កំហុស​ ៥​យ៉ាង​ធ្វើ​ឲ្យ​គូស្នេហ៍​​បែក​បាក់ ទោះ​ស្រឡាញ់​គ្នា​យូរ​ប៉ុណ្ណា​ក៏​ដោយ

  • 2018-07-23 04:49:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រយៈ​ពេល​នៃ​ការ​ស្រឡាញ់​គ្នា គ្រាន់​តែ​ជា​តួ​លេខ​តែ​ប៉ុណ្ណោះ វា​មិន​អាច​ជា​ចំណង​មួយ​អាច​ចង​មនុស្ស​២​នាក់​ឡើយ។ ទោះ​ស្រឡាញ់​គ្នា​យូរ​ប៉ុណ្ណា​ក៏​ដោយ​បើ​រវាង​អ្នក​ និង​គេ​នៅ​តែ​មាន​កំហុស​ ៥​ខាង​ក្រោម​នេះ នោះ​វា​អាច​នឹង​ធ្វើ​ឲ្យ​ចំណង​ស្នេហ៍​អ្នក​ដាច់​យ៉ាង​ងាយ៖

១. ចាប់ផ្ដើម​ចេះ​កុហក និង​លាក់​បាំង

ឲ្យ​តែ​រវាង​មនុស្ស​ ២​នាក់ បើ​ចាប់​ផ្ដើម​ចេះ​កុហក ឬ​ក៏​លាក់​បាំង​គ្នា​ហើយ មិន​យូរ​ទេ​ភាព​រកាំរកូស​នឹង​មាន​ឡើង​មិន​ឈប់។​ ការ​ដែល​ចេះ​កុហក​គ្នា គឺ​ធ្វើ​ឲ្យ​ការ​ជឿជាក់​បាត់​បង់ ហើយ​អារម្មណ៍​មិន​ល្អ​ក៏​កើត​ឡើង​ រហូត​ធ្វើ​ឲ្យ​ម្នាក់​ៗ​លែង​ចង់​បន្ត​ទៅ​មុខ រួច​ក៏​សម្រេច​ចិត្ត​ចែក​ផ្លូវ​គ្នា​ដោយ​មិន​ខ្វល់​ថា​រយៈពេល​យូរ​ប៉ុណ្ណា​ទេ។

២. ឆាប់​ប៉ះ​ទង្គិច​ផ្លូវ​ចិត្ត​ពេក

អាច​នេះ​មក​ពី​ខាង​ស្រី​ភាគ​ច្រើន​ព្រោះ​មនុស្ស​ស្រី​ឆាប់​ប៉ះ​ទង្គិច​ចិត្ត​ណាស់ ដូច្នេះ​ពេល​ខ្លះ​មក​ពី​ការ​ឆាប់​អន់​ចិត្ត ឆាប់​ខឹង ឆាប់​ប្រចណ្ឌ ឬ​ក៏​គ្មាន​ហេតុផល ក៏​ជា​កំហុស​មួយ​ដែល​បណ្ដាល​ឲ្យ​គូសង្សារ​ភាគ​ច្រើន​បែក​គ្នា​ដែរ។ រឿង​ខ្លះ​តូច​សោះ ក៏​ទៅ​ជា​រឿង​ធំ ឬ​រឿង​ខ្លះ​អភ័យទោស​បាន​សោះ បែរ​ជា​ម្នាក់ៗ​ចង់​ឈ្នះ ចង់​ចាញ់​រករឿង​គ្នា រហូត​ដល់​តែ​បែករហែក​ខ្ទេចខ្ទី។

៣. មិន​សូវ​បង្ហាញ​អារម្មណ៍​ត្រង់ៗ

ការ​ដែល​ចូលចិត្ត​លាក់​បាំង​នូវ​អារម្មណ៍​រៀង​ខ្លួន​គឺ​ធ្វើ​ឲ្យ​មនុស្ស​២​នាក់​មិន​សូវ​យល់​ពី​គ្នា​ឡើយ ទោះ​អ្នក​ទាក់ទង​គ្នា​យូរ​ហើយ​ក៏​ដោយ តែ​បើ​អ្នក​នៅ​តែ​មាន​អារម្មណ៍​ទើសទាល់​គ្នា នោះ​ជា​ការបរាជ័យ​មួយ​ហើយ។ បើ​ស្រឡាញ់​គ្នា​យូរ​ហើយ គួរ​តែ​និយាយ​អី​ត្រង់​ទៅ​ត្រង់​មក​ទៅ ព្រោះ​ធ្វើ​ឲ្យ​ម្នាក់ៗ​មាន​អារម្មណ៍​ស្និទ្ធស្នាល និង​កក់ក្ដៅ​ជាង​ការ​ដែរ​ប្រឹង​សម្ដែង។

រូបតំណាង

៤. ក្បត់​គ្នា

បើ​គិត​ថា​នៅ​ជាមួយ​គ្នា​លែង​មាន​ក្ដី​សុខ​ហើយ ចាក​ចេញ​ទៅ​ កុំ​ក្បត់​អី ព្រោះ​យូរ​នឹង​ឆាប់​គង់​តែ​បែក​គ្នា​ទេ។ លើស​ពី​នេះ​ការ​ដែល​ក្បត់​ឲ្យ​អ្នក​កាន់​តែ​អន់ និង​អាក្រក់ ហើយ​ពិបាក​ក្នុង​ការ​មើល​មុខ​គ្នា​ទៀត​ផង។ បែក​ចែក​អារម្មណ៍​ខ្លួន​ឯង​ឲ្យ​ច្បាស់ កុំ​អ្នក​នេះ​ផង​អ្នក​នោះ​ផង ព្រោះ​ចុង​ក្រោយ​អ្នក​នឹង​គ្មាន​សល់​អ្នក​ណា​ក្បែរ​ខ្លួន​ឡើយ។

៥. សោះ​កក្រោះ​ដាក់​គ្នា

គូស្នេហ៍​ខ្លះ​គិត​ថា​ស្រឡាញ់​គ្នា​ហើយ មិន​បាច់​គិត​អី​ច្រើន​ក៏​បាន​ដែរ។ ពី​មួយ​ថ្ងៃ​ហីទៅៗ លែង​សូវ​ខ្វល់​ពី​ម្ខាង​ទៀត រហូត​ធ្វើ​ឲ្យ​ម្ខាង​ទៀត ឆ្អែត លែង​ចង់​បន្ត ទើប​ត្រឡប់​ដឹង​ខ្លួន​វិញ។ ត្រូវ​ចាំ​ណា អ្នក​មិន​អាច​ចេះ​តែ​មាន​ឱកាស​ទទួល​បាន​របស់​នោះ​ទេ ដូច្នេះ​បើ​អ្នក​មិន​ចេះ​ថែ​កុំ​ស្ដាយ​ពេល​បាត់​បង់។ មាន​ឱកាស​ស្រឡាញ់​គ្នា​ឲ្យ​បាន​ច្រើន​ទៅ ខ្វល់​ពី​គ្នា​ឲ្យ​បាន​ល្អ​ទៅ កុំ​គិត​ថា​គ្រប់យ៉ាង​សុទ្ធ​តែ​មិន​អី​នោះ៕

ចុចអាន៖ដើរ​ផ្លូវ​ខុស​ត្រូវ​បក​ក្រោយ ស្រលាញ់​ខុស​​មនុស្ស ត្រូវ​ចេះ​ដោះ​ដៃ

ប្រភព៖ Guu ប្រែ​សម្រួល៖ ផេង ផលធិតា