ខំរកលុយតាំងពី ២០ ជាងដល់អាយុ ៣០ ឆ្នាំជាងហើយក៏នៅមិនសល់អ្វី ព្រោះ ៥ ចំណុចនេះ
- 2019-01-16 06:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខំរកលុយតាំងពី ២០ ជាងដល់អាយុ ៣០ ឆ្នាំជាងហើយក៏នៅមិនសល់អ្វី ព្រោះ ៥ ចំណុចនេះ
អ្នកខ្លះតែងឆ្ងល់ខ្លួនឯងថា ហេតុអ្វីក៏ខំប្រឹងធ្វើការរកស៊ី ១០ ឆ្នាំហើយ នៅតែមិនមានអ្វីសេសសល់ជាដុំកំភួនដូចអ្នកដែលមានវ័យស្របាលខ្លួន។ បើអ្នកនៅមាន ៥ ចំណុចនេះ ទោះ ១០ ឆ្នាំប៉ុន្មានដងទៀត ក៏នៅតែមិនសល់អ្វីដដែល។
១.រកបានប៉ុន្មានចាយប៉ុណ្ណឹង
បើទោះជាអ្នករកបានមួយ ១ ម៉ឺនដុល្លារក៏ដោយ បើមិនចេះសន្សំទេចេះតែចាយវាយទាំងអស់ៗនោះ គង់មានថ្ងៃទៅខ្ចីលុយអ្នកមានចំណូលទាបជាងខ្លួន។ អ្នកដែលចេះរកលុយច្រើន ហើយចាយក៏ច្រើនដែរ មិនសូវមានអ្វីសេសសល់ដូចគេទេ។
**២.ហ៊ឺហារបស់ប្រេនៗ**
ស្លៀកពាក់សុទ្ធតែរបស់ប្រេនៗទាំងខ្លួនមិនទាន់មានអ្វីធំដុំ ឡានផ្ទះ...។ ខណៈពេលនេះ គឺជាវ័យដែលត្រូវសន្សំលុយទុក ដើម្បីកសាងគ្រួសារ តែអ្នកបែរជាស្វែងរកភាពឡូយឆាយ ភ្លេចគិតពីស្ថានភាពខ្លួនជាក់ស្ដែង នោះទោះជាខំធ្វើការច្រើនឆ្នាំយ៉ាងណាក៏មិនសេសសល់អ្វីដែរ មានតែខោអាវ ស្បែកជើង កាបូបដែលធ្លាប់ទិញអស់ទាំងនោះ។
៣.ការចំណាយលើអាហារ
ប្រសិនបើអ្នកគិតថា អ្នកមានប្រាក់ខែច្រើនហើយ ដូច្នេះការញ៉ាំ អ្នកចូលហាងគ្រប់ពេល មិនចាំបាច់ញ៉ាំបាយនៅផ្ទះ ឬកន្លែងលក់អាហារតូចតាចឡើយ នោះមួយខែៗអ្នកចំណាយលើវាសឹងតែមិនចង់គ្រប់ផង។ ញ៉ាំបាយនៅក្នុងហាង គឺត្រូវចំណាយអស់ច្រើនណាស់ ព្រោះវាមានតម្លៃថ្លៃជាងតូបលក់អាហារ ឬការធ្វើញ៉ាំខ្លួនឯង។
៤.ការធ្វើដំណើរកម្សាន្ត ឬសេវាកម្មកម្សាន្តផ្សេងៗ
ធ្វើការហត់នឿយ ពិតជាត្រូវការការសម្រាកលំហែខ្លះៗ ដោយទៅរមណីយដ្ឋានផ្សេងៗនៅទីឆ្ងាយៗ ដើម្បីរសាយអារម្មណ៍។ ប៉ុន្តែអ្នកមិនគួរដើរលេងច្រើនហួស ព្រោះការចំណាយពេលដើរលេងម្ដងៗអស់ប្រាក់ច្រើនណាស់ទាំងថ្លៃធ្វើដំណើរ ការហូបចុក កន្លែងស្នាក់នៅ និងមធ្យោបាយពេលទៅដល់កន្លែងដើរលេង។
៥.ទូលាយជ្រុល
ការដែលជាមនុស្សមានចិត្តទូលាយ គឺជារឿងល្អហើយ ប៉ុន្តែមិនត្រូវទូលាយជ្រុលរហូតប៉ាវគេឯងមិនឈប់នោះទេ។ នៅរឿងលុយធីបដែលឲ្យគេទៀត សុទ្ធតែជាការបំផ្លាញលុយដែលខំធ្វើការយ៉ាងលំបាក។ មួយវិញទៀត ការដែលចូលរួមកម្មវិធី សូម្បីតែមនុស្សមិនស្និទ្ធ ក៏ជាកត្តានាំឲ្យមិនមានសល់ប្រាក់ដូចគេដែរ៕
ចុចអាន៖ខំធ្វើការទាន់ខ្លួននៅក្មេងពេញកម្លាំង ប្រសើរជាងខំនៅពេលខ្លួនចាស់រកកម្លាំងឈរមិននឹង