របៀប​ធ្វើ “បង្គា​អប់​មីសួ” ឲ្យ​ឈ្ងុយ​ឆ្ងាញ់​មិន​ចាញ់​ម្ហូប​ហាង

  • 2018-09-11 03:26:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 14

សម្រាប់​អ្នក​ចូល​ចិត្ត​ញ៉ាំ​គ្រឿង​សមុទ្រ​ប្រាកដ​ជា​ធ្លាប់​ញ៉ាំ​មិន​ខាន​ ចំពោះ​មុខ​ម្ហូប “បង្គា​អប់​មីសួ”។ ប៉ុន្តែ​សម្រាប់​អ្នក​មិន​ទាន់​ចេះ​ធ្វើ ហើយ​ចង់​រៀន​នោះ ថ្ងៃ​នេះ​កញ្ញា​នឹង​ចែក​រំលែក​នូវ​វិធី​ធ្វើ​ដូច​ខាង​ក្រោម​នេះ៖

ជំហាន​ដំបូង​ត្រូវ​​លាយ​ប្រេង​ខ្យង ទឹក​ស៊ុប ទឹក​ស៊ីអ៊ីវ ស្ករស កូរ​ឲ្យ​រលាយ​ចូល​គ្នា​ ហើយ​ទុក​មួយ​អន្លើ។ រួច​ហើយ​យក​​ដាក់​ឆ្នាំង​លើ​ភ្លើង ដាក់​ខ្លាញ់​បន្តិច តាម​ដោយ​ឫស​វ៉ាន់ស៊ុយ ខ្ទឹម​ស ម្រេចគ្រាប់ ឆា​ឲ្យ​សព្វ ដល់​ចាប់​ផ្ដើម​មាន​ក្លិន​ឈ្ងុយ​សឹម​ដាក់​សាច់​ជ្រូក​បី​ជាន់ ដាក់​ប្រេង​ល្ង និង​ទឹក​ផ្សេង​ៗ​ដែល​បាន​លាយ​ទុក​ចូល​។ ឆា​មួយ​សន្ទុះ​សឹម​ដាក់​មីសួ និង​បង្គា​តម្រៀប​ពី​លើ។ បិទ​គម្រប​ឆ្នាំង​អប់​​ប្រមាណ​ ៥​នាទី ពេល​ឆ្អិន​ដាក់​ស្លឹក​ខ្ទឹម និង​ឃិនឆាយ​រោយ​ជា​ការ​ស្រេច៕

គ្រឿង​ផ្សំ៖

  • បង្គា ៥​ក្បាល

  • ឫស​វ៉ាន់ស៊ុយ ២

  • ខ្ទឹម​ស ៨ទៅ១០​កំពឹស

  • ម្រេច ១​ស្លាប​ព្រា​បាយ

  • ខ្ញី ៦ទៅ៨ចំណិត

  • ប្រេង​ខ្យង ៤​ស្លាបព្រា​បាយ

  • ទឹក​ស៊ុប ១​កូន​ចាន

  • ស្ករ​ស កន្លះ​ស្លាបព្រា​បាយ

  • ទឹក​ស៊ីអ៊ីវ​ ១ស្លាបព្រាបាយ​កន្លះ

  • សាច់​ជ្រូក​បី​ជាន់ ៥​ចំណិត

  • ប្រេង​ល្ង ១​ស្លាបព្រា

  • ស្លឹក​ខ្ទឹម

  • ស្លឹក​ឃិនឆាយ

ដើម្បី​កាន់​តែ​ងាយ​យល់ សូម​ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ៖

ចុចអាន៖

ប្រភព៖ facebook ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន