ទើប​រៀប​អភិសេក​សោះ ព្រះ​នាង Meghan ត្រូវ​បាន​ម្ចាស់ក្សត្រី​សព្វព្រះហឫទ័យ​ជា​ង​ព្រះ​នាង Kate ទៀត

  • 2018-06-07 02:23:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទើប​តែ​ក្លាយ​ជា​កូនប្រសា​របស់​រាជវង្ស​ចក្រភព​អង់គ្លេស​មិន​ទាន់​បាន​ប៉ុន្មាន​ផង ព្រះនាង Meghan Markle ត្រូវ​បាន​ម្ចាស់ក្សត្រី Elizabeth អនុញ្ញាត​ឲ្យ​ធ្វើ​ដំណើរ​ទស្សនកិច្ច​ជាមួយ។

ព្រះនាង Meghan Markle

មុន​នេះ​បន្តិច បណ្ដាញ​ព័ត៌មាន​ Yahoo បាន​ឲ្យ​ដឹង​ថា ក្រោយ​ពេល​ត្រលប់​មក​ពី​ក្រេប​ទឹក​ឃ្មុំ​ជាមួយ​ព្រះអង្គម្ចាស់ Harry រួច​មក ព្រះនាង Meghan Markle ព្រម​ជាមួយ​ម្ចាស់​ក្សត្រី Elizabeth II នឹង​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ទីក្រុង Chester ដើម្បី​សម្ពោធ​មជ្ឈមណ្ឌល Storyhouse នៅ​​ថ្ងៃ​ទី​១៤ ខែ​មិថុនា​ខាង​មុខ​នេះ។

នេះ​ត្រូវ​បាន​ចាត់​ទុក​ថា​​មហា​កិត្តិយស​ដ៏​ធំ​បំផុត​សម្រាប់​ព្រះនាង​ថ្មី ត្បិត​សូម្បី​តែ​ព្រះនាង Kate ដែល​ចេញ​ពី​ត្រកូល​ខ្ពង់ខ្ពស់​​នោះ​ក៏​មិន​ទាន់​ទទួល​បាន​ឱកាស​នេះ​ដែរ។ គេ​នៅ​ចាំ​​ថា រហូត​ដល់​ឆ្នាំ​២០១២ ពោល​គឺ​រហូត​ដល់​ទៅ​ជាង​១​ឆ្នាំ ក្រោយ​ពេល​រៀប​អភិសេក​រួច ទើប​ព្រះនាង Kate ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​ដំណើរ​ទស្សនកិច្ច​ជាមួយ​ម្ចាស់​ក្សត្រី​ទៅ​កាន់ Diamond Jubilee។

បណ្ដាញ​ព័ត៌មាន​ដដែល បាន​ឲ្យ​ដឹង​ថា ព្រះនាង Meghan ពិត​ជា​ត្រូវ​បាន​ម្ចាស់​ក្សត្រី​ទុក​ចិត្ត​ខ្លាំង​ណាស់​ទើប​មាន​ការ​សម្រេច​ចិត្ត​ខាង​លើ៕

ម្ចាស់​ក្សត្រី Elizabeth II និងព្រះនាង Kate

ប្រភព៖ Zing ប្រែសម្រួល៖ Caramel