មនុស្ស​ជោគជ័យ​តែង​ធ្វើ​រឿង ៥ យ៉ាង ដើម្បី​បន្ត​ភាព​រីកចម្រើន

  • 2018-10-26 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទម្រាំ​តែ​អាច​ទទួល​បាន​នាម​ថា​ជា​មនុស្ស​ទទួល​បាន​ភាព​ជោគជ័យ បុគ្គល​ទាំង​នោះ​ខំ​ប្រឹង​ធ្វើ​រឿង​ជាច្រើន។ បន្ទាប់​ពី​ជោគជ័យ​ហើយ រឿង ៥ យ៉ាង​នេះ​អ្នក​ជោគជ័យ​នៅតែ​បន្ត​ធ្វើ​វា ដើម្បី​បន្ត​ភាព​រីកចម្រើន​ត​ទៅ​មុខ​ទៀត៖

១.អបអរ​ជ័យជម្នះ​របស់​ខ្លួនឯង៖ មនុស្ស​ជោគជ័យ តែងតែ​ធ្វើ​រឿង​មួយ​នេះ​ជាប់​ជានិច្ច ព្រោះ​ថា​នោះ​ជា​កម្លាំង​ចិត្ត​ឲ្យ​គេ​ខិតខំ​ប្រឹងប្រែង​ធ្វើ​ត​ទៅ​មុខ​ទៀត។ ការ​លើក​ទឹក​ចិត្ត​ខ្លួនឯង នឹង​ធ្វើឲ្យ​មនុស្ស​មាន​ការ​ពុះពារ។

២.ធ្វើ​ផែនការ​រឹងមាំ៖ រឿង​មួយ​ទៀត អ្នក​ត្រូវតែ​ស្គាល់​ខ្លួនឯង​ឲ្យ​ច្បាស់​ជាង​នរណា​ទាំងអស់។ ចង់​ជោគជ័យ រឿង​ដែល​ត្រូវ​ធ្វើ​គឺ ការ​មាន​ផែនការ​ច្បាស់លាស់ សម្រាប់​បច្ចុប្បន្ន និង​ទៅ​អនាគត ហើយ​រឿង​សំខាន់​មួយ​ទៀត​ត្រូវ​ដឹង​ពី​ភាព​ជឿនលឿន​ទៅ។ ចំណែក​ចំណុច​ពិសេស​មួយ​ទៀត​ត្រូវ​ សរសេរ​ពី​ចំណុច​ខ្លាំង និង​ចំណុច​ខ្សោយ​របស់​ខ្លួន ហើយ​លុប​បំបាត់​នូវ​ភាព​ឆោតល្ងង់​ដែល​កើត​មាន​ឡើង​ដោយ​មិន​ដឹង​ខ្លួន​នៅ​ក្នុង​ខ្លួន និង​ខាង​ក្រៅ។

៣.យក​បញ្ហា​ប្រឈម​ថ្មី៖ មនុស្ស​ជោគជ័យ​មិន​ចូលចិត្ត​ធ្វើ​អ្វី​ដដែល​ៗ​នោះ​ទេ ព្រោះ​នឹង​នាំ​ឲ្យ​ខ្លួន​គ្មាន​ការ​រីកចម្រើន។ ការ​ស្វែងរក​បញ្ហា​ប្រឈម​ថ្មី​ៗ នឹង​នាំ​ឲ្យ​ជីវិត​ស្គាល់​ភាព

៤.បង្កើត​ក្រុម​ស្ត្រី​បំផុស​គំនិត​មួយ​នៅ​ជុំវិញ​អ្នក៖ ចង់​ជោគជ័យ ទាល់តែ​រក​មនុស្ស​ជោគជ័យ​គ្នា​ឯង​មក​នៅ​ជិត ដើម្បី​ជួយ​ជំរុញ​គំនិត​ឲ្យ​កាន់តែ​សកម្ម​ឡើង​ថែម​ទៀត។

៥.មាន​ពេល​សម្រាក​លម្ហែ​សម្រាប់​ខ្លួនឯង៖ មនុស្ស​ទាល់តែ​សម្រាក​ខ្លះ ទើប​មាន​សុខភាព ហើយ​ការ​មាន​សុខភាព​ល្អ​នេះ​ហើយ​អាច​នាំ​ទៅ​រក​ភាព​ជោគជ័យ​បាន៕

ចុចអាន៖ជីវិត​នឹង​​​​មិន​​ស្មុគស្មាញ​​ បើ​អ្នក​សាក​ល្បង​ធ្វើ​​​រឿង​មាន​ប្រយោជន៍​​​​​​​​​​​​ទាំង​នេះ​​​ពេល​ទំនេរ​​​​​​​

ប្រភព៖ Careergirldaily ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម