វែកមុខតារាកូរ៉េស្រីកើតឆ្នាំកុរ៥រូប ដែលមានសមត្ថភាពនិងលេចធ្លោជាងគេក្នុងប្រទេស
- 2019-01-08 07:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វែកមុខតារាកូរ៉េស្រីកើតឆ្នាំកុរ៥រូប ដែលមានសមត្ថភាពនិងលេចធ្លោជាងគេក្នុងប្រទេស
នៅក្នុងចំណោមតារាកូរ៉េស្រីជាច្រើននាក់ ក្នុងនោះមាន៨រូប ត្រូវបានគេចាត់ទុកជារាជិនីសម្រស់កើតឆ្នាំ១៩៩៥ ដែលពោរពេញសមត្ថភាពនិងទេពកោសល្យ ក្នុងរង្វង់តន្រ្តី Kpop។
១. Jisoo
នាងគឺជាសមាជិកនៅក្នុងក្រុម Black Pink ក្រោមការគ្រប់គ្រងរបស់ផលិតកម្ម YG។ Jisoo ក៏ធ្លាប់បានសម្តែងរឿងល្បីៗជាច្រើន រួមទាំងចាប់ដៃគូផ្សាយពាណិជ្ជកម្មជាមួយ Lee Min Ho ikon...។ សម្រស់ស្រស់ស្អាត មានមន្តស្នេហ៍ ធ្វើឲ្យទស្សនិកជនដាក់ឈ្មោះឲ្យនាងថា បវរកញ្ញាកូរ៉េទៀតផង។
២. Seolhyun (AOA)
ដោយសារតែមានដងខ្លួនស្អាត បានធ្វើឲ្យនាងល្បីល្បាញក្នុងរង្វង់តន្ត្រី Kpop។ AOA ក៏ទទួលបានការចុះកុងត្រាផ្សព្វផ្សាយពាណិជ្ជកម្មយ៉ាងច្រើន ជាពិសេសនាងអាចច្រៀង សម្តែង និងធ្វើជាពិធីករបានយ៉ាងល្អ។
៣. Nayeon
Nayeon ជាសមាជិកស្រីនៃក្រុម Twice ត្រូវបានអ្នកគាំទ្រស្រលាញ់ទាំងសម្រស់និងសមត្ថភាព ពិសេសនៅត្រង់ធ្មេញទន្សាយហ្នឹងតែម្តង។ នាងក៏មានភាពលេចធ្លាជាងគេក្នុងក្រុម ព្រមទាំងបានជាប់ក្នុងលំដាប់ខ្ពស់ក្នុងតារាងផងដែរ។
៤. Chungha
Chungha ជាអតីតសមាជិក IOI និងទទួលបានជោគជ័យក្រោយពេលផ្តាច់ខ្លួនចេញមកតែម្នាក់ឯង។ ភាពលេចធ្លោទាក់ទាញរបស់នាង គឺការរាំនិងច្រៀងបានល្អ។ មិនតែប៉ុណ្ណោះ ឲ្យតែពេលឡើងឆាកម្តងៗ នាងពូកែបញ្ចូលអារម្មណ៍ ធ្វើឲ្យអ្នកមើលជក់ចិត្ត ជាពិសេសអាចនិយាយផាសាអង់គ្លេសស្ទាត់ជំនាញទៀតផង។
៥. Hwasa
Hwasa ជាសមាជិករបស់ក្រុមMamamoo មានតួនាទីជាអ្នករេប។ នាងល្បីល្បាញខាងស្ទីលស្លៀកពាក់សិចស៊ី និងមានសម្លេងធំលះ ខុសប្លែកពីគេ។ លើសពីនេះទៅទៀតនាងក៏បាននិពន្ធចម្រៀងជាច្រើនបទ សម្រាប់ក្រុមMamamoo៕
ចុចអានបន្ត៖ រៀបការបាន៦ឆ្នាំ ចុងបញ្ចប់ Jun Ji Hyun ព្រមបញ្ចេញរូបភាពរៀបការហើយ