កំហុស៥យ៉ាងស្រីៗធ្វើពេលបិទម៉ាស ដូចបំផ្លាញមុខ និងយកលុយបោះចោលទទេៗ
- 2019-02-18 01:37:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កំហុស៥យ៉ាងស្រីៗធ្វើពេលបិទម៉ាស ដូចបំផ្លាញមុខ និងយកលុយបោះចោលទទេៗ
ម៉ាសប្រែក្លាយជាផលិតផលថែរក្សាសម្រស់យ៉ាងពេញនិយមសព្វថ្ងៃនេះ។ ជាពិសេសស្រីៗដែលចូលចិត្ត make up និងចូលថែសម្រស់។ យ៉ាងហោចណាស់បិទម៉ាស់ ២-៣ ដងក្នុងមួយសប្ដាហ៍។ គ្រប់គ្នាស្គាល់ម៉ាស តែមិនបានដឹងពីរបៀបប្រើប្រាស់វាឲ្យបានត្រឹមត្រូវទេ។ បើមិនចង់យកលុយទៅបោះចោលទេ គួរតែកែប្រែកំហុសទាំង ៥នេះទាំងអស់គ្នា។
១. បិទម៉ាស់ដែលប្រើរួច
នៅពេលបកយកម៉ាសចេញមកប្រើ អ្នកត្រូវតែប្រើវាភ្លាមៗ។ រយៈពេលនៃការបិទម៉ាស គឺចាប់ពី ១៥ ទៅ ២០ នាទី។ បន្ទាប់ពីបិទលើមុខហើយ តែនៅមានជាតិទឹករបស់ម៉ាស អ្នកគួរតែយកវាមកបិទលើក ដៃ និងជើងទៀតបាន បើអ្នកមិនចង់ខ្ជះខ្ជាយលុយច្រើន។ប៉ុន្តែមិនមែនខ្លាចខាតលុយហើយ ទុកវាប្រើលើកក្រោយម្ដងទៀតទេ ព្រោះវានឹងមានបាក់តេរីរាប់ពាន់នៅលើម៉ាសដែលបិទហើយ។ វាជាកំហុសដ៏ធំមួយដែលយកម៉ាសមកប្រើម្ដងទៀត ហើយវាអាចបំផ្លាញមុខអ្នកបាន។
២. បិទម៉ាស់ពេលអង្គុយធ្វើការ ឬដើរចុះដើរឡើង
បិទម៉ាសពេលអង្គុយធ្វើការ ឬដើរចុះឡើងៗ ធ្វើឲ្យទឹករបស់ម៉ាសហូរចុះមកក្រោម ហើយរបស់អ្នកនឹងមិនបានទទួលសារជាតិរបស់ម៉ាសទេ។ វាធ្វើឲ្យខ្ជះខ្ជាយណាស់។ ពេលបិទម៉ាសដែលល្អបំផុតគឺបិទម៉ាសហើយត្រូវគេងមួយកន្លែង។
៣. បិទម៉ាស់ពេលកំពុងងូតទឹក
ស្រីៗភាគច្រើនគិតថា ពេលដែលល្អបំផុតសម្រាប់បិទម៉ាសគឺពេលងូតទឹក។បើអ្នកបិទម៉ាសពេលងូតទឹកម៉ាសនឹងត្រូវបានបាំងដោយជាតិពុលក្នុងខ្លួនរបស់អ្នក។ ហើយស្បែកមុខមិនអាចស្រូបយកជាតិសំខាន់ពីម៉ាសទេ។ ចឹងហើយវាអត់មានបានអីមកវិញទាល់តែសោះ។ ពេលដែលស័ក្ដិសមបំផុតគឺពេលដែលងូតទឹករួច វាជាពេលដែលរន្ធ រោមរីកធំហើយអាចស្រូបយកសារជាតិរបស់ម៉ាសបានយ៉ាងល្អ។
៤. បិទម៉ាស់ពេលលុបមុខហើយភ្លាម
ជឿថាស្រីៗមួយចំនួនតែងតែបិទម៉ាសភ្លាមៗបន្ទាប់ពីងូតទឹកហើយ។ ហើយគិតថាស្បែកនឹងអាចស្រូបយកជាតិពីម៉ាសបានល្អ។ ប៉ុន្តែនេះជារឿងដែលខុសទាំងស្រុង។ អ្នកគួរតែប្រើ Toner ជូតមុខមុនពេលបិទម៉ាស ពីព្រោះវាធ្វើឲ្យស្បែកកាន់តែស្អាតល្អ ហើយនឹងជួយឲ្យស្បែកកាន់តែទន់រលោង។ វាកាន់តែធ្វើឲ្យសារជាតិនៅក្នុងទឹករបស់ម៉ាសអាចជ្រាបចូលដល់ស្បែកមុខកាន់តែជ្រៅ និងធ្វើឲ្យការបិទម៉ាសកាន់តែមានប្រសិទ្ធភាព។
៥. មិនប្រើផលិតផលថែរក្សាស្បែកពេលបិទម៉ាស់ហើយ
បន្ទាប់ពីប្រើម៉ាសហើយអ្នកនឹងមានអារម្មណ៍ស្បែកនឹងទន់រលោង ប៉ុន្តែវាបានតែមួយភ្លែតតែប៉ុណ្ណោះ។ បន្ទាប់ពីប្រើម៉ាសហើយអ្នកគួរតែប្រើ ក្រែម រឺផលិតផលថែស្បែកផ្សេងៗបន្ទាប់ពីបិទម៉ាសហើយ៕
ចុចអាន៖ រូបមន្តធ្វើឲ្យស្បែកមុខសខ្ចីក្នុងរយៈពេល២ សប្តាហ៍ ងាយៗធ្វើនៅផ្ទះខ្លួនឯងក៏បាន