ជៀសបានកាន់តែឆ្ងាយ កាន់តែល្អមនុស្សពិសពុល ៤ ប្រភេទអ្នកមិនគួរយកខ្លួនទៅបៀត
- 2018-11-12 04:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជៀសបានកាន់តែឆ្ងាយ កាន់តែល្អមនុស្សពិសពុល ៤ ប្រភេទអ្នកមិនគួរយកខ្លួនទៅបៀត
រស់នៅក្នុងសង្គមសព្វថ្ងៃ អ្នកពិតជាប្រឈមមុខជាមួយមនុស្សច្រើនប្រភេទមានទាំងល្អ អាក្រក់។ មនុស្សល្អគ្មានអ្វីគួរឲ្យខ្លាចឡើយ តែអ្នកអាក្រក់ៗពិតជាមិនគួរប្រហែសទេ ព្រោះពួកគេមានល្បិចកល់ច្រើនណាស់។ បើបានស្គាល់មនុស្សពិសពុល ៤ ប្រភេទ គួរតែនៅឲ្យឆ្ងាយ៖
១.មនុស្សពូកែលេងល្ខោន
កុំសេពគប់ជាមួយមនុស្សធុននេះ គេអាចក្លែងបន្លំ និងធ្វើឲ្យអ្នកមានទុក្ខ ព្រោះតែជំនាញសម្ដែងដ៏ប៉ិនប្រសព្វនោះ។ មនុស្សបែបនេះមិនថាពួកគេទៅទីណាទេ រឿងសម្ដែងនេះ គឺមិនចោលឡើយ។ បើសិនជាអ្នកចោទប្រកាន់ពួកគេពីរឿងអ្វីមួយដែលបានប្រព្រឹត្ត អ្នកទាំងនោះនឹងបដិសេធវាទាំងស្រុង ហើយបង្វែរមកអ្នកវិញមិនខាន។
២.មនុស្សស្រលាញ់ការនិយាយដើម
រឿងតែមួយគត់ដែលគួរឲ្យចាប់អារម្មណ៍ជាងការនិយាយបរិយាយអំពីខ្លួនឯង នោះគឺការនិយាយពីអ្នកដទៃ។ មនុស្សបែបនេះចាត់ទុកថាការនិយាយដើមគេ ជាល្បែងកម្សាន្ត។ អ្នកទាំងនោះចូលចិត្តផ្សព្វផ្សាយពាក្យចចាមអារ៉ាមអំពីនរណាម្នាក់ ឬមនុស្សដែលគេស្គាល់គ្រប់គ្នា។
**៣.មនុស្សស្អាតតែខាងក្រៅ**
នៅខាងក្រៅពួកគេមើលទៅពន្លឺភ្លឺថ្លា ស្រស់ស្អាត ដែលហាក់ដូចជាមានជីវិតអស្ចារ្យ។ គេតែងតែនិយាយអំពីខ្លួនឯង ហើយអួតពីសមិទ្ធផលរបស់ពួកគេ។ តែធាតុពិតនៅខាងក្នុងអ្នកទាំងអស់នោះជាមនុស្សភ័យខ្លាចអ្នកណាម្នាក់ឃើញថា គេគ្មានអ្វីពិតប្រាកដសូម្បីតែមួយ។
៤.មនុស្សទាមទារការចាប់អារម្មណ៍
គេតែងតែត្រូវការការយកចិត្តទុកដាក់ និងការអាណិតអាសូរពីមនុស្សគ្រប់គ្នា។ មនុស្សបែបនេះហ៊ានសូម្បីតែនិយាយកុហកដ៏គួរឲ្យភ័យខ្លាចមួយ ដើម្បី ធ្វើឲ្យមនុស្សជុំវិញខ្លួនមានអារម្មណ៍ល្អចំពោះពួកគេ។ តែប្រសិនបើគេធ្វើមិនបានសម្រេច អ្នកទាំងនោះនឹងត្អូញត្អែរជាតួកម្សត់នៅតាមបណ្ដាញសង្គម៕
ចុចអាន៖មនុស្សខ្វះ៤យ៉ាងនេះ ធ្វើអ្វីក៏មិនជោគជ័យ ឬសម្រេចសាច់ការដែរ