ជូនចំពោះខ្លួនឯង៖ «ខ្ញុំសុំទោសចំពោះការមិនស្រឡាញ់អ្នកឲ្យបានគ្រប់គ្រាន់»
- 2018-11-14 05:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជូនចំពោះខ្លួនឯង៖ «ខ្ញុំសុំទោសចំពោះការមិនស្រឡាញ់អ្នកឲ្យបានគ្រប់គ្រាន់»
សម្រាប់ប្រិយមិត្តដែលខំតាមចិត្តអ្នកដទៃ ភ្លេចគិតពីចិត្តឯងគួរតែអានអត្ថបទនេះ។ អ្នកមានដឹងទេថា ខ្លួនប្រាណអ្នកបានឆ្លងកាត់រឿងរ៉ាវជាច្រើនប៉ុណ្ណា? អ្នកប្រាកដជាហត់នឿយខ្លាំងណាស់ហើយ អ្នកត្រូវបានគេធ្វើឲ្យឈឺចាប់ ហើយអ្នកក៏បានស្រលាញ់គេភ្លេចខ្លួនឯងដែរ។ ដូចនេះគួរតែសុំទោសខ្លួនឯង៖
១.«ខ្ញុំសោកស្ដាយចំពោះការមិនស្រលាញ់អ្នកឲ្យបានគ្រប់គ្រាន់។ នៅពេលដែលខ្ញុំឃើញអ្នកសោកសៅខ្លាំងពេកខ្ញុំ មិនអាចជួយនិយាយទៅកាន់ខ្លួនឯងថា អ្នកមិនសមនឹងទទួលវាទេ«។
២.«សុំទោសដែលពេលខ្ញុំឈ្លោះគ្នាជាមួយគេ តែបែរជាមកបំផ្លាញអ្នក ធ្វើឲ្យអ្នកឈឺចាប់ដោយសារមនុស្សបែបនេះ»។
៣.«សុំទោសដែលខ្ញុំតែងតែស្ដីបន្ទោសអ្នក ទាំងការពិតអ្នកមិនបានធ្វើអ្វីឲ្យខ្ញុំឈឺចាប់»។
៤.«កំហឹងគឺអាក្រក់ ការអភ័យទោសគឺជារឿងដ៏ត្រឹមត្រូវ ដូចនេះអ្នកគួរតែអត់ទោសរាល់កំហុសខុសឆ្គងដែលខ្ញុំធ្វើឲ្យឈឺចាប់ផង»។
៥.«សូមអភ័យទោសចំពោះការអាត្មានិយមដាក់អ្នក នោះមកពីការធ្វេសប្រហែសមិនបានគិតគូរដល់អ្នកឲ្យបានច្រើន តែកុំព្រួយចាប់ពីពេលនេះតទៅខ្ញុំគ្មានថ្ងៃធ្វើឲ្យអ្នករងទុក្ខទៀតឡើយ»។
៦.«ខ្ញុំអាចនឹងមិនសក្ដិសមទទួលការអត់ឱនពីអ្នក តែខ្ញុំសូមប្ដេជ្ញាថាមិនឲ្យមានរឿងបែបនោះកើតឡើងចំពោះអ្នកទៀតឡើយ»។
៧.«ខ្ញុំមិនត្រឹមតែធ្វើឲ្យអ្នកឈឺចាប់ប៉ុណ្ណោះទេ ហើយថែមទាំងទាញអ្នកឲ្យមករីងរៃដោយសារភាពឆោតល្ងង់របស់ខ្ញុំទៀត។ ពិតជាសុំទោសមែនណា»។
៨.«ការសុំអភ័យទោសមាន ៣ ផ្នែក ទី១ ខ្ញុំពិតជាសោកស្ដាយណាស់។ ទី ២ វាគឺជាកំហុសរបស់ខ្ញុំទាំងអស់។ ទី ៣ តើខ្ញុំអាចធ្វើអ្វីខ្លះ ដើម្បីឲ្យអ្នកបានរីករាយឡើងវិញ? ផ្នែកទី ៣ មើលទៅសំខាន់ ដូចនេះខ្ញុំគួរតែធ្វើអ្វីមួយហើយ»៕
ចុចអាន៖ជៀសបានកាន់តែឆ្ងាយ កាន់តែល្អមនុស្សពិសពុល ៤ ប្រភេទអ្នកមិនគួរយកខ្លួនទៅបៀត