តិចនិកជ្រើសរើសសាប៊ូកក់សក់ឲ្យត្រូវស្ថានភាព ទើបអាចកម្ចាត់បញ្ហាសក់ខូចបានយ៉ាងមានប្រសិទ្ធភាព
- 2018-05-04 02:02:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តិចនិកជ្រើសរើសសាប៊ូកក់សក់ឲ្យត្រូវស្ថានភាព ទើបអាចកម្ចាត់បញ្ហាសក់ខូចបានយ៉ាងមានប្រសិទ្ធភាព
សក់ស្អាតគឺជាបំណងប្រាថ្នារបស់មនុស្សគ្រប់រូបជាពិសេសមនុស្សគឺមនុស្សស្រីតែម្ដង។ ការជ្រើសរើសសាប៊ូសមតាមប្រភេទសក់ជួយកម្ចាត់បញ្ហាសក់ខូចនិងជ្រុះជាដើមបានយ៉ាងមានប្រសិទ្ធភាព។ ប៉ុន្តែមុននឹងជ្រើសរើសសាប៊ូ សិក្សាពីប្រភេទសរសៃសក់និងស្បែកក្បាលអ្នកជាមុនសិន។ ម៉្យាងទៀតសក់គ្រប់ប្រភេទត្រូវការជំនួយដូចជាអាហារនិងសំណើម។ ដូច្នេះការទិញផលិតផលសក់ដែលគួរមានគ្រឿងផ្សំដែលជំនួយសក់ដូចជា សណ្ដែកបាយ ប្រូតេអ៊ីន ស៊ុត ប្រេងគ្រាប់ធញ្ញជាតិ ជាដើម។ ក្រោយពីដឹងប្រភេទសក់ហើយនេះជាវិធីរើសសាប៊ូកក់សក់ឲ្យបានត្រឹមត្រូវ៖
១. សក់ប្រេង
ជ្រើសរើសសាប៊ូដែលមាន PH Balance។ មុនពេលទិញគូរមើលធាតុផ្សំនិងមើលថាសាប៊ូមានដាក់ថា pH Balance។ សាប៊ូកក់ប្រភេទនេះមានជាតិអាស៊ីដកាត់ទាប ដែលសក្ដិសមជាមួយសក់ឡើងប្រេង។ បើសិនជាប្រើហើយសក់នៅតែជ្រុះនិងឡើងប្រេងដដែល មានន័យថាអ្នកមិនបានកក់សក់ញឹកញាប់។ ព្រោះសក់ប្រេងត្រូវការកក់សក់ញឹកញាប់ដើម្បីឲ្យសក់មានសុខភាព។
២. សក់ធម្មតា
បើសក់អ្នកធម្មតាមិនឡើងប្រេងឬស្ងួតអាចថាអ្នកមានសំណាងខ្លាំងណាស់។ ប៉ុន្តែមិនមែនមានន័យថាអ្នក មិនចាំបាច់អើពើថែទាំសក់នោះទេ។ ការជ្រើសរើសសាប៊ូស្រាលគឺចាំបាច់ដើម្បីថែរក្សាសក់ឲ្យកាន់តែស្រស់ស្អាតរឹងមាំ។
៣. សក់ស្ងួត
អ្វីដែលអ្នកត្រូវគិតខ្លាំងជាងការទិញសាប៊ូកក់សក់ទៅទៀតនោះគឺការថែទាំនិងបំប៉នសំណើមសក់។ ពេលកក់សក់គូរប្រើសាប៊ូចម្រាញ់ ពីធម្មជាតិ ជៀសវាងប្រើសាប៊ូដែលមានគីមីច្រើន។
៤. សក់អ៊ុតរួញឬត្រង់
សក់ដែលធ្លាប់បានអ៊ុតមិនថារួញឬត្រង់ឡើយសុទ្ធតែបានបំផ្លាញខ្លាំងដល់សសៃសក់។ វិធីស្តាមកវិញគឺជ្រើសរើសសាប៊ូដែលមានប្រូតេអ៊ីនខ្ពស់។
៥. សក់លាបពណ៌
សក់លាបពណ៌គឺពិបាកក្នុងការទិញសាប៊ូដែលកំណត់ថាប្រភេទយ៉ាងណាឲ្យច្បាស់ណាស់។ ប៉ុន្តែជាសំណាងល្អបច្ចុប្បន្នមានសាប៊ូសម្រាប់សក់លាបពណ៌លក់ពេញទីផ្សារទំនើប។ ដូច្នេះគូរទិញសាប៊ូសម្រាប់សក់ពណ៌នេះតែម្ដង។
ចុចអាន៖ប្រើម្សៅកូនក្មេងផាត់មុខ ធ្វើឲ្យសាច់ម៉ត់ខ្ចីល្វក់ ហើយថែមទាំងមានប្រយោជន៍ច្រើនយ៉ាងទៀត