ចង់​ Make up ឲ្យ​ចូល​មុខ​ម៉ដ្ឋ​​ស្អាត ត្រូវ​ដឹង​តិចនិកទាំង​នេះ

  • 2018-02-23 07:01:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

Make-up គឺ​ជា​វិធី​មួយ​ដែល​សំខាន់​បំផុត​សម្រាប់​លើក​សម្រស់​នារី​ដែល​សឹង​តែ​មិន​អាច​ខ្វះ​បាន។​ មនុស្ស​ស្រី​គ្រប់​គ្នា​តែង​ចង់​ឲ្យ​ការ Make-up​ររបស់​ខ្លួន​មើលទៅ​ល្អឥតខ្ចោះ​ប៉ុន្តែ​ជួនកាល​បញ្ហា​ស្បែកអាច​កើតមាន​ឡើង​ដែល​ជា​ឧបសគ្គ​ក្នុង​ការ​ធ្វើ​ឲ្យ​ពេល​ដែល​យើង​ Make-up មិន​ស្អាត​ សាច់​ម្សៅ​ចូល​មិន​សព្វ។ បើ​អ្នក​កំពុង​មាន​បញ្ហា​នេះ តិចនិច​ខាង​ក្រោម​នេះ​នឹង​អាច​ជួយ​អ្នក​បាន ៖

១. ​សម្អាត​​មុខ​​​ដើម្បី​ឲ្យ​មុខ​មាន​សំណើម

មុន​នឹង Make-up​​ អ្នក​ត្រូវ​លាង​សម្អាត​មុខ​ឲ្យ​បាន​ស្អាត។ បន្ទាប់​អ្នក​គួរ​តែ​​បិទម៉ាស ឬ​ប្រើឡេ​ដែល​ជួយ​ឲ្យ​ស្បែក​មុខ​មានសំណើម ព្រោះ​នៅ​ពេល​ស្បែកមុខ​មាន​សំណើម​ពេល​​ការ​ផាត់​ម្សៅ​ក៏​ងាយ​ចូល​សព្វ និង​បាន​ស្អាត​ផង​ដែរ។

២. ត្រូវ​ប្រើ​ផលិតផល​ដែល​សមស្រប​សម្រាប់​ប្រភេទ​ស្បែក​មុខ​

អ្នក​មិន​អាច​ចេះ​តែ​ប្រើ​ផលិត​ដោយ​មិន​បាន​ដឹង​ពី​ប្រភេទ​ស្បែក​មុខ​ខ្លួន​ឯង​ទេ។ បើ​ស្បែក​មុខ​មាន​ខ្លាញ់​ច្រើន ត្រូវ​ប្រើ​គ្រឿង​សម្អាង​ឲ្យ​ត្រូវ​ជាមួយ​ស្បែក ព្រោះ​បើ​ប្រើ​ខុស​អាច​ឲ្យ​មុខ​អ្នក​មាន​បញ្ហា​បាន។ ម្យ៉ាង​ទៀត​ត្រូវ​ចេះ​ជ្រើសរើស​ពណ៌​ម្សៅ​ទ្រនាប់​ឲ្យ​បាន​ត្រឹមត្រូវ។

៣. លាប​ម្សៅ​ទ្រនាប់​ឲ្យ​ចូល​សព្វ​ល្អ​សិន សឹម​ប្រើ​ម្សៅ​ផាត់​តាម​ក្រោយ

បន្ទាប់​ពី​លាប​ម្សៅ​ទ្រនាប់​ហើយ សឹម​ប្រើ​ម្សៅ​ផាត់។ ចៀសវាង​ការ​ផាត់​ម្សៅ​ក្រាស់​ពេក ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ស្បែក​មុខ​មិនអាច​ទទួល​បាន ហើយ​កក​មិន​ស្អាត​ឡើយ។

៤. ប្រើ Concealer និង​ Contour

ប្រើ Concealer ដើម្បី​បិទបាំង​រង្វង់​ភ្នែក​ខ្មៅ និង​ស្នាម​ផ្សេង ហើយ​ប្រើ Contour ដើម្បី​ជួយ​ឲ្យ​ត្រេ​មុខ​កាន់​តែ​ស្អាត។

៥. ពេល​បញ្ចប់​កុំ​ភ្លេច​ប្រើ Sprayបាញ់​មុខ

បន្ទាប់​ពី​រួចរាល់​ហើយ​ គួរ​តែ​ប្រើ Spray បាញ់​ផ្ទៃ​មុខ​បន្ថែម​ទៀត ព្រោះ​វា​អាច​ជួយ​ឲ្យ​ស្បែក​ម៉ដ្ឋ​ស្អាត ហើយ​មិន​បែក​ពព្រុស​ទៀត​ផង។​

សូម​ចងចាំ​ថាមនុស្សគ្រប់គ្នា​មាន​ស្បែក​មុខ​ខុសគ្នា​ហើយលក្ខខណ្ឌ​ស្បែក​អាចនឹងផ្លាស់ប្តូរដោយសារតែកត្តាជាច្រើន ដូច្នេះ​ត្រូវ​យល់​ដឹង​ឲ្យ​បាន​ច្រើន​មុន​សម្រេច​សម្រេច​ចិត្ត​យក​អី​មក​ដាល់​លើ​ស្បែក​មុខ​របស់​ខ្លួន៕

ចុចអាន៖អាហារ​ ៦​មុខ ជួយ​ការ​ពារ​ស្បែក​អ្នក​​មិន​ឲ្យ​​ចាស់​ជ្រីវជ្រួញ​បាន​ដូចបំណង

ប្រភព៖ Brightside ប្រែ​សម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម