ត្រូវ​តែ​ជឿជាក់​លើ​ខ្លួនឯង​ថា អាច​រក​សុភមង្គល​ជូន​ខ្លួនឯង​បាន​ពិត​មែន

  • 2018-11-27 09:15:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សុភមង្គល​អ្នក មិន​ត្រូវ​ពឹង​លើ​អ្នក​ដទៃ​ជា​អ្នក​ផ្ដល់​ឲ្យ​ឡើយ។ អ្នក​គួរតែ​ចេះ​ស្វែង​រក​វា​មក​ឲ្យ​ខ្លួនឯង ព្រោះអ្នក​ផ្សេង​មិន​អាច​គិតគូរ​ពី​អ្នក​បាន​សព្វគ្រប់​ទេ។ ការ​ស្វែង​រក​ភាព​សុខសាន្ត​ជូន​ខ្លួនឯង​គឺជា​រឿង​ដែល​សំខាន់​បំផុត។

.កុំ​បោះបង់​ដំណើរ​កម្សាន្ត​ទៅ​កន្លែង​ដែល​ខ្លួន​ចង់ ព្រោះ​គ្មាន​អ្នក​ជូន។ គ្មាន​អ្នក​ជូន​ទៅ អ្នក​អាច​ទៅ​ម្នាក់ឯង​បាន ទៅ​សោយសុខ​ភាព​ស្រស់​ថ្លា​នៅ​កន្លែង​នោះ។

.កុំ​ខ្លាច​គ្មាន​អ្នក​កំដរ​ញ៉ាំ​អី ព្រោះ​អ្នក​អាច​ញ៉ាំ​ម្នាក់​ឯង​បាន ហើយ​មិន​ចាំបាច់​ទៅ​ហត់​នឿយ​ចាំ​មើល​ទឹកមុខ​គេ​ឡើយ។ ការ​បាន​ញ៉ាំ​អាហារ​ដែល​ខ្លួន​ចង់​បាន គឺជា​មាន​ក្ដី​សុខ​បំផុត។

.កុំ​បាច់​ទៅ​ប្រឹង​យក​ចិត្ត​គេ ព្រោះ​អ្នក​គួរតែ​យក​ពេល​មក​លួងលោម​ចិត្ត​ខ្លួនឯង​ឲ្យ​បាន​ស្បើយ​ពី​ទុក្ខ​កង្វល់​វិញ​ទើប​ជា​ការ​ល្អ។

.កុំ​យក​ពេល​ទៅ​ខ្វល់​ពី​រឿង​អ្នក​ដទៃ តែ​គួរ​យក​ពេល​ទាំង​នោះ​មក​មើល​ថែ​ខ្លួនឯង​ឲ្យ​មាន​សម្រស់​ស្រស់​ស្អាត និង​សុខភាព​ល្អ​ដោយ​គេង​ឲ្យ​បាន​គ្រប់​គ្រាន់។

.អ្នក​គួរតែ​ចំណាយ​ពេល​នៅ​ក្បែរ​គ្រួសារ​ឲ្យ​បាន​ច្រើន។ គ្រួសារ​ជា​កន្លែង​ផ្ដល់​ភាព​កក់ក្ដៅ និង​ផ្ដល់​ភាព​រីករាយ​ដល់​អ្នក ព្រោះ​មាន​តែ​ពួកគេ​ប៉ុណ្ណោះ​ទេ ទើប​គិតគូរ និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក។

.ធ្វើ​អ្វី​ដែល​ធ្វើឲ្យ​ខ្លួនឯង​មាន​មាន​រីករាយ។ ចំណែក​មនុស្ស​ក៏​ដូច​គ្នា​ដែរ មនុស្ស​ណា​ដែល​មិន​ល្អ​នាំ​រឿង​មិន​ឈប់​មិន​ឈរ មិន​បាច់​រាប់​រក​ទេ អ្នក​ណា​ល្អ​ធ្វើ​ឲ្យ​សប្បាយ​ចិត្ត​គួរ​រក្សា​គេ​ឲ្យ​ជាប់។

.រស់នៅ​តាម​បែបផែន​របស់​អ្នក នោះ​ទើប​ជីវិត​ពេញ​ដោយ​សេរីភាព។ មិន​បាច់​យក​តម្រាប់​តាម​នរណា​ទេ ព្រោះ​វា​មិនមែន​ជា​ស្ទីល​របស់​អ្នក។

.ស្រលាញ់​នរណា​ដែល​ស្រលាញ់​អ្នក​វិញ​ដែរ នោះ​ទើប​ជីវិត​មាន​សេចក្ដី​សុខ​ពេញ​លេញ ហើយ​គួរតែ​បញ្ឈប់​ការ​ស្រលាញ់​គេ​តែ​ម្ខាង​ទៀត​ទៅ ព្រោះ​មាន​តែ​រឿង​ឈឺចាប់​ប៉ុណ្ណោះ៕

ចុចអាន៖វិធី​​​ជួយ​ឲ្យ​អ្នក​កាន់តែ​ស្រលាញ់​ខ្លួន​ឯង​ខ្លាំងៗ ទោះ​​​គ្មាន​បុរសណាមកស្រលាញ់​ក៏​ដោយ

អត្ថបទ៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម