សញ្ញា ៥យ៉ាងប្រាប់ថាសង្សារអ្នកកំពុងប្រើ Facebook ក្បត់អ្នកហើយ
- 2018-08-24 09:38:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សញ្ញា ៥យ៉ាងប្រាប់ថាសង្សារអ្នកកំពុងប្រើ Facebook ក្បត់អ្នកហើយ
អ្នកណាក៏ដឹងដែរថាសម័យនេះជាសម័យអ៊ីនធឺណែត ប្រើប្រាស់ទូរស័ព្ទច្រើនជាងទំនាក់ទំនងផ្ទាល់មុខ។ ស្នេហាក៏ទៅតាមនោះដែរ ពោលគឺប្រើប្រាស់បណ្តាញសង្គមដើម្បីបញ្ចេញអារម្មណ៍ ពេលខ្លះក៏ក្បត់គ្នាតាមនោះដែរ។ អញ្ចឹងហើយត្រូវប្រយ័ត្នឱ្យមែនទែនព្រោះគេអាចក្បត់អ្នកបានគ្រប់ពេល មើលតែសញ្ញាទាំង៥នេះទៅដឹងហើយ៖
១. គាត់ឧស្សាហ៍ស្លុងអារម្មណ៍ជាមួយទូរស័ព្ទដោយមិនចែករំលែកប្រាប់អ្នក
អ្នកកត់សម្គាល់ថារាល់ពេលដែលគាត់កាន់ទូរស័ព្ទគឺគាត់មិនខ្វល់ពីអ្វីទាំងអស់។ សូម្បីតែពេលណាត់ជួបគ្នាក៏គាត់ចុចទូរស័ព្ទគ្រប់ពេលដែរ។ ពេលដែលអ្នកសួរអ្វីគឺមិនសូវឆ្លើយទេ បើសិនជាអ្នកឱ្យគាត់ឈប់ទូរស័ព្ទក៏ឈប់បានតែមួយភ្លែតដែរ។
២. គាត់ទទួលបានសារនៅពេលចម្លែក
នៅពេលយប់ ឬពេលព្រឹកបើសិនជាអ្នកនៅជាមួយគាត់នោះមិនសមនឹងមានសារផ្ញើមកនោះទេពេលខ្លះកណ្ដាលអាធ្រាត្រក៏មាន។ បើសិនជាគាត់ទទួលបានហើយគាត់មិនខ្វល់នោះមិនសូវអីទេ តែបើគាត់ប្រញាប់ទៅមើលភ្លាមនោះច្បាស់ជាមានបញ្ហាអ្វីជាមិនខាន។
៣. គាត់អនឡាញដល់យប់ជ្រៅ
គាត់នៅអនឡាញបើទោះបីជាអ្នកគេងលក់ហើយក៏ដោយ។ ពេលខ្លះក៏ដេញឱ្យអ្នកឆាប់ចូលគេងតែគាត់នៅដល់យប់ជ្រៅ។ ការធ្វើបែបនេះអាចមកពីគាត់មិនចង់ឱ្យអ្នកដឹងពីសកម្មភាពផ្សេងៗរបស់គាត់។
៤. គាត់កាន់ទូរស័ព្ទឬអនឡាញគ្រប់ពេល
គាត់មិនហ៊ានទុកទូរស័ព្ទចោលទេសូម្បីតែពេលចូលក្នុងបន្ទប់ទឹក។ អាចមកពីគាត់ខ្លាចអ្នកឆែកមើលសារផ្សេងៗក៏ថាបាន។ បើគាត់គ្រាន់តែលេងហ្គេមនោះវាមិនមែនជាបញ្ហាធំដុំទេ ប៉ុន្តែបើគាត់ប្រើវាដើម្បីផុសរូប លេងសារ ឬតប Comment នោះទើបជាបញ្ហា។
៥. គាត់ខឹងខ្លាំងនៅពេលអ្នកនិយាយឱ្យគាត់រឿងចុចទូរស័ព្ទ
អ្នកមើលឃើញថាគាត់ចំណាយពេលជាមួយទូរស័ព្ទច្រើនពេកហើយអ្នកក៏និយាយថាអោយគាត់ធម្មតា តែគាត់បែរជាខឹងច្រឡោតខ្លាំង។ នោះបានន័យថាគាត់អាចនឹងលួចលាក់ពីក្រោយខ្នងអ្នកហើយ ជាពិសេសតាមបណ្ដាញសង្គម៕
៤ចំណុចជាមេរៀនដែលមនុស្សស្រីចងចាំទុកហើយរាងចាលក្រោយមានស្នេហាបែកបាក់
កំហុស ៥យ៉ាងធ្វើឲ្យគូស្នេហ៍បែកបាក់ ទោះស្រឡាញ់គ្នាយូរប៉ុណ្ណាក៏ដោយ