កាតុចែករំលែកពីវិធីសាស្ត្រក្នុងការថែរក្សាទម្ងន់ និងផាត់មុខចូលរួមកម្មវិធី
- 2018-06-26 06:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាតុចែករំលែកពីវិធីសាស្ត្រក្នុងការថែរក្សាទម្ងន់ និងផាត់មុខចូលរួមកម្មវិធី
តារាពហុជំនាញនិងទស្សនិកជនជនស្គាល់ច្បាស់អាជីពជាតារាកំប្លែង អ្នកនាង សុខ ច័ន្ទធីតា ហៅកាតុ ទោះវ័យជ្រេបន្តិចមែនតែនៅតែស្រស់ស្អាតមិនចាញ់ក្មេងប៉ុន្មានទេ។ ទោះបីជាមានគ្រួសារនិងកូនមួយហើយក្ដី ក៏តារាមាឌឌាំងរូបនេះ នៅតែរក្សាទម្ងន់ខ្លួនដូចដើម ដោយមិនឲ្យឡើងទម្ងន់លើសពេក។
នាងបញ្ជាក់ទាំងសើចថា៖ " បើពុំបានស្រកនឹងគេទេ ក៏យ៉ាងហោចណាស់ ក៏រក្សាឲ្យនៅថេរដែរ ព្រោះពេលធាត់ខ្លាំងពេកឈឺច្រើនណាស់។" តារាកំប្លែងបានវោហារសព្ទរូបនេះបានប្រាប់ពីវិធីសាស្ត្រផ្ទាល់ខ្លួនក្នុងការរក្សាទម្ងន់ថា៖ "រាល់ថ្ងៃនេះទោះរវល់ប៉ុណ្ណាក៏បងត្រូវតែឆ្លៀតដែរអូន គឺយ៉ាងហោចណាស់ក៏យោហ្គា កន្លះម៉ោង ហើយរត់ម៉ាស៊ីនកន្លះម៉ោងដែរ ហើយធ្វើឲ្យបានរាល់ថ្ងៃ។ មួយវិញទៀត គេថាបងទៅចាក់មុខឲ្យឃើញV តែតាមពិតទៅមកពីបងមិនបានចាក់ទេ បងហាត់ប្រាណរត់តែលើម៉ាស៊ីន ហើយកាលណាយើងរត់ច្រើនវាធ្វើឲ្យរំញ័រដល់ស្បែកមុខដែលធ្វើឲ្យស្រកខ្លាញ់ឃើញ V។ អូនមានដែលឆ្ងល់ទេថាអ្នកលែងបាល់ទាត់មុខពូកគាត់ភាគច្រើនរាង V ជាក់ស្ដែងអូនមើលទៅថាពូកគាត់រត់ច្រើនប៉ុណ្ណា។ "
នៅពេលនិយាយដល់ប្រធានបទទាក់ទងនិងមុខទម្រង់ V នេះអ្នកនាងសុខ ច័ន្ទធីតា បានប្រាប់ក្រុមការងារ កញ្ញាថា អ្នកនាងក៏ចេះផាត់មុខយ៉ាងស្ទាត់ជំនាញផងដែរ និងជារឿយៗគឺផាត់ខ្លួនឯងចូលកម្មវិធីផ្សេងៗ។ អ្នកនាងបានចែករំលែកពីគន្លឹះដែលជួយឲ្យផាត់មុខមើលទៅឃើញទម្រង់ V គឺការប្រើខនធួរ (Contour) សម្រាប់អ្នកមានទម្រង់មុខខុសៗគ្នា៖
ចុចអាន៖ចង់បានច្រមុះស្រួចជាងមុនដោយមិនបាច់វះកាត់ ត្រូវដឹងពីវិធផាត់ឲ្យបានត្រឹមត្រូវ
ការប្រើម្សៅយកមកគូស Contour មុខគឺយើងប្រើម្សៅរាងក្រមៅ៖
១. សម្រាប់អ្នកមានមុខវែងឬ ពងក្រពើគឺយើងផាត់កាត់ទទឹងក្រោមឆ្អឹងថ្ពាល់ ដើម្បីឲ្យឃើញមុខតូចនិងមានទម្រង់ច្បាស់ជាងមុន។
២. សម្រាប់អ្នកមានមុខធំ មូល គឺយើងផាត់ដេញពីម្ដុំសៀតផ្កា អូសមកដល់ថ្គាម ផាត់រាងបញ្ឈរ។
ចុចអាន៖របៀបជ្រើសរើសរាងចិញ្ចើមឲ្យស៊ីនឹងទម្រង់មុខ
ម៉្យាងទៀតចិញ្ចើមវិញក៏ជាផ្នែកមួយសំខាន់ដែរពេលផាត់មុខ កាតុបានប្រាប់ថា
១. សម្រាប់អ្នកមានមុខវែង គួរណាស់គូរចិញ្ចើមទម្រង់កោង ព្រោះបើមុខវែងហើយចិញ្ចើមត្រង់ទៀត កាន់តែឃើញមុខវែងធ្លោ។
២. សម្រាប់អ្នកមានមុខធំខ្លីទើបគូសទម្រង់ចិញ្ចើមត្រង់សក្ដិសម៕
ចុចអាន៖ងាយៗធ្វើឲ្យសាច់មុខសខ្ចីដូចកូនក្មេង ដោយគ្រាន់តែប្រើម៉ាសទឹកដោះគោកក
រូបភាពផ្ដល់ឲ្យ៖ កាតុ