របៀប​​​ជ្រើសរើស​រាង​​ចិញ្ចើម​ឲ្យ​ស៊ី​​នឹង​ទម្រង់​មុខ​​

  • 2018-06-20 10:11:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

វា​ជា​រឿង​​សំ​ខាន់​បំផុត ដែល​​ត្រូវ​ជ្រើស​រើស​រាង​ចិញ្ចើម​ឲ្យ​មើល​ទៅ​ស័ក្ដិសម​ជា​មួយ​ទម្រង់​មុខ។ បើ​​អ្នក​ចេះ​តែ​គូស​វាស​ផ្តេស​ផ្តាស វា​​នឹង​ធ្វើ​ឲ្យ​អ្នក​អាក្រក់​មើល​ជាង​ពេល​ មិន​ទាន់​គូរ​​ទៅ​ទៀត។ ដូច​នេះ​​ហើយ​អ្នក​ត្រូវ​​យល់​ច្បាស់​ពី​ទម្រង់​មុខ​ខ្លួន​ឯង​សិន។

​១. ​មុខ​មូល

បើ​អ្នក​មាន​មុខ​មូល ត្រូវ​គូរ​ឲ្យ​កោង​​ឡើង​ខ្ពស់​ហើយ​ជ្រុង​បន្តិច ដើម្បី​​ជួយ​លើក​មុខ​ឲ្យ​ឃើញ​វែង​មុន ហើយ​​ជៀសវាង​ការ​​​គូរ​​​កោង​ស្មើ ព្រោះ​​វា​នឹង​ធ្វើ​មុខ​អ្នក​មើល​ទៅ​កាន់​តែ​មូល​ខ្លាំង។

​​​​២. មុខ​វែង

ដើម្បី​កុំ​​ឲ្យ​​ទម្រង់​មុខ​មើល​ទៅ​វែង​​ពេក អ្នក​ត្រូវ​ជ្រើស​រើស​រាង​ចិញ្ចើម​​​​ត្រង់​ស្មើ​ល្មម​ ស្រប​ទៅ​នឹង​ទម្រង់​ភ្នែក ហើយ​មិន​ត្រូវ​គូរ​កោង​ពេក​នោះ​ទេ។

​៣.​ មុខ​ពង​ក្រពើ

​​មុខ​ពង​ក្រពើ​មាន​ទម្រង់​ស្អាត​ស្រាប់ ប៉ុន្តែ​ដើម្បី​បង្កើន​នូវ​ភាព​​ទាក់​ទាញ​​មួយ​កម្រិត​​​ទៀត អ្នក​គួរ​​ធ្វើ​ការ​គូរ​​លើក​ឲ្យ​ខ្ពស់​ហើយ​កោង​ទម្លាក់​ចុះ​ក្រោម នៅ​ផ្នែក​កន្ទុយ​ចិញ្ចើម។

​​​​៤. មុខ​ជ្រុង

ចំពោះ​អ្នក​ដែល​​មាន​មុខ​ជ្រុង ឆ្អឹង​​ថ្គាម​​​មាន​ភាព​​លេច​ធ្លោ ដូច្នេះ​ដើម្បី​​ជួយ​បិទបាំង​បាន​ខ្លះ អ្នក​​ត្រូវ​គូរ​ផ្នែក​នៃ​គល់​ចិញ្ចើម ឲ្យ​ដិត​ក្រាស់​បន្តិច និង​មាន​រាង​ជ្រុង។ ​​

​៥. ​មុខ​​ទម្រង់​បេះដូង

ទម្រង់​មុខ​បេះ​ដូង គឺ​មាន​ចង្ហា​រាង​ស្រួចនិង​ថ្ងាស​ទូលាយ។​ ចិញ្ចើម​ដែល​ស័ក្ដិសម​បំផុត ត្រូវ​មាន​រាង​មូល​ហើយ​កោង​ល្មម។

​៦. មុខ​​ទម្រង់​គ្រាប់​ពេជ្រ

​​ទម្រង់​មុខ​បែប​នេះ មាន​ឆ្អឹង​សៀតផ្កា​​​​លាត​ចេញ​មក​ខាង​ក្រៅ ដូចនេះ​​ត្រូវ​គូរ​ចិញ្ចើម​ឲ្យ​មា​ន​រាង​​កោង​ដូច​​ធ្នូ ដើម្បី​កុំ​ឲ្យ​មុខ​មើល​ទៅ​ធំ​ពេក។

ចុចអានបន្ត៖

ប្រភព៖ indianbeauty ប្រែ​សម្រួល៖ ដេត ឈុនអ៉ី