ងាយៗធ្វើឲ្យសាច់មុខសខ្ចីដូចកូនក្មេង ដោយគ្រាន់តែប្រើម៉ាសទឹកដោះគោកក
- 2018-06-25 11:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ងាយៗធ្វើឲ្យសាច់មុខសខ្ចីដូចកូនក្មេង ដោយគ្រាន់តែប្រើម៉ាសទឹកដោះគោកក
សាច់មុខម៉ត់ខៃសរខ្ចីគឺជាបំណងប្រាថ្នាអ្នកគ្រប់គ្នា ជំនួសឲ្យការចំណាយលុយទិញផលិតផលថ្លៃៗមកប្រើ ឬពេលខ្លះប្រើមិនត្រូវនាំឲ្យកាត់ស្បែកមុខទៅជាមានប្រតិកម្ម ផ្សេងៗ។ អ្នកគូរសាកល្បងធ្វើម៉ាសមុខដោយប្រើគ្រឿងផ្សំធម្មជាតិដូចជាទឹកដោះគោជាដើម។ ទឹកដោះគោផ្ទុកដោយវីតាមីន A, D , E ជួយឲ្យស្បែកមុខស និងទន់រលោងដូចស្បែកកូនក្មេង។ វិធីធ្វើគឺដូចខាងក្រោម៖
គ្រឿងផ្សំ៖
ទឹកដោះគោស្រស់ ១ពែង
ពុម្ពចាក់ទឹកកក
កូនកន្សែងស្ដើងជូតមុខ១
របៀបប្រើ៖
១. ចាក់ទឹកដោះគោស្រស់ក្នុងពុម្ពទឹកកក ហើយទុកក្នុងទូរទឹកកក ឲ្យកក។
២. លាងសម្អាតមុខជាមួយហ្វូមលាងមុខជាមួយទឹកក្ដៅអ៊ុនៗៗ។
៣. ជូតមុខឲ្យស្ងួត យកទឹកដោះគោកកមួយដុំមកដាក់រុំក្នុងកូនកន្សែងស្ដើង រួចជូតដុះឲ្យសព្វពេញមុខប្រហែល ៥ទៅ១០នាទី ទាល់តែទឹកដោះគោកកនោះរលាយ។
៤. ទុកឲ្យស្ងួត ១ម៉ោង បន្ទាប់មកសឹមលាងមុខចេញជាមួយទឹកត្រជាក់។ ធ្វើបែបនេះរាល់យប់មួយសប្ដាហ៍នឹងទទួលបានលទ្ធផល៕
ចុចអាន៖វិធីខាត់ស្បែកឲ្យសស្អាត ដោយប្រើគ្រឿងផ្សំធម្មជាតិពីរមុខ