មកស្គាល់ ៥កន្លែងធំៗសម្រាប់ស្រីៗចង់ឡើងទិញគ្រឿងសម្អាងនៅថៃ
- 2018-07-05 06:30:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់ ៥កន្លែងធំៗសម្រាប់ស្រីៗចង់ឡើងទិញគ្រឿងសម្អាងនៅថៃ
ក្តីសុខរបស់ស្រីៗគឺបានទិញគ្រឿងសម្អាង និងខោអាវតាមចិត្ត។ តែគ្រឿងសម្អាងខ្លះអាចនឹងពេករក ហើយត្រូវចំណាយពេលច្រើន។ សម្រាប់អ្នកទៅលេងថៃមានពេលតិច បើបានដឹងពីប៉ុន្មានចំណុចនេះធានាថានឹងចំណេញពេលហើយអាចរករបស់ដែលខ្លួនចង់បាន៖
ជម្រើសទី១៖ ជាន់ទី៣នៃផ្សារTerminal 21 (សម្រាប់អ្នកចូលចិត្តដើរក្នុងម៉ាស៊ីនត្រជាក់)
ផ្សារនេះនៅជាប់ជាមួយនឹងស្ថានីយ៍ Asok BTS ដែលជាទូទៅសម្បូរទៅដោយតូបតូចៗ។ នៅជាន់ទី៣នៃផ្សារនេះគឺសុទ្ធសឹងតែជាហាងលក់គ្រឿងសម្អាងទាំងអស់។
ផលិតផលទាំងនោះរួមមាន ម៉ាកថ្មី Eve&Boy របស់ប្រទេសថៃ ហាង NYXសម្បូរទៅដោយគ្រឿងសម្អាងរបស់តារាល្បីៗ Beauty Cottage ដែលពោរពេញទៅដោយផលិតផលសម្អាងរបស់អាស៊ីជាច្រើនមុខ និង Beauty Buffet។
លើសពីនេះទៅទៀតនៅផ្សារTerminal 21ក៏មានម៉ាកល្បីៗជុំវិញពិភពលោកនៅជាន់ផ្ទាល់ដីដូចជា YSL, Make Up Forever និង Three។ល។
ជម្រើសទី២៖ Siam Square
សម្រាប់អ្នកចូលចិត្ត Make Up បែបCuteនិងផលិតផលកូរ៉េគឺត្រូវម៉ាច់តែម្តង។ អ្នកអាចរកហាងគ្រឿងសម្អាងល្បីៗរបស់កូរ៉េផ្ទាល់ៗតែម្តងដូចជា Etude House, Innisfree, Laniegeនិង The FaceShop រួមជាមួយហាងមួយចំនួនទៀតដូចជា Terminal21ដែរ។
ប្រសិនបើអ្នកពិបាករកម៉ាកដែលអ្នកចង់បាន អ្នកគួរបន្តដំណើរទៅ Center Point Siam Square ដែលមានហាង Beautriumនៅជាន់ផ្ទាល់ដី។ អ្នកអាចរកម៉ាកបរទេសជាច្រើនទៀតដូចជា Lime Crime និង Touch in Sol។
អ្នកក៏អាចទៅឱសថស្ថាន Watsonsធំជាងគេបំផុតដែលអ្នកអាចរកទិញថ្នាំ គ្រឿងថែរក្សាសម្រស់ជាច្រើន។
ជាពិសេសអ្នកក៏អាចទៅហាងដែលមានម៉ាកល្បីៗគ្រប់ប្រភេទគឺហាង Sephoraនៅផ្លូវ Sukhumvitជាន់ផ្ទាល់ដីនៃ Siam Center។
ជម្រើសទី៣៖ ផលិតផលជប៉ុន
ប្រសិនបើអ្នកចូលចិត្តផលិតផលជប៉ុនជាងផលិតផលកូរ៉េ អ្នកក៏អាចរកបាននៅ Matsumoto Kiyoshi ដែលមានហាងដ៏ធំៗដូចជា MBK (ពហុកីឡាដ្ឋានជាតិ BTS) ហាង Mercury Ville (BTS Chitlom) និង Central Plaza Ladprao (MRT Ladprao)។
ជម្រើសទី៤៖ The New Thai Disruptor
សម្រាប់អ្នករវល់នៅពេលថ្ងៃ អ្នកក៏អាចទិញគ្រឿងសម្អាងនៅពេលយប់ដែរព្រោះថា ហាងនេះបើកលក់ដល់ពាក់កណ្តាលយប់ថែមទាំងមានតម្លៃសមរម្យទៀតផង។ អ្នកអាចទិញផលិតផលថែរក្សាស្បែកដែលមកពីប្រទេសកូរ៉េ Chu's Skin និងគ្រឿងសម្អាង Girlactikរបស់ប្រទេសអាមេរិកផងដែរ។
ជម្រើសទី៥៖ សម្រាប់អ្នកមិនមានពេលគ្រប់គ្រាន់
បើសិនជាអ្នកប្រញាប់ប្រញាល់មិនមានពេលគ្រប់គ្រាន់ដើម្បីទិញគ្រឿងសម្អាងនោះកុំបារម្ភ។ អ្នកក៏អាចទិញបាននៅតាមស្ថានីយ៍ BTS (Siam, Mochit, Asok) ដែលមានហាងលក់គ្រឿងសម្អាងនៅក្នុងស្ថានីយ៍តែម្តង។ នៅទីនោះមានហាង Beauty Cottage, Beauty Buffet និង Karmartដែលមានផលិតផល Cathy Dollដ៏ល្បីរបស់ប្រទេសថៃ៕
ចុចអាន៖
របៀបលាបក្រែមទឹឹកឲ្យបានស្អាត ជាប់បានយូរ មិនប្រតាក ដែលនារីគួរតែចេះ!
របស់ប្រើរាល់ថ្ងៃទាំង៥ បើមិនសម្អាតឲ្យស្រួលក្នុងរដូវនេះទេ ប្រយ័ត្នកើតមុនពេញខ្លួន