ចង់​បាន​ច្រមុះ​ស្រួច​ស្អាត​ដោយ​មិន​បាច់​វះកាត់​ក៏​បាន គ្រាន់តែ​ផាត់​តាម​វិធី​នេះ!

  • 2018-09-27 10:35:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​មាន​ច្រមុះ​ស្រួចខ្ពស់ គឺ​តែងតែ​ជា​ក្ដី​សុបិន​ស្ត្រី​គ្រប់​វ័យ ដោយសារតែ​បែបនេះ​មនុស្ស​កាន់តែ​ច្រើន​ជ្រើសរើស​ការ​វះកាត់​កែ​សម្ផស្ស ជា​មធ្យោបាយ​ដើម្បី​ធ្វើឲ្យ​ពួកគេ​ស្រស់​ស្អាត​ជាង​មុន។ តែ​ទោះ​យ៉ាង​ណា​ក៏​ដោយ មិនមែន​មនុស្ស​គ្រប់​គ្នា​ហ៊ាន​ប្រឈម​នឹង​ផល​វិបាក​ផ្សេង​ៗ​ក្រោយ​ពេល​វះ និង​ថវិកា​ទៅ​ធ្វើ​រឿង​នេះ​ឡើយ។ ដូច្នេះ​ការ​តុបតែង​មុខ​ហាក់​ដូចជា​ដំណោះស្រាយ​មាន​ប្រសិទ្ធភាព​បំផុត ដើម្បី​ជួយ​អ្នក​ឲ្យ​មាន​ច្រមុះ​ដ៏​ល្អ​ឥត​ខ្ចោះ។ ៥ វិធី makeup ខាងក្រោម គឺជា​ជម្រើស​សមស្រប​មួយ៖

១.អ្នក​ច្រមុះ​ទាប ត្រូវ​ផាត់​ពណ៌​ក្រមៅ​នៅ​ចុង​ច្រមុះ

ការ​ប្រើ​ពណ៌​ផាត់​ក្រមៅ​នៅ​លើ​ច្រមុះ កៀន​ច្រមុះ​គឺជា​ចំណាំ​ងដ៏​សំខាន់​ខ្លាំង​ណាស់ ចំណែក​ចំណុច​កណ្ដាល​ផាត់​ហាយឡាយ​ពណ៌​ស ដើម្បី​ធ្វើឲ្យ​ច្រមុះ​របស់​អ្នក​មើល​ទៅ​ឃើញ​ខ្ពស់ និង​ស្លីម​ជាង​ធម្មតា។

២.បើ​ច្រមុះ​វែង​ពេក

សម្រាប់​ក្មេង​ស្រី​ដែល​មាន​ច្រមុះ​វែង គឺ​មាន​សារៈសំខាន់​ក្នុង​ការ​បង្កើន​ទទឹង​ច្រមុះ និងធ្វើ​យ៉ាង​ណា​ឲ្យ​បណ្ដោយ​​លេច​ឡើង​ខ្លី​ជាង​មុន។ វិធី​ល្អ​បំផុត​ត្រូវ​តែ​យក​ពណ៌​ក្រមៅ​មក​ផាត់​នៅ​កៀន​ច្រមុះ​ក្នុង​ទំហំ​តូច និង​ជា​ដំណាក់កាល មិន​អាច​គូរ​ភ្ជាប់​គ្នា​បាន​ទេ។

៣.ច្រមុះ​មិន​ខ្ពស់

នេះ​ប្រហែល​ជា​ចំណុច​សំខាន់​នៃ​ស្ត្រី​អាស៊ី។ ទោះ​យ៉ាង​ណា​ក៏ដោយ ដើម្បី​ជម្នះ​បញ្ហា​នេះ​វា​មិន​ពិបាក​ទេ។ ក្រោយ​គូរ​ចិញ្ចើម​រួច យក​ជក់​មួយ​មក​វាយ​តាម​ចង្អូរ​ចិញ្ចើម​រហូត​ដល់​គល់​ច្រមុះ ដើម្បី​​មើល​ទៅ​ងងឹត ធ្វើឲ្យ​ច្រមុះ​លេច​ឡើង​កាន់​តែ​ខ្ពស់។

៤.ទ្រង់ទ្រាយ​ច្រមុះ​ស្លីម​ស្រាប់

ប្រសិនបើ​អ្នក​មាន​សំណាង​ល្អ​ដោយ​មាន​ច្រមុះ​ស្រួច​តូច​ស្ដើង​ស្រាប់ គ្រាន់តែ​កាត់​បន្ថយ​​កម្ពស់ សូម​ព្យាយាម​គូរ​វាស​កៀន​ច្រមុះ​ថើៗឲ្យ​ឃើញ​ស្រមោល​ធំ​ទៅ​បាន​ហើយ។

៥.មុខ

សម្រាប់​ការ​តុបតែង​មុខ​ត្រូវ​តែ​មាន​ភាព​ស្មើ​គ្នា​​ល្អ និង​ផាត់​ឲ្យ​បាត់​ឆ្អឹង​ថ្ពាល់ទើប​បង្កើត​ឲ្យ​ច្រមុះ​មើល​ទៅ​ស្អាត។ អ្វី​ដែល​សំខាន់​មួយ​ទៀត គឺ​ស្លាប​ច្រមុះ គួរតែ​ផាត់​ម្សៅ​ឲ្យ​ក្រមៅ​តិច​ៗ៕

ចុចអាន៖ចង់​ Make up ឲ្យ​ចូល​មុខ​ម៉ដ្ឋ​​ស្អាត ត្រូវ​ដឹង​តិចនិកទាំង​នេះ

ប្រភព៖ afamily ប្រែសម្រួល៖ ទ្រី រ៉ាវី

អត្ថបទថ្មី