រោគ​សញ្ញា​​​១០​យ៉ាង បញ្ជាក់​ថា​កូន​អ្នក​​កើត​ជំងឺ​​អូទីស្សឹម​ ខុស​​ប្រក្រតី​​ពី​ក្មេង​ទូទៅ

  • 2018-11-06 02:48:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អូទីស្សឹម (Autism) គឺ​ជា​​​ជំងឺ​មួយ​​ ដែល​​ធ្វើ​ឲ្យ​​ខួរ​ក្បាល​​ដំណើរ​ការ​​និង​វិវត្ត​​​​​ខុស​​ប្រក្រតី។ អ្នក​​កើត​​ជំងឺ​​នេះ ​ពិបាក​ក្នុង​​​ការ​​​​​ប្រាស្រ័យ​​ទាក់​ទង​គ្នា ទាំង​ការ​​និយាយ​ ទាំង​កាយ​​​​វិការ ចរិត​​​ឫកពារ​មាន​ភាព​​​ខុស​​ប្លែក​ពី​មនុស្ស​ធម្មតា។ ភាគ​ច្រើន​​​​រោគ​សញ្ញា​​​​នៃ​ជំងឺ​អូទីស្សឹម (Autism) អាច​​បង្ហាញ​ចេញ​មក​​​ ក្នុង​ចន្លោះ​​អាយុ​ ចាប់​​ពី​​២-៣​​ឆ្នាំ​​ ដូច្នេះ​​​សម្រាប់​ឪពុក​ម្តាយ​មាន​កូន​តូច​​គួរ​​​តាម​​ដាន​​មើល​​​​ពួក​គេ​ឲ្យ​បាន​ល្អ​។ ប្រសិន​​​បើ​​​សង្កេត​​​ឃើញ​មាន​សញ្ញា​​១០​យ៉ាង​នេះ កើត​ឡើង​​ចំពោះ​​កូន​​​​​របស់​អ្នក ​​​មិន​ត្រូវ​ធ្វេស​​​ប្រហែស​​​ដាច់​​ខាត ​ព្រោះ​វា​ជា​​រោគ​សញ្ញា​​​ដំបូង​នៃ​​ជំងឺ​អូទីស្សឹម។

១. ចូល​ចិត្ត​​ធ្វើ​កាយវិការ​​ក្តាប់លា​ដៃ

២. ​​ដើរ​ប្រើ​​ចុង​ម្រាម​ជើង

៣. យក​​ក្បាល​ទៅ​បោក​​ទង្គិច​​នឹង​​​វត្ថុ​​​​​ដែល​នៅ​​​​ជិត​ខ្លួន

៤. ​​​រឹង​រូស​​ទាម​ទារ​ និង​ស្រែក​យំ​​​ខ្លាំងៗ ​នៅ​​ទី​សាធារណៈ​

៥. ​ចូល​ចិត្ត​​​លេង​​ចាក់​ទឹក​​ទៅ​មក​ៗ

៦. អារម្មណ៍​​ឆាប់​​ប្រែប្រួល ខឹង​​​​​ឆេវឆាវ​​ច្រើន

៧. មិន​ឆ្លើយ​​តប​ជាមួយ​​ ទោះ​អ្នក​​ខំ​ប្រឹង​និយាយ​​​​​ទៅ​រក​គេ​​យ៉ាង​ណា​ក៏​ដោយ​

៨. មិន​ចេះ​សម្លឹង​មើល​​ភ្នែក​របស់​អ្នក​​

៩. មិន​សូវ​និយាយ និង​មានទំនាក់​ទំនង​ជា​មួយ​មនុស្ស​ជុំវិញ​​ខ្លួន

១០. តែង​មិន​ពេញ​​ចិត្ត ជាមួយ​ម្ហូប​អាហារ​ រសជាតិ ឬ​​សម្លៀក​បំពាក់

​​​ចំណុច​ដែល​បាន​​រៀប​រាប់​ខាង​លើ​នេះ​ មិន​ទាន់​អស់​នៅ​ឡើយ​ទេ​ វា​គ្រាន់​តែ​ជា​សញ្ញា​​សំខាន់​ខ្លះៗ​​តែ​ប៉ុណ្ណោះ។ ក្នុង​​ករណី​ដែល​ កូន​របស់​អ្នក​​មាន​សញ្ញា​​ទាំង​នេះ ត្រូវ​ទៅ​ពិគ្រោះ​ជាមួយ​អ្នក​ជំនាញ​ ដើម្បី​ជួយ​​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​វិញ មិន​​ថា​បាន​​កម្រិត​ណា​​នោះ​ទេ៕​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​

ចុចអានបន្ត៖

ប្រភព៖ facebook ប្រែ​សម្រួល៖ ដេត ឈុនអ៉ី