ប្ដី​​៨​ប្រភេទ ​ទោះ​បី​ជា​មាន​លុយ​គរ​ដូច​ភ្នំ​ក៏​មិន​គួ​យក ប្រយ័ត្ន​គ្រាំ​ទុក្ខ

  • 2018-10-13 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រឿង​យក​ប្ដី​ប្រៀប​ដួច​ជា​ល្បែង​ភ្នាល់​ដាក់ជីវិតដែរ បើ​ភ្នាល់​ត្រូវ នឹង​សោយសុខ​មួយ​ជីវិត បើ​ភ្នាល់​ខុស​នឹង​រង​ទុក្ខ​ពេញ​មួយ​ជីវិត។ នៅ​លើលោក​នេះ​គ្មាន​អ្នក​ណា​ដែល​ថា​ល្អ​ឥត​ខ្ចោះ​នោះ​ឡើយ រមែង​តែង​មាន​ចន្លោះ​ខ្វះខាត​គ្រប់​ៗ​គ្នា។ រើស​ប្ដី​ក៏​ដូច​គ្នា បើ​យើង​ទាមទារ​ប្ដី​ឲ្យ​ល្អ​គ្រប់​១០​ប្រាកដ​ជា​គ្មាន​ឡើយ។ យ៉ាងណាក្ដី ក៏មិន​អាច​រើស​ដោយ​មិន​គិត​គូរ​ម៉ត់ចត់​បាន​ឡើយ ត្បិត​ប្ដី​គឺ​ជា​សសរ​ដែល​យើង​ពឹង​ពាក់​ពេញ​មួយ​ជីវិត។ គំរូប្ដី​ខាង​ក្រោម​គឺ​ជា​ប្រភេទមនុស្ស​ដែល​មិន​គួរ​យក​ធ្វើ​ជា​គូ​យូអង្វែង​សោះ ព្រោះ​អាច​នាំ​ទុក្ខ​មក​ច្រើន​ជា​សុខ។

១. បុរស​ពូកែ​ផ្លែផ្កា

មិន​វាយ​តម្លៃ​ទាំង​អស់​ឡើយ តែ​មនុស្ស​ប្រុស​ពូកែ​សម្ដី តែ​ភ្ជាប់​មក​ជាមួយ​ចិត្ត​សាវា។ កុំ​រំពឹង​ថា​ខ្លួន​ជា​មនុស្ស​ចុង​ក្រោយ​របស់​គេ​ឲ្យ​សោះ​បើ​ប៉ះ​បាន​ប្ដី​ពូកែ​ផ្លែ​ផ្កា។ មនុស្ស​ប្រុស​បែប​នេះ ទោះ​នៅ​តែ​ឯង​​ក៏​មាន​ស្រីចោមរោម​ដែរ។

២. មនុស្ស​ស្អាត​ខ្លាំង​ពេក

ប្រុស​ស្អាត​តែង​ទាក់ទាញ​នារី​ៗ​ជា​ច្រើន។ ដូច​នេះ​មិន​ខុស​ពីបុរស​ផ្លែ​ផ្កា​នោះ​ទេ ពួក​គេ​មាន​ជម្រើស​ច្រើន​ក្នុង​រឿង​មនោសញ្ចេតនា ដែល​ងាយ​ធ្វើ​ឲ្យ​គេ​ធុញ​ទ្រាន់​នឹង​យើង។ ប្រុស​ស្អាត​បើ​មាន​ទេពកោសល្យ​តែ​បន្តិច​ទៀត​នោះ ស្រី​ៗ​ប្រាកដ​ជា​រត់​ទៅ​រក​តែ​ម្ដង ដល់​ពេល​នោះ​យើង​នឹង​ទៅ​កន្លៀត​មិន​ខាន។

៣. បុរស​នៅ​ក្នុង​ភ្នែក​មាន​តែ​ការងារ

មនុស្ស​ស្រី​តែង​ត្រូវ​បាន​ទាក់ទាញ​ដោយ​បុរស​ដែល​មាន​ការងារ​ល្អ អាជីព​ភ្លឺ​ស្វាង។ តែ​ជីវិត​ទាន់​សម័យ ទាំង​ប្រុស និង​ស្រី​ត្រូវ​ចែក​រំលែក​ការងារ​ផ្ទះ​គ្នា។ តែ​បុរសរវល់​តែ​ការងារ​ប្រាកដ​ជា​ប្រគល់​ការងារ​ផ្ទះ មើល​កូន ដើរ​ផ្សារ​ទៅ​ប្រពន្ធ​ទាំង​អស់​។ ដូច​នេះ​ប្រសិន​បើ​អ្នក​អាច​ពលី​ធ្វើ​រឿង​នេះ​បាន​ទាំង​អស់​ក៏​យក​ប្ដី​បែប​នេះ​ចុះ។

៤. បុរស​ហិង្សា

បុរស​ដែល​វាយ​មនុស្ស​ស្រី​មិន​ត្រឹម​តែ​អាក្រក់​នោះ​ទេ ថែម​ទាំង​ថោក​ទៀត​ផង។ វាយ​មនុស្ស​ដែល​មាន​​កម្លាំង​ខ្សោយ​ជាង​ខ្លួន​គឺ​អន់​ទៅ​ហើយ តែ​បើ​វាយ​មនុស្ស​ដែល​ធ្លាប់​កម្សត់កម្រ​នឹង​គ្នា​ទៀត​នោះ មនុស្ស​ប្រភេទ​នេះ​គឺ​កែ​លែង​ឡើង​ហើយ។

៥. បុរស​កំរិះ

ទោះ​បី​ជា​ក្រ​ ឬ​មាន​ក្ដី​ តែ​បើ​គេ​ជា​មនុស្ស​កំរិះ អ្នក​គួរ​បញ្ឈប់​ចំណង​មនោសញ្ចេតនា​នេះ​កាន់​តែ​ឆាប់​កាន់​តែ​ល្អ។ ត្រូវ​បែងចែក​រវាង កំរិះ និង​សន្សំ​ឲ្យ​ដាច់។ មនុស្សសន្សំ​សំចៃ​តែង​គិត​ដិតដល់​មុន​ពេល​ចាយ​វាយ តែ​នឹង​ចាយ​សម្រាប់​រឿង​ដែល​ត្រូវ​ការ។ រីឯ​មនុស្ស​កំរិះ​វិញ​គឺ​ជា​ប្រភេទ​មនុស្ស​ដែល​នឹង​មិន​ចាយ​វាយ​សោះ​តែ​ម្ដង ទោះ​បី​ជា​រឿង​នោះ​ចាំបាច់​ដល់​ថ្នាក់​ក៏ដោយ។

៦. បុរស​ខ្មោច​ល្បែង

គ្មាន​ខ្មោចណា​លង​សាហាវ​ជាង​ខ្មោច​ល្បែង​នោះ​ឡើយ ចង់​គ្រូ​អាចារ្យ​មក​ពី​ណា​ក៏​មិនអាច​បណ្ដេញ​ចេញ​បាន​ឡើយ ទាល់​តែ​រលាយ​រលត់​អស់​ទ្រព្យ​ពី​ផ្ទះ និង​ជំពាក់​គេ​ជុំ​ទិស​រហូតដល់​វណ្ឌក​ខ្ចី​គេ​លែង​បាន​ហើយ ទើប​ខ្មោច​ព្រម​ចេញ។ បើប៉ះ​ចំ​ប្ដី​ប្រភេទ​នេះ​ហើយ ប្ដី​វិនាស យើង​ក៏​មិន​ចំរើន​ដែរ។

៧. បុរស​ប្រមឹក​ខួប

ស្រដៀង​គ្នា​នឹង​ប្ដី​លេង​ល្បែង​ដែរ ប្ដី​ដែល​ត្រូវ​ខ្មោ​ច​សុរា​ចូល​ហើយ ក៏​មិន​ងាយ​ចេញ​ដូច​គ្នា។ យក​ប្ដី​ប្រមឹក​ខួប អាច​នឹង​ត្រូវ​រង​គ្រោះ​ដោយ​អំពើ​ហិង្សា និង​យក​ឥវ៉ាន់​ក្នុង​ផ្ទះ​ទៅ​លក់​ដើម្បី​តែ​បំពេញ​ចំណង់​របស់​ខ្លួន។

៨. គម្លាត​ចំណេះដឹង​ខុស​គ្នា​ពេក

រឿង​ចំណេះដឹង​គឺ​មិន​អាច​មើល​ស្រាល​បាន​ឡើយ ព្រោះ​បើ​ខុស​គ្នា​ខ្លាំង​ពេក នោះ​មិន​អាច​រស់​នៅ​ចុះ​សម្រុង​គ្នា​បាន​ឡើយ។ បើ​យក​ប្ដី​ចំណេះដឹង​ខ្ពស់​ជាង​យើង​ខ្លាំង​ពេក នៅ​ពេល​ប្រកែក​គ្នា គេ​នឹង​និយាយ​ទ្រឹស្ដី​ដែល​អ្នក​មិន​អាច​យល់​បាន។ រីឯ​បើ​យក​ប្ដី​ចំណេះដឹង​ទាប​ពេក គេ​នឹង​មិន​យល់​ពី​គំនិត​របស់​អ្នក​ឡើយ៕

ចុចអានបន្ត៖

ប្រភព៖ myeva ប្រែសម្រួល៖ Caramel