១២​យ៉ាង​​​ត្រូវ​​ហាម​​​ផ្ដាច់​​សម្រាប់​ព្រះនាង​ Meghan ក្រោយ​​​អភិសេក​ជាមួយ​ព្រះ​អង្គ​ម្ចាស់​អង់គ្លេស​​

  • 2018-05-22 10:27:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជីវិត​ពី​ជន​សាមញ្ញ ក្លាយ​សមាជិក​ក្នុង​​សែ​រាជវង្ស​ប្រាកដ​ជា​មាន​ភាព​ខុស​គ្នា​ច្រើន។ ដូច្នេះ​ហើយ ក្រោយ​ចប់​ពិធី​អភិសេក​ជាមួយ​ព្រះ​អង្គ​ម្ចាស់ Harry មាន​បម្រាម​ជា​ច្រើន ដែល​ព្រះនាង Meghan Markle ត្រូវ​ប្រតិបត្តិ​តាម​យ៉ាង​ខ្ជាប់ខ្ជួន។ ចង់​ដឹង​ថា​បម្រាម​ទាំង​នោះ​មាន​អ្វី​ខ្លះ សូម​តាម​ដាន​ជាមួយ កញ្ញា ខាង​ក្រោម​នេះ៖

១. ហាម​ថត​ Selfie

ច្បាប់​ដំបូង​នៃ​ការ​ឈាន​ជើង​ចូល​ជា​សមាជិក​ព្រះ​រាជវង្ស​នោះ​គឺ ហាម​ថត​រូប​​ខ្លួន​ឯង ឬ​ថត​រូប​ Selfie ព្រោះ​​ត្រូវ​បាន​ចាត់​ទុក​ថា​​ទង្វើ​មិន​សមរម្យ​មួយ។

២. ហាម​ចេញ​ទៅ​ខាង​ក្រៅ​តែ​ម្នាក់​ឯង

បើ​ទោះ​បី​​ព្រះ​នាង​ត្រូវ​បាន​គេ​ស្គាល់​ក្នុង​នាម​ជា​តារា​សម្ដែង​កន្លង​មក ប៉ុន្តែ​ក្រោយ​ពី​រៀប​អភិសេក​ជាមួយ​ព្រះ​អង្គ​ម្ចាស់​ Harry ព្រះ​នាង​​មិន​គួរ​ចេញ​ទៅ​ខាង​ក្រៅ ឬ​ទី​សាធារណៈ​​​តែ​​អង្គ​ឯង​នោះ​ទេ ប៉ុន្តែ​ត្រូវ​មាន​អ្នក​ហែហម​ជាមួយ​ជានិច្ច ដើម្បី​មើល​ថែ​សុវត្ថិភាព។

៣. ហាម​លេង​បណ្ដាញ​សង្គម

គណនី​បណ្ដាញ​សង្គម​​​ផ្ទាល់​ខ្លួន​ដែល​ព្រះ​នាង​ធ្លាប់​មាន​ពី​មុន មិន​ថា Twitter, Instagram គឺ​ត្រូវ​លុប​ចោល​តាំង​ពី​ភ្ជាប់​ពាក្យ​ជាមួយ​ព្រះ​អង្គ​ម្ចាស់​ Harry កាល​ពី​ខែ​មករា។ ដូច្នេះ​រាល់​ការ Update ព័ត៌មាន​ផ្សេង​ៗ​របស់​ព្រះនាង​ គឺ​ត្រូវ​បាន​បញ្ចេញ​តែ​លើ​គណនី​របស់​​ការិយាល័យ​រាជវាំង​តែ​ប៉ុណ្ណោះ។​

៤. ហាម​បញ្ចេញ​សំឡេង​ផ្នែក​នយោបាយ

​ក្នុង​រដ្ឋធម្មនុញ្ញ​អង់គ្លេស​ចែង​ថា សមាជិក​រាជវង្ស​​គ្រប់​ព្រះអង្គ​គឺ​មិន​អាច​បោះឆ្នោត ឬ​​បញ្ចេញ​មតិ​លើ​ការ​បោះឆ្នោត​បាន​ឡើយ គឺ​ត្រូវ​ស្ថិត​នៅ​កណ្ដាល​ ដូច​រាជវង្ស​​ជា​ច្រើន​ទៀត​លើ​ពិភពលោក​ដែរ។

៥. ហាម​ស្លៀក​សំពត់​ខ្លី

Duchess of Sussex (តំណែង​ព្រះ​នាង​ក្រោយ​រៀប​អភិសេក) ត្រូវ​បាន​​គេ​ស្គាល់​ថា​ជា​ស្ត្រី​​​ដែល​មាន​ការ​​តែង​កាយ​សមសួន និង​រៀបរយ​ជានិច្ច ដូច្នេះ​ហើយ Meghan ក៏​ត្រូវ​តែង​កាយ​ឲ្យ​រៀបរយ និង​ត្រឹមត្រូវ​តាម​កាលៈទេសៈ​ដែរ។

៦. ហាម​ចែកចាយ​ហត្ថលេខា

ដើម្បី​ការពារ​ការ​​ក្លែង​បន្លំ​ឯកសារ​នានា រួម​​ទាំង​យក​ព្រះហស្តលេខា​ទៅ​ប្រើប្រាស់​ក្នុង​ផ្លូវ​មិន​ល្អ ដូច្នេះ​ព្រះ​នាង​​អាច​ចុះ​ឈ្មោះ​ក្នុង​លិខិត ឬ​​ឯកសារ​ផ្លូវ​ការ​តែ​ប៉ុណ្ណោះ។

៧. ហាម​បង្ហាញ​ក្ដី​ស្រលាញ់​នៅ​ទី​សាធារណៈ

ចំណុច​នេះ​គឺ​ជា ខ​ដែល​ត្រូវ​ប្រតិបត្តិ​យ៉ាង​​តឹងរ៉ឹង មិន​ថា​ការ​ឱប ថើប​ថ្ពាល់ ឬ​ថើប​មាត់​ គឺ​សុទ្ធ​តែ​មិន​អាច​ធ្វើ​បាន។

៨. ហាម​លាប ឬ​តែង​ក្រចក​ឆើតឆាយ

ពណ៌​ដែល​អាច​លាប​បាន គឺ​មាន​តែ​ពណ៌​សុភាព​ៗ ស្រាល​ៗ ឬ​ពណ៌​សាច់​ប៉ុណ្ណោះ។

៩. ហាម​ពាក់​ស្បែក​ជើង​កែង​ជាប់

ដោយ​សារ​ស្បែក​ជើង​​នេះ​​មើល​ទៅ​ធម្មតា​ពេក ទើប​ត្រូវ​ចាត់​ទុក​ថា​មិន​សក្ដិសម​សម្រាប់​ការ​ពាក់​ចូល​រួម​កម្មវិធី​ផ្លូវការ ហើយ​សមាជិក​រាជវង្ស​ទាំង​អស់​ត្រូវ​ហាម​ពាក់​ស្បែក​ជើង​បែប​នេះ។ ក្រៅ​ពី​នេះ​គឺ​ត្រូវ​ពាក់​ស្បែក​ជើង​ណា​ដែល​បិទបាំង​ម្រាម​ជើង និង​កែង​ជើង​ជានិច្ច ដើម្បី​មើល​ទៅ​សុភាព រៀបរយ។

១០. ហាម​សោយ​​អាហារ​លឿន ឬ​យឺត​ខ្លាំង​ពេក

ច្បាប់​នេះ​ត្រូវ​​ចាត់​ទុក​ជា​សុជីវធម៌​លើ​តុ​​អាហារ​ដែល​ត្រូវ​ប្រតិបត្តិ​យ៉ាង​តឹងរ៉ឹង នៅ​ពេល​ត្រូវ​រួម​តុ​សោយក្រយា​ជាមួយ​​ម្ចាស់ក្សត្រី Elizabeth 2 ហើយ​អាច​ចាប់​ផ្ដើម​សោយ​បាន​លុះ​ត្រា​តែ ម្ចាស់​ក្សត្រី Elizabeth 2 ចាប់​ផ្ដើម​សោយ​មុន​ដែរ និង​ត្រូវ​ឈប់​សោយ​ភ្លាម​នៅ​ពេល​ម្ចាស់ក្សត្រី Elizabeth 2 ឈប់​សោយ។

ម្ចាស់ក្សត្រី Elizabeth 2

១១. ហាម​ចូល​ផ្ទំ​មុន​ ម្ចាស់ក្សត្រី Elizabeth 2

ព្រះនាង Meghan នឹង​​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ផ្ទំ​មុន​ម្ចាស់ក្សត្រី Elizabeth 2 នោះ​ឡើយ។

១២. ហាម​ត្រលប់​ទៅ​ទទួល​ការងារ​សម្ដែង

ក្រោយ​ពី​ចូល​ជា​សមាជិក​សែ​រាជវង្ស​ហើយ Meghan នឹង​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ត្រលប់​ទៅ​​សម្ដែង​ភាពយន្ត​នានា​ទៀត​ឡើយ ព្រម​ទាំង​ត្រូវ​ហាម​ធ្វើ​ការងារ​​ក្រៅ​​ផ្សេង​ៗ រួម​ទាំង​​ការ​សសរ​​ប្លុក The Tig ផង​ដែរ ៕

ចុចអាន៖

ប្រភព៖ narcity ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន