របប​អាហារ​​ញ៉ាំ​ឲ្យ​ឡើង​គីឡូ សម្រាប់​អ្នក​ស្គម​ស្វិត​យូរ​ឆ្នាំ​ញ៉ាំ​យ៉ាង​ម៉េច​ក៏​មិន​ឡើង​ទម្ងន់

  • 2019-01-29 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ញ៉ាំ​ច្រើន​តែ​ខ្លួន​នៅ​តែ​ស្គម​ស្វិត មិន​ព្រម​ឡើង​គីឡូ​គឺ​ជា​​វិបត្តិ​របស់​មនុស្ស​មួយ​ចំនួន ព្រោះ​វា​ធ្វើ​ឲ្យ​ពួក​គេ​មើល​ទៅ​សោះកក្រោះ មិន​ស្រស់​បស់។ មូលហេតុ​ដែល​អ្នក​ញ៉ាំ​ច្រើន​តែ​គីឡូ​នៅ​ដដែល អាច​មក​ពី​អ្នក​បរិភោគ​អាហារ​មិន​ទាន់​ត្រូវ​ក្បួន​ខ្នាត។ ដើម្បី​កែប្រែ​បញ្ហា​នេះ អ្នក​អាច​មើល​តិចនិក​ខាង​ក្រោម​បាន៖

១. បន្ថែម​អាហារ​ដែល​មាន​ប្រូតេអ៊ីន​ច្រើន

ភាគ​ច្រើន​អ្នក​ដែល​ស្គម​យូរ​ឆ្នាំ​និយម​ចូលចិត្ត​ទទួលទាន​អាហារ​បែប​ស្ងួត និង​ដដែល​ៗ មិន​ទទួល​អាហារ​ទាន​បែប​ចម្រុះ​នាំ​ឲ្យ​ប្រភព​ថាមពល​​ក៏​ដូច​ជា​ប្រូតេអ៊ីន​ខ្សត់ខ្សោយ ឬ​មិន​គ្រប់​គ្រាន់​ធ្វើ​ឲ្យ​រាង​កាយ​ឡើង​គីឡូ​មិន​រួច។ ដើម្បី​បន្ថែម​ប្រូតេអ៊ីន​ឲ្យ​រាង​កាយ​អ្នក​គួរ បរិភោគ​ចំណី​អាហារ​ដូច​ជា ស៊ុត សាច់​សុទ្ធ ត្រី សណ្ដែក និង​បន្លែ​បៃតង​ផង​ដែរ។ ក្រៅ​ពីនេះ​អ្នក​អាច​បន្ថែម ភេសជ្ជៈ​ដូច​ជា ទឹក​ដោះគោ​ស្រស់ ទឹក​គោ​ឆៅ​មក​បន្ទាប់​បន្សំ ប្រសិន​បើ​អ្នក​ហូប​មិន​បាន​ច្រើន។

២. បន្ថែម​ពេល​ញ៉ាំ​ចំណី

យោង​តាមការ​ពិសោធន៍​ជាច្រើន​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា អ្នក​ធាត់​ភាគ​ច្រើន​តែង​ញ៉ាំ​កំប៉ិកកំប៉ុក​ច្រើន ក្រៅ​ពី​អាហារ​ចម្បង​ទាំង​៣​ពេល ហើយ​អាហារ​នេះ​ហើយ​គឺ​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ពួក​គេ​ឡើង​គីឡូ។ សម្រាប់​អ្នក​ស្គម​យូរ​ឆ្នាំ អាច​អនុវត្ត​វិធី​នេះ​បាន ដោយ​បន្ថែម​អាហារ​សម្រន់​៣​ពេល​ទៀត ថែម​ពី​លើ​អាហារ​ចម្បង​៣​ពេល​ដែល​មាន​ស្រាប់។ ដោយ​អាហារ​សម្រន់​ពេល​ទី​១ ចាប់​ផ្ដើម​ពី​ម៉ោង​១០ ព្រឹក ពេល​ទី​២ ចាប់​ផ្ដើម​នៅ​ម៉ោង​៣រសៀល និង​ទី​៣ នៅ​ម៉ោង ៨ យប់។

៣. ញ៉ាំ​ឲ្យ​គ្រប់​ជីវជាតិ

ធម្មជាតិ​របស់​អ្នក​ស្គម​គឺ​ចូលចិត្ត​ចំណី​ច្រំដែល​ៗ ញ៉ាំ​ចូល​ឆ្អែត​តែ​ក្រពះ​តែ​គ្មាន​វីតាមីន។ ដើម្បី​ជៀសវាង​បញ្ហា​នេះ អ្នក​​ត្រូវ​​បរិភោគ​ចំណី​ឲ្យ​បាន​គ្រប់​មុខ​ទើប​អាច​ទម្ងន់​បាន។ ដោយ​អាហារ​ចម្បង​មាន​ប្រភេទ សាច់​ស្រស់ គ្រឿង​សមុទ្រ បន្លែ ស៊ុត គ្រាប់​ធញ្ញជាតិ ត្រី ទឹក​ដោះ​គោ បាយ អាហារ​ធ្វើ​ឡើង​ពី​ម្សៅ ដើម្បី​ឲ្យ​គ្រប់​ជីវជាតិ​ដែល​រាងកាយ​ត្រូវ​ការ។ នៅពេល​​រាងកាយ​ទទួល​បាន​គ្រប់​វីតាមីន​ដែល​វា​ត្រូវ​ការ អ្នក​ស្គម​ទើប​អាច​ឡើង​ទម្ងន់​បាន៕

ចុចអាន៖ល្មម​​​​​​​ផ្អាក​​ញ៉ាំ​​​របស់​​​ទាំង​​នេះ​ទៅ​​ បើ​​​​​មិន​​​ចង់​​​​​​បំផ្លាញ​​​សុខភាព​​​​ដោយ​​​ស្នា​ដៃ​​ខ្លួនឯង

អត្ថបទ៖Caramel

អត្ថបទពេញនិយម