៤​ ចំណុច​បញ្ជាក់​ថា ​អ្នក​ធ្លាប់​ធ្វើ​ការ​ឲ្យ​គេ​ មាន​ភាគរយ​ខ្ពស់ក្លាយ​ជា​ថៅកែ​ជោគជ័យ​ក្នុង​ជំនួញ

  • 2018-12-19 04:26:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​ណា​ក៏​ស្រមៃ​ចង់​រក​លុយ​ឲ្យ​បាន​ច្រើន​ក្លាយ​ជា​អ្នក​មាន​ដែរ ដើម្បី​នៅ​ថ្ងៃ​ក្រោយ​ទៅ​រស់នៅ​មិន​លំបាក​ទៀត​ ប៉ុន្តែ​មុន​នឹង​ឈោង​ចាប់​ក្ដី​ស្រមៃ​នេះ​បាន​ អ្នក​ត្រូវ​ឆ្លង​កាត់​ការ​លុត​ដំ​ នៅ​កន្លែង​ការងារ​ជា​មុន​សិន​។​ ៤​ ចំណុច​ខាងក្រោមនេះ​បង្ហាញ​ថា អ្នក​ដែល​ធ្លាប់​ធ្វើ​ជា​បុគ្គលិក​គេ​ អនាគត​នឹង​​ក្លាយ​ជា​ថៅកែ​ជោគជ័យ​ខ្លួន​ឯង​បាន៖​

១.​ ធ្វើ​ការ​ឲ្យ​គេ​ដូច​សាក​ល្បង​មើល​ពី​ទំនោរ​ចិត្ត​ខ្លួន​​ឯង​

ធ្វើ​ការ​ឲ្យ​គេ​ដូច​កំពុង​សាកល្បង​នូវ​អ្វី​ដែល​អ្នក​ចូល​ចិត្ត​ និង​ចង់​ធ្វើ​។​ អ្នក​អាច​ប្ដូរ​ពី​មួយ​កន្លែង​ទៅ​មួយ​កន្លែង​ទៀត​ដោយ​មិន​ខាត​បង់​ ដូច​អ្នក​ប្ដូរ​មុខ​របរ​នោះ​ទេ។​ ពេល​អ្នក​ចាប់​បាន​អាជីព​ដែល​អ្នក​ស្រលាញ់​ហើយ​ អ្នក​ធ្វើ​បាន​ល្អ​ នោះ​បទពិសោធន៍​ទាំង​នោះ​ និង​ជួយ​អ្នក​ពេល​អ្នក​ចេញ​ធ្វើ​ជំនួញ​ខ្លួន​ឯង។​

២.​ មាន​បទពិសោធន៍​ ដូចនេះ​ហានិភ័យ​ថយ​ចុះ

អ្នក​បើក​ជំនួញ​ក្រោយ​ពេល​ធ្វើ​ការ​ឲ្យ​គេ​ មាន​ហានិភ័យ​បរាជ័យ​តិច​ជាង​អ្នក​មិន​ដែល​ធ្វើ​ការ​ឲ្យ​គេ។​ ដោយ​សារ​មាន​បទពិសោធន៍​ពី​ការ​ងារ​ និង​ការ​ចេះ​ស្វែង​យល់​ទី​ផ្សារ​ ទើប​ធ្វើ​ឲ្យ​​ជោគជ័យ​​ក្នុង​​ការ​ធ្វើ​ជំនួញ។​

៣.​ អ្នក​ធ្វើ​ការ​មាន​បណ្ដាញ​ច្រើន

អ្នក​ធ្លាប់​ធ្វើ​ការ​ ធ្លាប់​ប្រលូក​ចូល​ក្នុង​សង្គម​ ទើប​ធ្វើ​ឲ្យ​មាន​ខ្សែ​រយៈ​ច្រើន​ មិន​ចេះ​រីង​ និង​ទទួល​បាន​ព័ត៌មាន​ច្រើន​ផង​ដែរ​ ដូច្នេះ​ហើយ​ពេល​ចេញ​ធ្វើ​ជំនួញ​តែង​មាន​អ្នក​ជួយ​គាំទ្រ​ នៅ​ពី​ក្រោយ។

៤.​ មាន​ដើម​ទុន​

អ្នក​ខ្លះ​មាន​គំនិត​សន្សំ​លុយ​​ និង​មាន​គម្រោង​ច្បាស់លាស់​សម្រាប់​ជីវិត​។ ពេល​ធ្វើ​ការ​ឲ្យ​គេ​​ចប់​សល់​លុយកាក់​សម​ល្មម​ធ្វើ​ដើម​ទុន​រក​ស៊ី​៕

រូបតំណាង

ចុចអាន៖កុំ​ទាន់​សង្វាត​ដើរ​លេង ខាង​ក្រោម​នេះ​ជា​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​​​ទាន់​នៅ​វ័យ​ខ្ទង់​២០​ឆ្នាំ

ប្រែ​សម្រួល៖ Pencharm