ចង់បានច្រមុះស្រួចជាងមុនដោយមិនបាច់វះកាត់ ត្រូវដឹងពីវិធផាត់ឲ្យបានត្រឹមត្រូវ

  • 2018-06-25 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើអ្នកមានបំណងចង់ឲ្យច្រមុះមើលទៅស្រួចតូចជាងពេលធម្មតា ប៉ុន្តែមិនហ៊ានជ្រើសរើសការវះកាត់ ព្រោះត្រូវចំណាយច្រើន ហើយ មានរបួស​ទៀត​នោះ នៅ​មាន​វិធី​ផ្សេ​អាច​ជួយ​បាន។ កញ្ ញានឹងបង្ហាញអ្នកចង់​បាន​រាង​ច្រមុះ​បែប​នោះ ដោយ​មិន​ត្រូវការអ្វីច្រើនទេ មានតែគ្រឿង Make Up ២-3មុខ និងរបៀបផាត់តាមលំដាប់លំដោយ ដូចខាងក្រោម គឺគ្រប់គ្រាន់ហើយ។

១. ដើម្បីឲ្យច្រមុះមើលទៅតូចជាងមុន អ្នកត្រូវប្រើជក់ផាត់ និងគូល័រភ្នែក ឬ Contour ដែលមានពណ៌សូកូឡាមកគូរឲ្យដូចរូបទី១ ហើយមិនត្រូវគូរភ្ជាប់ផ្នែកខាងចុងនៃច្រមុះដូចដែលបានបង្ហាញនៅក្នុងរូបទី២ នោះទេ។

២. បើសិនអ្នកមិនសូវមានជំនាញ ធ្លាប់គូរពីមុនមកទេ គួរយកក្រដាស់ដាក់ឲ្យចំកណ្តាលខ្ទង់ច្រមុះ ដើម្បីការពារកុំឲ្យគូរវៀច។

៣. មិនត្រូវគូរផ្នែកចំហៀងឲ្យហៀរពេញសាច់ច្រមុះទេ ព្រោះវានឹងធ្វើឲ្យច្រមុះអ្នកមើលទៅកាន់តែធំជាងមុន។

៤. ប្រើ Highlighter បន្ថែមនៅចំកណ្តាលខ្ទង់ច្រមុះ ដើម្បីលើកខ្ទង់ឲ្យខ្ពស់ជាងមុន ជាការរួចស្រេច។

ចុចអានបន្ត៖

ប្រភព៖ clevver ប្រែ​សម្រួល៖ ដេត ឈុនអ៉ី