ល្មមផ្អាកញ៉ាំរបស់ទាំងនេះទៅ បើមិនចង់បំផ្លាញសុខភាពដោយស្នាដៃខ្លួនឯង
- 2019-01-23 08:20:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ល្មមផ្អាកញ៉ាំរបស់ទាំងនេះទៅ បើមិនចង់បំផ្លាញសុខភាពដោយស្នាដៃខ្លួនឯង
ពេលបានញ៉ាំរបស់ដែលខ្លួនចូលចិត្ត តែងមានអារម្មណ៍រំភើបសប្បាយរីករាយគ្មានអ្វីប្រៀបបាន ប៉ុន្តែមិនបានចាប់អារម្មណ៍ថាអាហារទាំងនោះ អាចប៉ះពាល់ធ្ងន់ធ្ងរចំពោះសុខភាពដល់កម្រិតណាទេ។ ខាងក្រោមនេះសុទ្ធតែជាបណ្តុំអាហារគ្រោះថ្នាក់ ប្រសិនបើអ្នកញ៉ាំវារាល់ថ្ងៃ ឬចូលចិត្តញ៉ាំញឹកញាប់។
១. ទឹកសូដា ឬភេសជ្ជៈប៉ូវកម្លាំង
ភេសជ្ជៈប្រភេទនេះ តែងផ្ទុកនូវជាតិស្ករខ្ពស់ ដែលបណ្តាលឲ្យឡើងទម្ងន់ គាំងបេះដូង កើតមហារីក ទឹកនោមផ្អែមជាដើម។
២. បឺរ
ភាគច្រើន នៅតាមផ្ទះតែងទិញបឺរយកមកទុកប្រើ ប៉ុន្តែបើញ៉ាំវាលើសកម្រិត អ្នកអាចប្រឈមខ្ពស់នឹងជំងឺបេះដូង និងមហារីក។ ជាពិសេស បឺរមានកាឡូរីខ្ពស់ ដែលអាចបម្លែងទៅជាជាតិស្ករ ហើយងាយនឹងកើតទឹកនោមផ្អែម។
៣. ផលិតផលវេចខ្ចប់ពីសាច់សត្វ
រួមមានដូចជា Hot Dog ដែលជាផលិតផលច្នៃពីសាច់សត្វ បញ្ចូលជាមួយនឹងគីមីសរីរាង្គផ្សេងៗបន្ថែម ដើម្បីទុកបានយូរ។ ការវេចខ្ចប់ដោយប្រើគ្រឿងផ្សំមិនមែនជារបស់ធម្មជាតិ អាចនាំឲ្យកើតជំងឺបេះដូងនិងមហារីកបាន។
៤. អាហារប្រអប់ពេលព្រឹក
អាហារប្រអប់សម្រាប់ញ៉ាំពេលព្រឹកភាគច្រើន មានជាតិស្ករខ្ពស់ ដែលអាចធ្វើឲ្យកើតជំងឺធាត់និងជំងឺបេះដូង។ វាក៏ត្រូវបានវេចខ្ចប់ ជាមួយនឹងគ្រឿងផ្សំមិនធម្មជាតិ ដែលអាចឲ្យអ្នកប្រឈមមុខនឹងមហារីក។
៥. ដំឡូងកញ្ចប់
វាជាចំណីញ៉ាំលេង ប៉ុន្តែវាមានជាតិខ្លាញ់ខ្ពស់ អំំបិល និងកាឡូរី អាចធ្វើឲ្យឡើងគីឡូលឿន និងកើតជំងឺផ្សេងៗទៀត។
៦. ដំឡូងបំពង
ដំបូងបំពង ត្រូវការប្រើប្រាស់ប្រេងឬខ្លាញ់ច្រើនដើម្បីចម្អិន ដែលអាចបណ្តាលឲ្យអ្នកលើសសម្ពាធឈាម និងយកជំងឺដទៃទៀតចូលមកក្នុងខ្លួន។
៧. ឈីស
ឈីសអាចធ្វើឲ្យធាត់យ៉ាងលឿនបំផុត ថែមទាំងអាចធ្វើឲ្យលើសឈាម ប៉ះពាល់ដល់សុខភាពបេះដូងជាដើម។
៨. ការ៉េម
ការ៉េមមានជាតិកូលេស្តេរ៉ុលខ្ពស់ បើញ៉ាំហួសបរិមាណ អ្នកងាយនឹងកើតទឹកនោមផ្អែម និងលើសគីឡូ។
៩. អាហារបំពងគ្រប់ប្រភេទ
អាហារបំពងគ្រប់ប្រភេទត្រូវការប្រើប្រាស់ប្រេងច្រើន បង្កផលប៉ះពាល់យ៉ាងខ្លាំងលដល់សុខភាព។
១០. ទឹកផ្លែឈើកំប៉ុង
ក្រៅពីអាហារដែលបានរៀបរាប់ខាងលើ ទឹកផ្លែឈើកំប៉ុងក៏មិនល្អសម្រាប់រាងកាយដែរ ព្រោះវាមានជាតិស្ករខ្ពស់ ដែលអាចបំផ្លាញសុខភាពរបស់អ្នកដូចគ្នា៕
ចុចអានបន្ត៖ ល្បិចទាំង ៦ អាចសម្រកទម្ងន់បានយ៉ាងរហ័ស ស្ត្រីធាត់ៗគួរតែសាក