បើ​មាន​ទម្លាប់ ៦ យ៉ាង​នេះ បញ្ជាក់​ថា​អ្នក​ជា​មនុស្ស​បំផ្លាញ​ខ្លួនឯង

  • 2018-11-29 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​ធ្វើឲ្យ​ខ្លួនឯង​គ្មាន​សេចក្ដី​សុខ គឺជា​ការ​បំផ្លាញ​ខ្លួនឯងមួយ ហើយ​ក្រៅ​ពី​នោះ​នៅ​មាន​ទម្លាប់​មួយ​ចំនួន​ទៀតដែល​បាន​ចូលរួម​ធ្វើឲ្យ​ជីវិត​ជួប​ទុក្ខសោក។ ដូចនេះ​ប្រសិនបើ​មិន​ចង់​មាន​ឈ្មោះ​ថា​ជា​អ្នក​បំផ្លាញ​ខ្លួនឯង​ទេ កុំ​បន្ត​ទម្លាប់​ទាំង​ប៉ុន្មានខាងក្រោមនេះ​ទៀតអី។

១.ឆាប់​ខឹង

ការ​ខឹង​សម្បារ​មិន​ល្អ​ចំពោះ​ផ្លូវ​ចិត្ត និង​រាងកាយ។ ដូចនេះ​បើ​មិន​ចង់​ឲ្យ​ខ្លួនឯង​ចាស់​ទ្រុឌទ្រោម និង​មាន​ស្នាម​ជ្រួញ​ពេញ​ស្បែក​មុខ កុំ​ឲ្យ​កំហឹង​ចូល​មក​គ្រប់គ្រង​ខ្លួន​អ្នក​អី។

រូបតំណាង

**២.មិន​លើក​ទឹកចិត្ត​ខ្លួនឯង**

ត្រូវ​ដឹង​ថា អ្នក​ដទៃ​មិន​បាន​ឈឺឆ្អាល បារម្ភ ឬ​ខ្វល់ខ្វាយ​ពី​អ្នក​ឡើយ។ ដូចនេះ​ហើយ​បើ​អ្នក​ផ្សេង​មិន​អើពើ​ផ្ដល់​កម្លាំង​ចិត្ត​ដល់​អ្នក គឺ​អ្នក​​ជា​អ្នក​លើក​ទឹក​ចិត្ត​ខ្លួនឯង ដោយ​ការ​ផ្ដល់​ជា​រង្វាន់​ផ្សេង​ៗ។

៣.គេង​មិន​លក់

ការ​គេង​មិន​លក់​អាច​បណ្ដាល​មកពី​ការ​គិត​ច្រើន ដូចនេះ​អ្នក​គួរតែ​បញ្ឈប់​ការ​គិត​ក្នុង​ពេល​យប់។ ពេល​អ្នក​មាន​ទម្លាប់​គិត​រហូត​គេង​មិន​បាន​ស្កប់ យូរ ឬ​ឆាប់​អ្នក​នឹង​ប្រឈមមុខ​ជាមួយ​ជំងឺ​ផ្សេង​ៗ។

រូបតំណាង

៤.មិន​យក​ចិត្ត​ទុកដាក់​ចំពោះ​សុខភាព

អ្នក​ដែល​មិន​ស្រលាញ់​ខ្លួនឯង ច្រើនតែ​មិន​គិត​ពី​បញ្ហា​នេះ។ ប្រសិនបើ​អ្នក​មិន​ខ្វាយខ្វល់​ចំពោះ​សុខភាព​ខ្លួនឯង រហូត​ឈឺ​ហើយ​មិន​ព្រម​សម្រាក​ពី​ការងារ​ទៀត​នោះ ច្បាស់​ណាស់​ថា​ជីវិត​អ្នក​គ្មាន​សេចក្ដី​សុខ​សូម្បី​តែ​បន្តិច។

៥.កើត​ទុក្ខ

មនុស្ស​ម្នាក់​ៗ​តែងតែ​មាន​ទុក្ខ​កង្វល់ ប៉ុន្តែ​បើ​បណ្ដោយ​ឲ្យ​ក្ដី​ទុក្ខ​គ្របដណ្ដប់​ជីវិត ច្បាស់​ណាស់​ថា​នោះ​ជា​រឿង​បំផ្លាញ​ភាព​យុវវ័យ​របស់​អ្នក។ ចូរ​ចាំ​ថា​មាន​បញ្ហា​ត្រូវ​ដោះស្រាយ មិនមែន​មក​អង្គុយ​ខ្វាយខ្វល់​ឡើយ។

៦.ញ៉ាំ​មិន​គិត

អាហារ​មិនមែន​ចេះតែ​ញ៉ាំ​ឡើយ ត្រូវ​ដឹង​ថា​អាហារ​ណា​ផ្ដល់​ថាមពល​ចំពោះ​រាងកាយ ហើយ​អាហារ​បំផ្លាញ​រាងកាយ។ ត្រូវ​ដឹង​ថា បើ​អ្នក​ញ៉ាំ​មិន​គិត​មិន​ថា​តែ​សុខភាព​ប៉ុណ្ណោះ​ទេ​ធ្លាក់​ចុះ សម្រស់​ក៏​អន់​ថយ​ដែរ៕

រូបតំណាង

ចុចអាន៖រស់នៅ​ដើម្បី​ខ្លួនឯង នោះ​ជីវិត​អ្នក​នឹង​ជួបតែ​ភាព​រីករាយ​រាល់ថ្ងៃ

ប្រភព៖ bestie ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម