កម្រង​រូបភាព​ស្អាតៗ​​តាំង​ពី​ក្មេង​ដល់​ចាស់របស់ម្ចាស់ក្សត្រី​ Elizabeth II

  • 2018-06-12 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​​ម្ចាស់​ក្សត្រី​​​នៃ​​ប្រទេស​អង់គ្លេស Queen Elizabeth II បាន​​ឈាន​ចូល​វ័យ​៩២​ព្រះ​វស្សា​ហើយ ប៉ុន្តែ​បើ​​និយាយ​​ពី​សម្រស់​​​ និង​ការ​ស្លៀក​ពាក់​វិញ ​មើល​ទៅ​​មិន​ចាញ់​​​កាល​ពី​ទ្រង់ នៅ​មាន​ព្រះជន្ម​វ័យ​ក្មេង​នោះ​ឡើយ។ ​​ការ​រៀប​ចំ​​តុប​តែង​ខ្លួន គឺ​មាន​ភាព​ប្រដេញ​ត្រសង ​ដោយ​​​ប្រកាន់​ខ្ជាប់​ តាម​ទំនៀម​ទម្លាប់​ខ្សែរាជវង្ស។

​ព្រះនាង Elizabeth កាល​មាន​ព្រះជន្ន៧ព្រះវស្សា ហើយ​កព្រះនាង​ចូលចិត្ត​ពាក់​មួកតាំង​ពី​ក្មេងមក​ម្លេះ ។

​នេះ​​ជា​រូប​ថត​​មួយ​កំណាត់​ខ្លួន ដែល​​​​ព្រះនាងថត​​ជាមួយ​​មាតាបិតា កាល​យាងចូល​​ព្រះជន្ម​​១៨​ព្រះ​វស្សា។

​នៅ​ក្នុង​ឆ្នាំ ១៩៤៧ ព្រះនាង​មាន​រូប​ឆោម​ស្រស់​​សោភា មិន​គួរ​ឲ្យ​ជឿ។

​ព្រះនាង Elizabeth យាង​ចូល​ទៅ​​សោយ​អាហារ​​ពេល​ល្ងាច​ ក្រោយ​ពេល​ភ្ជាប់​ពាក្យ​ជាមួយ​ព្រះ​អង្គ  Philip Mountbatten។

​នៅ​ក្នុង​ថ្ងៃ​រៀប​អភិសេក Elizabeth បាន​គ្រង​នូវ​ឈុត​​រ៉ូប​ ដែល​មាន​កន្ទុយ​ស្បៃ​ដល់ទៅ​ជាង​៣ម៉ែត្រ និង​ច្នៃ​ម៉ូដ​​ដោយ​​ជាង​ល្បី​​​​បំផុត​នៅ​​​អង់គ្លេស​។

​​​​​​ម្ចាស់​ក្សត្រី Elizabeth នៅ​ក្នុង​ថ្ងៃ​រំលឹក​ខួប​នៃ​ការ​គ្រង​រាជ្យ។

​​​​​ម្ចាស់​ក្សត្រី យាង​ទៅ​លេង​ប្រទេសអូស្រ្តាលី ដោយ​គ្រង​​​ម៉ូដ​រ៉ូប​វែង​រឹប​ចង្កេះ ​ដែល​​​ពេញ​និយម​បំផុត នៅ​ក្នុង​ឆ្នាំ​១៩៥០។

ម្ចាស់​ក្សត្រី​ គ្រង​ឈុត​ពណ៌​ផ្ទៃ​មេឃ នៅ​ក្នុង​​​ថ្ងៃ​រៀប​អភិសេក​បុត្រា​ច្បង គឺ​ព្រះអង្គម្ចាស់  Charles ។

នេះ​ជា​រូប​​ពេល​ដែល​ម្ចាស់​ក្សត្រី ជួប​សំណេះ​សំណាល​ជាមួយ នាយករដ្ឋ​មន្រ្តី​នៃ​ប្រ​ទេស​អង់​គ្លេស គឺ​អ្នក​ស្រី Margaret Thatcher។

ចាប់​តាំង​ពីចូល​វ័យ​រាង​ចំណាស់​បន្តិច​មក ម្ចាស់​ក្សត្រី​​​តែង​​គ្រង​​នូវ​ឈុត​សម្លៀក​បំពាក់​សាមញ្ញ​​ ហើយ​មាន​​ពណ៌​ដូច​នឹង​មួក។​

នៅ​ក្នុង​ឆ្នាំ​២០០២ ម្ចាស់​ក្សត្រី​​បាន​ជួល​​​អ្នក​ច្នៃម៉ូដ​ផ្ទាល់​ខ្លួន​ម្នាក់ ដែល​មាន​ទេពកោសល្យ ហើយ​ក៏​បាន​បន្ត​ធ្វើ​​​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ។

កម្របាន​ឃើញ​ម្ចាស់ក្សត្រី គ្រង​នូវ​ឈុត​ខោ​និង​អាវ​បែប​​នេះ​ណាស់ តែ​ដោយ​សារម្ចាស់ក្សត្រី​ទើប​​តែ​​វះ​កាត់​ក្បាល​ជង្គង់​ហើយ។

​​ទោះ​បី​ជា​ជង្គង់​មិន​ទាន់​ជា​សះស្បើយ​ស្រួលបួល ប៉ុន្តែQueen Elizabeth មើល​ទៅ​នៅ​តែ​ស្រស់ស្រាយ។

​នេះ​​ជា​​រូប​ថត កាល​ម្ចាស់​ក្សត្រី​យាង​ចូល​ព្រះជន្ន ៨០​ព្រះវស្សា។

ម្ចាស់​ក្សត្រី​សព្វ​ព្រះ​ទ័យ​ជាមួយ​នឹង​ឈុត ដែល​​មាន​ពណ៌​លេចៗ​ហើយ​ស្រស់ ​ដើម្បី​ឲ្យ​មហាជន​​ងាយ​ស្រួល​មើល។

​ម្ចាស់​ក្សត្រី​មិន​សូវ​គ្រង​នូវ​គ្រឿង​អលង្ការ​សាំញ៉ាំ​ច្រើន​​ប៉ុន្មាន​ទេ​។

ថ្វីត្បិតតែ​ម្ចាស់​ក្សត្រី ​​យាង​ចូល​​វ័យ​ចំណាស់​ហើយ ប៉ុន្តែ​មើល​ទៅ​​នៅ​តែ​ស្រស់​ស្អាត ជាមួយ​​នឹង​​ម្កុដ​និង​គ្រឿង​អលង្ការ​ដ៏​លេច​ធ្លោ។

នេះ​​ជា​​រូប​ថត កាល​ម្ចាស់​ក្សត្រី​យាង​ចូល​ព្រះជន្ន ៩០​ព្រះវស្សា។

ឈុត​សម្លៀក​បំពាក់​ដែល​លម្អ​​ដោយ​​ផ្កា​ពិត​ជា​ស័ក្ដិសម​ជាមួយ​​​ម្ចាស់​ក្សត្រី​​ខ្លាំង​ណាស់។

នេះ​​ជា​​រូប​ថត កាលពី​ថ្មីៗ​នេះ នៅ​ក្នុង​ថ្ងៃ​រៀប​​អភិសេក​របស់ ព្រះអង្គម្ចាស់ Harry និង​  Meghan Markle។​

ចុច​អានបន្ត៖

ប្រភព៖ thisisinsider ប្រែ​សម្រួល៖ ដេត ឈុនអ៉ី