រស់នៅដើម្បីខ្លួនឯង នោះជីវិតអ្នកនឹងជួបតែភាពរីករាយរាល់ថ្ងៃ
- 2018-11-28 06:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រស់នៅដើម្បីខ្លួនឯង នោះជីវិតអ្នកនឹងជួបតែភាពរីករាយរាល់ថ្ងៃ
សុភមង្គលអាស្រ័យលើមនុស្សម្នាក់ៗ ដូច្នេះមានរឿងជាច្រើនដែលអ្នកតែងតែជឿជាក់លើខ្លួនអ្នក ហើយកុំយកសម្ដីអ្នកដទៃមកទុកដាក់ក្នុងខួរក្បាល ព្រោះនាំឲ្យមានការគិតច្រើនអត់ប្រយោជន៍។ សូមចាំថា អ្នករស់នៅមួយជីវិតនេះ គឺដើម្បីខ្លួនឯងជាមុនសិន។
១.រស់សម្រាប់បច្ចុប្បន្ន៖ កុំរស់នៅជាមួយអតីតកាល ព្រោះវាមិនអាចជួយអ្វីបានឡើយ ដូច្នេះបើមិនចង់ស្ដាយក្រោយត្រូវរីករាយជាមួយអ្វីដែលអ្នកកំពុងមានថ្ងៃនេះ។
**២.ចេះដឹងពីកំហុសឆ្គង**៖ នៅក្នុងជីវិតពិតគ្មាននរណាម្នាក់គេចពីធ្លាប់មានកំហុសឆ្គងឡើយ ដោយគ្រាន់តែអ្នកខ្លះមានកំហុសធំ និងតូចតែប៉ុណ្ណោះ។ ពេលខុសទទួលយកកំហុស ហើយរៀនពីវា អ្នកនឹងអាចអភិវឌ្ឍខ្លួនបានល្អវិញ។
៣.ចំណាយពេលវេលាសម្រាប់ខ្លួនឯង៖ ពេលវេលាដើរលឿនណាស់ ដូច្នេះអ្នកគួររីករាយនឹងការលំហែអារម្មណ៍ ព្រោះអ្នកសមនឹងទទួលបានបែបនោះ។
៤.រៀនទទួលយកការពិត៖ កុំចាំបាច់ប្រឹងរត់គេចពីការពិត ព្រោះទោះជាអ្នកមិនព្រមទទួលយកវា វានៅតែជារឿងពិតដដែលដោយមិនអាចកែប្រែបាន។
៥.ស្មោះត្រង់ជាមួយខ្លួនឯង៖ ប្រសិនបើសូម្បីតែអ្នកក៏ក្បត់នឹងខ្លួនឯង នោះប្រាកដណាស់ថាគ្មាននរណាគេមកស្មោះត្រង់ជាមួយឡើយ។
៦.ត្រៀមខ្លួនសម្រាប់ការផ្លាស់ប្ដូរ និងភាពច្នៃប្រឌិត៖ មនុស្សម្នាក់ៗមិនអាចនៅដដែលៗបានឡើយ ហើយប្រាកដណាស់ថាការផ្លាស់ប្ដូរនឹងមានជារៀងរាល់ថ្ងៃ។ ការផ្លាស់ប្ដូរជួយអ្នកឲ្យយល់ពីបញ្ហាប្រឈម និងអាចទទួលបានឱកាសល្អៗច្រើន។ ទន្ទឹមនឹងនេះ ភាពច្នៃប្រឌិតធ្វើឲ្យអ្នកមានអ្វីថ្មី ប្លែកក្នុងជីវិត។
៧.ជឿជាក់លើខ្លួនឯង៖ កុំខ្វល់ពីអ្វីដែលអ្នកដទៃនិយាយ ឬបញ្ចុះបញ្ចូលអ្នកមិនឲ្យធ្វើ។ អ្វីដែលអ្នកត្រូវដឹង គឺការជឿជាក់លើខ្លួនឯង ប្រសិនបើអ្នកគិតថា ខ្លួនអាចធ្វើបាន នោះច្បាស់ណាស់ អ្នកពិតជាសម្រេចកិច្ចការដែលចង់នោះជាក់ជាមិនខាន។
៨.ចេះស្គាល់ពាក្យថាគ្រប់គ្រាន់៖ ប្រសិនបើអ្នកមិនយល់ពីរឿងនេះ ទេ មួយជីវិតអ្នកគ្មានឡើយក្ដីសុខ ព្រោះអ្នកតែងតែលោភលន់។
៩.គិតពីភាពវិជ្ជមាន៖ សុទិដ្ឋិនិយមកាន់តែច្រើន ភាពអវិជ្ជមាននឹងសាបរលាបពីក្នុងជីវិតរបស់អ្នក។ បោះចោលឥរិយាបថ និងគំនិតអវិជ្ជមាន ហើយព្យាយាមមើលទៅខាងវិជ្ជមាននោះជីវិតនឹងជួបតែរឿងល្អៗ។
១០.ធ្វើជាមនុស្សសប្បុរស និងចេះអភ័យទោស៖ ការអត់ឱន និងអភ័យទោសគឺមិនមែនជារឿងងាយស្រួលនោះទេ ប៉ុន្តែអ្នកគួរតែអត់ធ្មត់ ព្រោះវានឹងធ្វើឲ្យចិត្តអ្នកបានស្ងប់។ ការអភ័យទោសដល់នរណាម្នាក់ គឺដូចជាការដកបន្ទុកចេញពីខ្លួន។
១១.កំណត់ក្ដីសុបិន៖ មនុស្សជាច្រើនតែងគិតថាក្ដីសុបិនរបស់ខ្លួនគឺជាភាពអាម៉ាស់មួយ។ សូមចងចាំថា គ្រប់សុបិនមិនមែនសុទ្ធតែអាចក្លាយជាការពិតឡើយ៕
ចុចអាន៖ត្រូវតែជឿជាក់លើខ្លួនឯងថា អាចរកសុភមង្គលជូនខ្លួនឯងបានពិតមែន