មនុស្សស្រីក្រោយមានកូន អាចប្រឈមជំងឺបាក់ទឹកចិត្ត បើខ្វះខាតប៉ុន្មានចំណុចនេះ
- 2018-10-16 04:29:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មនុស្សស្រីក្រោយមានកូន អាចប្រឈមជំងឺបាក់ទឹកចិត្ត បើខ្វះខាតប៉ុន្មានចំណុចនេះ
ក្នុងចិត្តរបស់នាងពោរពេញដោយទុក្ខព្រួយ និងភាពអស់សង្ឃឹម...
នាងតែងចង់ទ្រហោយំជាញឹកញាប់...
ព្រោះមិនសូវបានគេង ធ្វើឲ្យនាងឈឺក្បាល...
បញ្ចុកអាហារកូន លួងកូន លាងសម្អាត ការងារផ្ទះសព្វសារពើ ធ្វើឲ្យនាងហាក់មិនអាចដកឃ្លាបានទាល់តែសោះ។
ពេលណាកូនយំមិនឈប់ នាងក៏ចាប់ផ្ដើមមានអារម្មណ៍ថាខ្លួនឯងជាម្ដាយមិនល្អ។
“ហេតុអីកូនដូចមិនស្រលាញ់ខ្ញុំសោះអីចឹង?" នាងសួរទៅប្ដី ប៉ុន្តែប្ដីនាងបានត្រឹមគ្រវីក្បាល ហើយក្រោយៗមកក៏ត្រលប់មកផ្ទះកាន់តែយឺត។
១០ទៅ១៥%នៃមនុស្សស្រីបច្ចុប្បន្នកំពុងរងគ្រោះដោយជំងឺបាក់ទឹកចិត្តក្រោយសម្រាលកូន (Post-natal Depression) ហើយអារម្មណ៍មិនល្អរបស់ពួកគេ តែងត្រូវបានបញ្ជូនបន្តទៅឲ្យកូនៗ ដែលធ្វើឲ្យពិភពដែលទារករស់នៅហាក់មិនមានភាពរីករាយស្រស់ស្រាយទាល់តែសោះ ប៉ុន្តែវាមានតែទុក្ខព្រួយ និងការថប់បារម្ភ។ មូលហេតុដែលបណ្ដាលឲ្យកើតមានជំងឺបាក់ទឹកចិត្តក្រោយសម្រាលកូនគឺដោយសារ ស្ត្រីក្នុងសម័យទំនើបច្រើនចង់ជោគជ័យលើគ្រប់ផ្នែកនៃជីវិត។
ពួកគេចង់ជោគជ័យក្នុងជីវិតការងារ តែត្រូវមើលថែកូន។
ពួកគេមិនបានបំពេញក្ដីស្រមៃរបស់ខ្លួនឯង។
ពួកគេប្រាថ្នាចង់បានភាពឯករាជ្យ។
ខ្វះការជួយសម្រាលការលំបាកពីស្វាមី។
មានបញ្ហាក្នុងការមើលថែទាំកូន។
ការចង់បានជីវិតដ៏ពេញលេញរមែងរងការប៉ះពាល់ដោយសារការមានកូន។ ក្រោយសម្រាលកូន ស្ត្រីដែលក្លាយជាម្ដាយម្នាក់ត្រូវផ្លាស់ប្ដូរទម្លាប់រស់នៅរបស់ខ្លួនយ៉ាងហោចណាស់ក៏មួយរយៈពេលដែរ។ ការងារ មិត្តភ័ក្ដិ ការកម្សាន្ត សុទ្ធសឹងជាអ្វីដែលនាងត្រូវកាត់ផ្ដាច់ស្ទើរទាំងស្រុងក្នុងកំឡុងពេលនោះ។ ដូច្នេះតើត្រូវធ្វើដូចម្ដេចដើម្បីព្យាបាលជំងឺធ្លាក់ទឹកចិត្តក្រោយសម្រាលកូន?
ការព្យាបាលដែលសំខាន់ទីមួយនោះ គឺការយកចិត្តទុកដាក់ពីស្វាមី។ ប្ដីរបស់នាងគួរតែជួយសម្រាលបន្ទុកការងារ និងបង្ហាញក្ដីស្រលាញ់ចំពោះនាងឲ្យបានច្រើន។
ទីពីរគឺការជួបជុំជាមួយមិត្តភ័ក្ដិ ជជែកលេង និងធ្វើអ្វីសប្បាយៗជាមួយគ្នា។
ទីបី គឺជួបចែករំលែកបទពិសោធន៍ជាមួយមិត្តភ័ក្ដិដែលទើបតែមានកូនដូចគ្នា។
ទីបួន បន្តធ្វើសកម្មភាពកម្សាន្តដែលខ្លួនចូលចិត្ត មិនថាជាការគូររូប អានសៀវភៅ លេងហ្គេម ឬមើលវីដេអូកម្សាន្តក្ដី ៕
ចុចអានបន្ត៖
ប្ដី៨ប្រភេទ ទោះបីជាមានលុយគរដូចភ្នំក៏មិនគួយក ប្រយ័ត្នគ្រាំទុក្ខ
មុននឹងចង់បង្កើតគ្រួសារ អ្នកគួរតែបំពេញរឿងទាំងនេះឲ្យបានរួចរាល់សិន