រៀបការ​បាន​៦​ឆ្នាំ ចុង​បញ្ចប់ Jun Ji Hyun ព្រម​បញ្ចេញ​រូបភាព​រៀបការ​ហើយ

  • 2019-01-02 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​គាំទ្រ​ជាច្រើន​បាន​លាន់​មាត់​ថា កំពូល​តារា​សម្ដែង​ស្រី​កូរ៉េ Jun Ji Hyun គឺ​ជា​កូន​ក្រមុំ​ដ៏​ស្អាត​បំផុត ក្រោយ​ពេល​រូបភាព​មង្គលការ​របស់នាង​ត្រូវ​បាន​បញ្ចេញ ក្រោយ​ពេល​លាក់​ទុក​ជា​ច្រើន​ឆ្នាំ។

តារា​សម្ដែង​ស្រី​ជួរ​មុខ​កូរ៉េ Jun Ji Hyun បាន​ចូលរោងការ​ជាមួយ​មិត្តប្រុស​យូរ​ឆ្នាំ​តាំង​ពី​ឆ្នាំ ២០១២ មក​ម្ល៉េះ ពោល​បើ​គិត​មក​ទល់​ពេល​នេះ គឺ​មាន​រយៈ​ពេល​៦​ឆ្នាំ​មក​ហើយ។ តែ​រូបភាព​មង្គលការ​របស់​តួរឿង “សង្សារ​ខ្ញុំ​មក​ពីភព​ផ្កាយ” មិន​ដែល​ត្រូវ​បាន​ទម្លាយ​ជា​សាធារណៈ​ឡើយ។ យ៉ាងណាក្ដី កាល​ពី​ថ្ងៃ​ទី​៣១ ខែ​ធ្នូ​កន្លង​មក​នេះ កម្រង​រូបភាព​អាពាហ៍ពិពាហ៍​របស់​ស្រី​ស្អាត​វ័យ​៣៧​ឆ្នាំ ត្រូវ​បាន​ចុះ​ផ្សាយ​ដោយ​បណ្ដាញ​ព័ត៌មាន The Qoo ធ្វើ​ឲ្យ​ទស្សនិកជន​ឡើង​ស្រឡាំង​កាំង។

នៅ​ក្នុង​កម្រង​រូបភាព​នេះ ស្រី​ស្អាត​កើត​ឆ្នាំ ១៩៨១ ស្អាត​ប្រៀប​ដូច​ព្រះ​នាង​ក្នុង​រឿង​និទាន។ គួរ​ឲ្យ​សោកស្ដាយ ដូច​សព្វមួយ​ដង​ដែរ នោះ​គឺ​រូបភាព​កូន​កំលោះ ប្ដី​របស់ Jun Ji Hyun មិន​ត្រូវ​បាន​គេ​ទម្លាយ​ឡើយ៕

ចុចអាន៖ស្មាន​មិន​ដល់​សោះ​ថា តារា​ប្រុស​កូរ៉េ​ទាំង​នេះ ពេល​ចូល​ជួរ​ទ័ព រឹត​តែ​ស្អាត​ជាង​មុន​ទៅ​វិញ

ប្រភព៖ Kenh14 អត្ថបទ៖Caramel

អត្ថបទពេញនិយម