វិធីសន្សំលុយត្រឹម ១២ ខែ ដើម្បីទិញរបស់ខ្លួនចង់បាន
- 2018-12-25 08:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីសន្សំលុយត្រឹម ១២ ខែ ដើម្បីទិញរបស់ខ្លួនចង់បាន
តើអ្នកចង់បានរបស់អ្វីមួយ តែគ្មានលុយទិញមែនទេ? ប្រសិនបើអ្នកចង់បានរបស់ នោះអ្នកគួរតែចេះសន្សំ ទើបអាចទិញបាន តែបែរជាមិនដឹងសន្សំបែបណា ទើបអាចគ្រប់លុយទិញរបស់ខ្លួនចង់បាន។
១.ចាប់ផ្ដើមខែទី ១ ដោយចំណាយតិចបំផុត
ការចំណាយប្រាក់ដែលត្រឹមត្រូវ គឺជាមធ្យោបាយផ្លូវកាត់ តែច្បាស់លាស់ដើម្បីមានលុយសល់។ ប្រសិនបើអ្នកចំណាយប្រាក់លើអ្វីដែលអ្នកមិនត្រូវការទិញ នោះជាការចំណាយឥតប្រយោជន៍។ ត្រូវកាត់លុយ ៧០ ភាគរយទុកក្នុងកុងដែលដកមិនបាន។
២.ទិញទំនិញនៅហាងតូចៗ
បើត្រូវការឥវ៉ាន់ជាចាំបាច់គួរចូលហាងតូចៗ ហើយជៀសវាងហាង ឬផ្សារទំនើប។
៣.កុំសូវរវល់នឹងរបស់អនឡាញ
ការដែលអ្នកចូលចិត្តមើលរបស់តាមអនឡាញ អាចធ្វើឲ្យអ្នកមិនអាចហាមចិត្តខ្លួនឯង ហើយបញ្ជាទិញតាមនោះ។ យកល្អនៅឲ្យឆ្ងាយពីការមើលរបស់តាមអនឡាញ។
៤.លក់របស់ដែលមិនត្រូវការ
អ្នកចាំថា បើចង់បានរបស់ថ្មី របស់ដែលជាទីពេញចិត្ត គួរសន្សំតាំងពីសំណល់អេតចាយ ដើម្បីលក់យកលុយ បើទោះជាមិនច្រើនក្ដីរយៈពេលយូរ វានឹងឃើញច្រើន។ មួយវិញទៀតសម្លៀកបំពាក់ស្បែកជើង កាបូបចាស់ៗដែលលែងត្រូវការប្រើ គួរតែលក់ចេញដែរ។
៥.កុំធ្វើឲ្យខ្លួនឯងមានសម្ពាធ
នៅពេលអ្នកមានអារម្មណ៍ថាមានសម្ពាធ អ្នកប្រាកដជាចេញទៅក្រៅ ដើម្បីរកអ្វីដែលអាចជួយឲ្យធូរស្បើយដូចជាដើរទិញឥវ៉ាន់ ញ៉ាំនេះញ៉ាំនោះជាដើម។
៦.កុំចាយដោយប្រើកាតឥណទាន
បើត្រូវការទិញសម្ភារៈជាចាំបាច់ ត្រូវចាយជាសាច់លុយ កុំប្រើកាតឥណទាន ព្រោះនាំឲ្យអ្នកគិតតែពីទិញបន្ថែម៕
ចុចអាន៖៤ ចំណុចបញ្ជាក់ថា អ្នកធ្លាប់ធ្វើការឲ្យគេ មានភាគរយខ្ពស់ក្លាយជាថៅកែជោគជ័យក្នុងជំនួញ