រស់នៅ​ដើម្បី​ខ្លួនឯង នោះ​ជីវិត​អ្នក​នឹង​ជួបតែ​ភាព​រីករាយ​រាល់ថ្ងៃ

  • 2018-11-28 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សុភមង្គល​អាស្រ័យ​លើ​មនុស្ស​ម្នាក់​ៗ ដូច្នេះ​មាន​រឿង​ជាច្រើន​ដែល​អ្នក​តែងតែ​ជឿជាក់​លើ​ខ្លួន​អ្នក ហើយ​កុំ​យក​សម្ដី​អ្នក​ដទៃ​មក​ទុក​ដាក់​ក្នុង​ខួរក្បាល ព្រោះ​នាំឲ្យ​មាន​ការ​គិត​ច្រើន​អត់​ប្រយោជន៍។ សូម​ចាំ​ថា អ្នក​រស់នៅ​មួយ​ជីវិត​នេះ គឺ​ដើម្បី​ខ្លួនឯង​ជា​មុន​សិន។

១.រស់​សម្រាប់​បច្ចុប្បន្ន៖ កុំ​រស់នៅ​ជាមួយ​អតីតកាល ព្រោះ​វា​មិន​អាច​ជួយ​អ្វី​បាន​ឡើយ ដូច្នេះ​បើ​មិន​ចង់​ស្ដាយក្រោយ​ត្រូវ​រីករាយ​ជាមួយ​អ្វី​ដែល​អ្នក​កំពុង​មាន​ថ្ងៃ​នេះ។

រូបតំណាង

**២.ចេះ​ដឹង​ពី​កំហុស​ឆ្គង**៖ នៅ​ក្នុង​ជីវិត​ពិត​គ្មាន​នរណា​ម្នាក់​គេច​ពី​ធ្លាប់​មាន​កំហុស​ឆ្គង​ឡើយ ដោយ​គ្រាន់តែ​អ្នក​ខ្លះ​មាន​កំហុស​ធំ និង​តូច​តែ​ប៉ុណ្ណោះ។ ពេល​ខុស​ទទួល​យក​កំហុស ហើយ​រៀន​ពី​វា អ្នក​នឹង​អាច​អភិវឌ្ឍ​ខ្លួន​បាន​ល្អ​វិញ។

៣.ចំណាយ​ពេល​វេលា​សម្រាប់​ខ្លួនឯង៖ ពេល​វេលា​ដើរ​លឿន​ណាស់ ដូច្នេះ​អ្នក​គួរ​រីករាយ​នឹង​ការ​លំហែ​អារម្មណ៍ ព្រោះ​អ្នក​សម​នឹង​ទទួល​បាន​បែប​នោះ។

៤.រៀន​ទទួល​យក​ការពិត៖ កុំ​ចាំបាច់​ប្រឹង​រត់​គេច​ពី​ការ​ពិត ព្រោះ​ទោះ​ជា​អ្នក​មិន​ព្រម​ទទួល​យក​វា វា​នៅតែ​ជា​រឿង​ពិត​ដដែល​ដោយ​មិន​អាច​កែប្រែ​បាន។

៥.ស្មោះត្រង់​ជាមួយ​ខ្លួនឯង៖ ប្រសិនបើ​សូម្បីតែ​អ្នក​ក៏​ក្បត់​នឹង​ខ្លួនឯង នោះ​ប្រាកដ​ណាស់​ថា​គ្មាន​នរណា​គេ​មក​ស្មោះត្រង់​ជាមួយ​ឡើយ។

រូបតំណាង

៦.ត្រៀមខ្លួន​សម្រាប់​ការ​ផ្លាស់ប្ដូរ និង​ភាព​ច្នៃប្រឌិត៖ មនុស្ស​ម្នាក់​ៗ​មិន​អាច​នៅ​ដដែល​ៗ​បាន​ឡើយ ហើយ​ប្រាកដ​ណាស់​ថា​ការ​ផ្លាស់ប្ដូរ​នឹង​មាន​ជា​រៀងរាល់ថ្ងៃ។ ការ​ផ្លាស់ប្ដូរ​ជួយ​អ្នក​ឲ្យ​យល់​ពី​បញ្ហា​ប្រឈម និង​អាច​ទទួល​បាន​ឱកាស​ល្អ​ៗ​ច្រើន។ ទន្ទឹម​នឹង​នេះ ភាព​ច្នៃប្រឌិត​ធ្វើឲ្យ​អ្នក​មាន​អ្វី​ថ្មី ប្លែក​ក្នុង​ជីវិត។

៧.ជឿជាក់​លើ​ខ្លួនឯង៖ កុំ​ខ្វល់​ពី​អ្វី​ដែល​អ្នក​ដទៃ​និយាយ ឬ​បញ្ចុះបញ្ចូល​អ្នក​មិន​ឲ្យ​ធ្វើ។ អ្វី​ដែល​អ្នក​ត្រូវ​ដឹង គឺ​ការ​ជឿជាក់​លើ​ខ្លួនឯង ប្រសិនបើ​អ្នក​គិត​ថា ខ្លួន​អាច​ធ្វើ​បាន នោះ​ច្បាស់​ណាស់ អ្នក​ពិត​ជា​សម្រេច​កិច្ចការ​ដែល​ចង់​នោះ​ជាក់​ជា​មិន​ខាន។

៨.ចេះ​ស្គាល់​ពាក្យ​ថា​គ្រប់គ្រាន់៖ ប្រសិនបើ​អ្នក​មិន​យល់​ពី​រឿង​នេះ ទេ មួយ​ជីវិត​អ្នក​គ្មាន​ឡើយ​ក្ដី​សុខ ព្រោះ​អ្នក​តែងតែ​លោភលន់។

៩.គិត​ពី​ភាព​វិជ្ជមាន៖ សុទិដ្ឋិនិយម​កាន់តែ​ច្រើន ភាព​អវិជ្ជមាន​នឹង​សាបរលាប​ពី​ក្នុង​ជីវិត​របស់​អ្នក។ បោះចោល​ឥរិយាបថ និង​គំនិត​អវិជ្ជមាន ហើយ​ព្យាយាម​មើល​ទៅ​ខាង​វិជ្ជមាន​នោះ​ជីវិត​នឹង​ជួប​តែ​រឿង​ល្អ​ៗ។

១០.ធ្វើជា​មនុស្ស​សប្បុរស និង​ចេះ​អភ័យទោស៖ ការ​អត់ឱន និង​អភ័យទោស​គឺ​មិនមែន​ជា​រឿង​ងាយ​ស្រួល​នោះ​ទេ ប៉ុន្តែ​អ្នក​គួរតែ​អត់ធ្មត់ ព្រោះ​វា​នឹង​ធ្វើឲ្យ​ចិត្ត​អ្នក​បាន​ស្ងប់។ ការ​អភ័យទោស​ដល់​នរណា​ម្នាក់ គឺ​ដូចជា​ការ​ដក​បន្ទុក​ចេញ​ពី​ខ្លួន។

រូបតំណាង

១១.កំណត់​ក្ដី​សុបិន៖ មនុស្ស​ជាច្រើន​តែង​គិត​ថា​ក្ដី​សុបិន​របស់​ខ្លួន​គឺជា​ភាព​អាម៉ាស់​មួយ។ សូម​ចងចាំ​ថា គ្រប់​សុបិន​មិន​មែន​សុទ្ធតែ​អាច​ក្លាយ​ជា​ការ​ពិត​ឡើយ៕

ចុចអាន៖ត្រូវ​តែ​ជឿជាក់​លើ​ខ្លួនឯង​ថា អាច​រក​សុភមង្គល​ជូន​ខ្លួនឯង​បាន​ពិត​មែន

ប្រភព៖ bestie ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម