មើលប៉ុន្មានចំណុចនេះសិន បើបុរសនោះមានគ្រប់ហើយ ស្រីៗអាចជ្រើសជាគូបាន
- 2018-06-10 04:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មើលប៉ុន្មានចំណុចនេះសិន បើបុរសនោះមានគ្រប់ហើយ ស្រីៗអាចជ្រើសជាគូបាន
ការសេពគប់គ្នាមុនរៀបការ គឺជាពិតជាមានសារៈសំខាន់ណាស់ ព្រោះបើសង្កេតថា អាចដើរលើផ្លូវរួមគ្នាឬអត់ បើមិនបានបញ្ចប់ត្រឹមនាមជាសង្សារមិនខូចខាតអ្វីដែរ។ បើគាត់មាន ៦ ចំណុចនេះ អាចជ្រើសរើសធ្វើជាគូអនាគតបាន៖
១.រួមសុខទុក្ខជាមួយគ្នា
សង្កេតមើលមនុស្សប្រុសដែលអ្នកកំពុងទាក់ទងនោះ ថាគាត់មានចំណុចមួយនេះដែរឬទេ។ បុរសខ្លះស្រលាញ់ស្រីតែពេលជីវិតគ្មានបញ្ហាប៉ុណ្ណោះ មនុស្សបែបនោះមិនអាចពឹងពាក់បានឡើយទៅថ្ងៃមុន។ តែពេលមានទុក្ខលំបាក សឹងគ្មានអ្វីសល់ជាប់ខ្លួន គាត់បែរជាមិនព្រមចេញទៅណា ម្នាក់នោះជាអនាគតប្ដីល្អ។
**២.ដឹងពីសុខទុក្ខមនុស្សស្រី**
មនុស្សស្រីអារម្មណ៍ឆាប់ប្រែប្រួលណាស់ ជាពិសេសនៅថ្ងៃមករដូវ។ ដូចនេះបើអ្នកមានអាកប្បកិរិយាមិនសមរម្យនៅថ្ងៃនោះដាក់គាត់ ហើយគាត់មិនប្រកាន់ខឹង បានន័យថា សង្សារអ្នកជាមនុស្សម៉ត់ចត់ ព្រោះយល់ដឹងពីរឿងសម្ងាត់នារីបានច្រើន។
៣.យល់ពីសង្គមច្បាស់លាស់
ពិតណាស់ដែលថា មនុស្សស្រីសម្លឹងមើលបុរសជាគូអនាគតក្នុងប្រភេទនេះ ព្រោះបើមិនដូច្នោះទេ អ្នកទាំងពីរមិនអាចដើរទាន់សម័យកាលឡើយ។ អនាគតប្ដីល្អ ត្រូវតែមានចំណេះដឹង មានការងារសមរម្យ ដឹងពីព្រឹត្តិការណ៍នានាក្នុងសង្គម នោះទើបអាចក្ដោបឱកាសធ្វើអ្វីថ្មីបាន។
៤.មានទំនួលខុសត្រូវខ្ពស់
ចូរសង្កេតមើលអត្តចរិតសង្សារអ្នកថា មានចំណុចមួយនេះឬអត់? រាប់បញ្ចូលទាំងរឿងតូចតាចដូចជា ទុកកៅអីជាអាទិភាពឲ្យស្រី និងការទទួលរ៉ាប់រងគ្រួសារ ការងារ ផងដែរ។ បើគាត់ល្អសព្វគ្រប់បែបនេះ យកចុះពិតជាខុសទេ។
៥.សុភាពបុរស
ជាសង្សារនឹងគ្នា ជឿជាក់ថាការប៉ះពាល់ដៃជើងពិតជាជៀសមិនផុត តែបើគាត់ព្យាយាមបំពានរាងកាយ ឬក៏ចង់កេងចំណេញអ្នក ពិតជាមិនគួរទុកចិត្តទេ។ ផ្ទុយទៅវិញ បើគាត់តែងតែផ្ដល់ការគោរព ទុកកិត្តិយស និងមិនបង្ខិតបង្ខំអ្នក គាត់ពិតជាប្រុសល្អ។
៦.ការអត់ធ្មត់
មានប៉ុន្មានចំណុចខាងលើហើយ មិនទាន់គ្រប់គ្រាន់ទេ សង្កេតពីភាពអំណត់របស់គាត់ តើមានដល់កម្រិតណា? បើគាត់ចេះទប់អារម្មណ៍មែន ទោះជាខឹងច្រឡោតយ៉ាងណា ក៏មិនបញ្ចេញកាយវិការគ្រោតគ្រាតឲ្យអ្នកឃើញដែរ៕