ជីវិត​នឹង​​​​មិន​​ស្មុគស្មាញ​​ បើ​អ្នក​សាក​ល្បង​ធ្វើ​​​រឿង​មាន​ប្រយោជន៍​​​​​​​​​​​​ទាំង​នេះ​​​ពេល​ទំនេរ​​​​​​​

  • 2018-10-25 05:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​វា​ជា​ភាព​រីករាយ​​​​មួយ​និង​ជា​បទពិសោធន៍​​ដ៏​ល្អ​​​​​​ពេល​​អ្នក​​​បាន​​សាក​ល្បង​​ធ្វើ​អ្វី​​ថ្មីៗ ដែល​មិន​​ធ្លាប់​​​​ធ្វើ​​​​ពី​​មុន​មក។ បើ​អ្នក​​ទាល់​គំនិត​ មិន​ដឹង​​ថា​ត្រូវ​​ធ្វើ​អ្វី​ឲ្យ​ប្លែក​ នៅ​​ថ្ងៃ​ចុង​សប្ដាហ៍ ឬ​​​ពេល​ទំនេរ​នោះ​ទេ​ ​​​​គួរ​​ក្រឡេក​​មក​​​​មើល​​​​រឿង​មាន​ប្រយោជន៍​​​​២១​​យ៉ាង ​ដែល​​​អ្នក​អាច​ជ្រើសរើស​​​​ធ្វើ​មួយ​ណា​មុន​ក៏​បាន​ ដើម្បី​​ឲ្យ​​ជីវិត​មាន​ភាព​​​រីកចម្រើន ​មិន​​ស្មុគស្មាញ​​ច្រើន។

១. ដើរ​លេង​​​​នៅ​ជាយ​​ក្រុង​​ដែល​អ្នក​មិន​ធ្លាប់​ទៅ​​ទាល់​តែ​សោះ ឬ​​​​​កន្លែង​ណា​ដែល​មិន​​ទាន់​​ស្គាល់​​ច្បាស់។

២. ​​​​ព្យាយាម​​រៀន​ភាសា​បរទេស​​​ថ្មីៗ ដូច​ជា​​​ចិន​ ជប៉ុន អេស្ប៉ាញ​... យ៉ាង​ហោច​ណាស់​​៥-១០​ឃ្លា​។

៣. ស្តាប់​​​បទ​ចម្រៀង​​សម័យ​​ដើម ឬ​បទ​​ប្រពៃណី​​​​ជាតិ ដើម្បី​ផ្លាស់​ប្តូរ​​ចំណី​អារម្មណ៍។

៤. មាន​ពេល​វេលា​​បណ្តើរ​សត្វ​ចិញ្ចឹម​​ នៅ​តាម​​សួនច្បារ​​ជាមួយ​មិត្ត​ភក្តិ។

៥. មាន​សៀវភៅ​​កត់ត្រា​​ប្រចាំ​ថ្ងៃ​​​ ទុក​សម្រាប់​សរសេរ​​អ្វី​ដែល​អ្នក​​បាន​គិត​និង​ចង់​ធ្វើ។

៦. ​សាក​ល្បង​ញ៉ាំ​ម្ហូប​ថ្មីៗ ដូច​ជា​​ម្ហូប​កូរ៉េ ម្ហូប​ឥណ្ឌា ម្ហូប​អឺរ៉ុប​ជាដើម។

៧. ទៅ​បណ្ណាល័យ​​​ រក​មើល​​សៀវភៅ​ដែល​​ខ្លួន​ចូលចិត្ត ហើយ​អាច​ខ្ចី​​​មក​​​ផ្ទះ​​​​ទុក​អាន​ពេលទំនេរ​​​​​​​ចុង​​សប្តាហ៍។

៨. ​បង្កើត​​សួន​ច្បារ​មួយ​​​​នៅ​​​ផ្ទះ ​​សម្រាប់​​ដាំ​​ដើម​ផ្កា ឬ​​ដើមឈើ​តូចៗ​ ​​ ហើយ​កុំ​ភ្លេច​​​​ដាំ​​​​ក្នុង​ផ្ទះ​ខ្លះៗ​​ផង។

៩. ​​​ទៅ​លេង​​សារមន្ទីរ​ កន្លែង​​គំនូរ​​ និង​ការ​​ដាក់​​តាំង​ពិព័រណ៍​​ថ្មី​ៗ។

១០. ​ រៀន​​​​ចំណេះ​​ជំនាញ​ថ្មីៗ​​ដូច​ជា ការងារ​ជាង​ ​​​​​ជួសជុល​សម្ភារ​ក្នុង​ផ្ទះ​តិច​តួច​ ​ធ្វើម្ហូប បង្អែម​​...។

១១. និយាយ​​លេង ឬ​ញញឹម​ដាក់​អ្នក​ជិត​ខាង ដែល​មិន​​​ធ្លាប់​សូវ​បាន​​និយាយ​សំណេះ​សំណាល​​គ្នា​ពី​មុន​មក។

១២. ​​​សិក្សា​​ស្រាវជ្រាវ​​បន្ថែម​​នៅ​លើ​​អ៊ីនធឺណិត​ ពី​​​​វប្បធម៌​​ខុស​ប្លែក​គ្នា​​​​ រវាង​ប្រទេស​មួយ​​ទៅ​ប្រទេស​មួយ​។

១៣.​ ដើរ​​កម្សាន្ត​អារម្មណ៍​​ឬ​ជិះ​កង់​លំហែ​លេង​​​ នៅ​​បរិវេណ​ជិតៗ​​ផ្ទះ។

១៤.​​មើល​​​រឿង​​​​ភាគ​ល្អ​ៗ​​​​នៅ​ផ្ទះ ​​ឬ​​ចេញ​ទៅ​​រោង​កុន​ជា​មួយ​​​មនុស្ស​​ដែល​អ្នក​ចូល​ចិត្ត។

១៥. ចង​​ក្រង​រូប​ថត​​​​​​​ពេល​ធ្វើ​ដំណើរ​​កម្សាន្ត​​ទុក​ក្នុង​ស៊ុម​ឬ​សៀវភៅ​​រូបថត ព្រោះ​​វា​ជា​​អនុស្សាវរីយ៍​មិន​អាច​​បំភ្លេច​បាន​​​​ក្នុង​ជីវិត។

១៦. ធ្វើ​ដំណើរ​ចេញ​​ពី​ទី​​ក្រុង​ អាច​ទៅ​លេង​នៅ​មាត់​សមុទ្រ​ ​តំបន់​ភ្នំ និង​តាម​​ខេត្ត​ មើល​ទេសភាព​ស្រុកស្រែ​។

១៧.​​ ​​​​ធ្វើ​​កាដូ​​​​ដោយ​​ដៃ​​ក្នុង​ឱកាស​​ខួប​កំណើត​មិត្ត​ភ័ក្តិ​ ព្រោះ​វា​មាន​ន័យ​ជាង​​កាដូ​ទិ​ញ​នៅ​ហាង​​ទៅ​ទៀត។

១៨. ធ្វើ​ជា​​អ្នក​ទេសចរណ៍​មួយ​រូប ក្នុង​​ទីក្រុង​​ដែល​ខ្លួន​​កំពុង​តែ​រស់​នៅ​ ទៅ​​​កន្លែង​​ពេញ​និយម​​​​​សម្រាប់​ភ្ញៀវ​បរទេស ហើយ​កុំ​​ភ្លេច​ដាក់​​កាមេរ៉ា​​​ទៅ​តាម​ផង។

១៩. រៀន​​​ហែល​​ទឹក ​វាយ​សី រាំ​ ច្រៀង ស្វែង​យល់​ពី​ឧបករណ៍​ភ្លេង ធ្វើ​លំហាត់​ប្រាណ​​​​ដើម្បី​​​សុខភាព។

២០. ជួបជុំ​គ្នា​ជាមួយ​មិត្តភ័ក្តិ​ល្អៗ ធ្វើ​ម្ហូប​ញ៉ាំ​ជុំ​គ្នា និយាយ​លេង​​បំបាត់​ទុក្ខ​​កង្វល់។

២១. ចំណាយ​ពេល​​​​​វេលា​ ជជែក​លេង​ជាមួយ​ក្រុម​​គ្រួសារ ពី​​ប្រវត្តិ​​​​​​រឿង​រ៉ាង​​​ទាំង​ទង​នឹង​ជីវិត​របស់​គាត់។

តើ​អ្នក​​មាន​គម្រោង​ធ្វើ​រឿង​អ្វី​មុន​គេ?​​​​​

ចុចអានបន្ត៖

​​​​​​​​​​​​

ប្រភព៖ lifehack ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម