ចង់​ក្លាយ​ជា​អនាគត​ប្ដី​ល្អ​បាន ប្រុស​ៗ​ទាល់តែ​មាន ៦ ចំណុច​នេះ

  • 2018-06-11 02:01:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ដើម្បី​ឲ្យ​ខ្លួន​ឯង​ក្លាយ​ជា​ទី​ស្នាក់​អាស្រ័យ​របស់​កូន​ស្រី​គេ​បាន​ល្អ​ប្រសើរ ប្រុស​ៗ​គួរតែ​មាន​ប៉ុន្មាន​ចំណុច​ខាងក្រោម​នេះ។ ព្រោះ​បង្ហាញ​ថា​អ្នក ពិតជា​បុរស​ពេញ​លក្ខណៈ​អាច​ដឹកនាំ​គ្រួសារ​មួយ​បាន៖

១.ជា​ទី​បង្អែក ពេល​នាង​មាន​ទុក្ខ

បុរស​គួរតែ​នៅ​ជិត​មនុស្ស​ស្រី ពេល​នាង​មាន​ទុក្ខ។ នៅ​ក្បែរ​លើក​ទឹក​ចិត្ត និង​ការពារ ធ្វើឲ្យ​នាង​មាន​អារម្មណ៍​កក់ក្ដៅ នោះ​ពេល​ទៅ​មុខ​អ្នក​​អាច​ក្លាយ​ជា​ប្ដី​ល្អ​បាន។

២.ស្រលាញ់​តែ​នាង​ម្នាក់

ប្រុស​ៗ​ចូលចិត្ត​និយាយ​ថា «ស្រលាញ់​ទាំងអស់ ស្មោះ​តែ​អូន​មួយ» ប៉ុន្តែ​ប្ដី​ល្អ​មែន គឺ​ស្រលាញ់​តែ​ម្នាក់ ហើយ​ស្មោះត្រង់​តែ​ប្រពន្ធ​ម្នាក់​ដូច​គ្នា។

៣.ធ្វើឲ្យ​នាង​សប្បាយ​ចិត្ត​គ្រប់​ពេល

បើ​ចង់​ក្លាយ​ជា​ប្ដី​ល្អ ពេល​សេពគប់​គ្នា​ជា​សង្សារ​នេះ គឺ​សំខាន់​មែនទែន ដោយ​ត្រូវ​តាម​មើល​ថែរក្សា​នាង​គ្រប់​វេលា ហើយ​មិន​ត្រូវ​ធ្វើឲ្យ​មនុស្ស​ស្រី​ពិបាក​ចិត្ត។ ពោល​គឺ​ធ្វើ​យ៉ាង​ណា ឲ្យ​ខាង​ស្រី​រីករាយ​រហូត។

៤.គោរព​ការ​សម្រេចចិត្ត​របស់​នាង

មនុស្ស​ស្រី​សម្លឹង​មើល​បុរស គឺ​នៅ​ចំណុច​នេះ​ឯង។ បើ​នៅ​ជា​សង្សារ តែ​បែរជា​ហ៊ាន​ហាម​នាង​មិន​ឲ្យ​ធ្វើ​នេះ មិន​ឲ្យ​ធ្វើ​នោះ អ្នក​គ្មាន​ថ្ងៃ​អាច​ក្លាយ​ជា​កូន​ប្រសា​ក្នុង​គ្រួសារ​នាង​ដាច់ខាត។

៥.មាន​គម្រោង​ទៅ​ថ្ងៃ​អនាគត​ជាមួយ​គ្នា

បើ​ស្រលាញ់​មនុស្ស​ស្រី​ណា​ម្នាក់ ប្រុស​ៗ​គួរតែ​មាន​គម្រោង​ទៅ​ពេល​អនាគត​ឲ្យ​បាន​ច្បាស់លាស់ ព្រោះ​ដើម្បី​រៀបចំ​ឲ្យ​សក្ដិសម​ជា​កូន​ប្រុស​ដែល​អាច​ក្លាយ​ជា​មេ​គ្រួសារ​គេបាន។

៦.ចែក​រំលែក​ជីវិត​ជាមួយ​នាង

អ្នក​គួរតែ​ជា​ប្រភេទ​មនុស្ស​ប្រុស​ដែល​អាច​ចែករំលែក​រឿងរ៉ាវ​ជាច្រើន​ជាមួយ​នាង ទាំង​អាហារ ភាព​សប្បាយ​រីករាយ ទុក្ខសោក និង​ភាព​ជោគជ័យ៕

ចុចអាន៖មើល​ប៉ុន្មាន​ចំណុច​នេះ​សិន បើ​បុរស​នោះ​មាន​គ្រប់ហើយ ​ស្រី​ៗ​អាច​ជ្រើស​​ជា​គូ​បាន

ប្រភព៖ herinterest ប្រែ​សម្រួល៖ ទ្រី រ៉ាវី