៤​ចំណុច​ជា​មេរៀន​​ដែល​មនុស្ស​ស្រី​ចង​ចាំ​ទុក​ហើយ​រាង​ចាល​ក្រោយ​មាន​ស្នេហា​បែក​បាក់

  • 2018-08-15 08:59:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្វី​ក៏​ដោយ​ ឲ្យ​តែ​បាន​កើត​ឡើង​គឺ​អ្នក​អាច​ចាត់​ទុក​វា​ជា​មេរៀន​បាន​។​ មិន​ថា​រឿង​ល្អ​ឬ​អាក្រក់​ សប្បាយ​ឬ​កើត​ទុក​សុទ្ធតែ​ជា​មេរៀន​ដែល​អ្នក​អាច​ចង​ចាំ​ទុក​ឬ​ជៀស​វាង​ទៅ​ថ្ងៃ​ក្រោយ។​ តួយ៉ាង​ដូចជា​រឿង​ស្នេហា​ ៤​ចំណុច​នេះ​មនុស្ស​ស្រី​នឹង​ចាត់​ទុក​ជា​មេរៀន​ដែល​នាង​ធ្លាប់​ឈឺ​ចាប់​ក្រោយ​បែក​បាក់​ស្នេហា​ ហើយ​ក៏​ព្យាយាម​ជៀសវាង​កុំ​ឲ្យ​កើត​ឡើង​ម្ដង​ទៀត៖​

១.​សារភាព​ស្នេហ៍​ដាក់​មនុស្ស​ប្រុស​មុន​

រស់​នៅ​ក្នុង​សង្គម​ដែល​ទំនើប​មួយ​ មនុស្ស​ស្រី​ខ្លះ​ក្លាហាន​គ្រប់គ្រាន់​ និង​សារភាព​ស្នេហ៍​ដាក់​មនុស្ស​ប្រុស​ដែល​ខ្លួន​ស្រលាញ់​ ដែល​ទង្វើ​នេះ​មិន​ខុស​អី​ឡើយ​។​ តែ​ចំពោះ​មនុស្ស​ប្រុស​មួយ​ចំនួន​វា​ជា​រឿង​ដែល​នឹង​ធ្វើ​ឲ្យ​អ្នក​ស្ដាយ​ក្រោយ។​ ការ​សារភាព​ស្នេហ៍​ប្រាប់​ខុស​មនុស្ស​ ធ្វើ​ឲ្យ​អ្នក​បាត់​បង់​ការ​គោរព​ពី​បុគ្គល​ម្នាក់​នោះ​ទៅ​វិញ។​ បើ​ទោះ​ជា​គេ​ព្រម​ស្រលាញ់​គ្នា​ជា​មួយ​អ្នក​ តែ​នៅ​ពេល​បែក​គ្នា​គេ​នឹង​មើល​ងាយ​ហើយ​និយាយ​មិន​ល្អ​អំពី​អ្នក។​

២.​ គិត​ថា​អ្នក​អាច​ផ្លាស់​ប្ដូរ​គេ​បាន

ដោយ​សារ​ការ​ស្រលាញ់​អ្នក​យល់​ថា​ នៅ​ពេល​ដែល​ស្រលាញ់​គ្នា​យូរ​ទៅ​អ្នក​នឹង​អាច​កែប្រែ​ចំណុច​មិន​ល្អ​របស់​គេ។​ ប៉ុន្តែ​វា​មិន​ពិត​នោះ​ទេ​ ព្រោះ​សារជាតិ​របស់​មនុស្ស​គឺ​ពិបាក​កែ​ជាង​គេ។​ ដូច្នេះ​ត្រូវ​ចេះ​រើស​មនុស្ស​ និង​មើល​ចិត្ត​គេ​ឲ្យ​ច្បាស់​ នឹង​សួរ​ខ្លួន​ឯង​ថា​តើ​អ្នក​អាច​ស្រលាញ់​បាន​ទេ?

៣.​ បញ្ចេញ​អាកប្បកិរិយា​ដូច​ត្រូវ​ការ​គេ​ខ្លាំង

​សេចក្ដី​ស្រលាញ់​ត្រូវ​បញ្ចេញ​តាម​កាយ​វិការ​ ពិត​ជា​មិន​ខុស​ទេ​ តែ​អ្នក​ត្រូវ​ដឹង​ថា​កុំ​សម្ដែង​ចេញ​មក​លើស​លប់​ពេក។​ មិន​ត្រូវ​ឲ្យ​គេ​ដឹង​ទាំង​ស្រុង​ នូវ​ទំហំ​នៃ​ក្ដី​ស្រលាញ់​អ្នក​ចំពោះ​គេ​នោះ​ទេ។​ ព្រោះ​វា​ធ្វើ​ឲ្យ​គេ​បាន​ចិត្ត​ នឹង​មិន​សូវ​យក​ចិត្ត​ទុកដាក់​លើ​ការ​ស្រលាញ់​របស់​អ្នក។​

៤.​ ព្យាយាម​តែ​ម្នាក់​ឯង​

កុំ​ដោយ​សារ​តែ​ចង់​រឹត​ចំណង​ស្នេហ៍​ឲ្យ​កាន់​តែ​គង់​វង្ស​ឋិតថេរ​ គឺ​អ្នក​ត្រូវ​ព្យាយាម​ម្នាក់​ឯង​នោះ​។​ ស្នេហា​ឋិតថេរ​យូរ​អង្វែង​គឺ​ត្រូវ​ បុគ្គល​ទាំង​សង​ខាង​មាន​ក្ដី​ស្រលាញ់​និង​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​គ្នា​ទៅ​វីញ​ទៅ​មក​ ​មិន​មែន​រាល់​ពេល​មាន​តែ​ខាង​ស្រី​ជា​អ្នក​ព្យាយាម​នោះ​ទេ៕​

ចុចអាន៖រឿង​សម្ងាត់​ ៦​យ៉ាង​ យក​ល្អ​មិន​គួរ​និយាយ​ប្រាប់​សង្សារ​ឡើយ

ប្រភព៖ herbeauty ប្រែ​សម្រួល៖ Pencharm