ប្រើ​ម្សៅកូនក្មេង​ផាត់មុខ​ ធ្វើឲ្យសាច់ម៉ត់ខ្ចី​ល្វក់ ហើយ​ថែម​ទាំងមាន​ប្រយោជន៍​ច្រើន​យ៉ាង​ទៀត

  • 2018-04-25 09:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ម្សៅ​ហ៊ុយ​សម្រាប់​លាប​ឲ្យ​កូន​ក្មេង​ មិន​ត្រឹម​តែ​មាន​ប្រយោជន៍​ដល់​ស្បែក​ខ្ចី​ទារក​ប៉ុណ្ណោះ​ទេ​ តែ​មនុស្ស​ធំ​ក៏​អាច​ប្រើ​វា​យ៉ាង​មាន​ប្រយោជន៍​ពេល​ផាត់​មុខ​ផង​ដែរ​។​ គេ​អាច​ប្រើ​ម្សៅ​កូន​ក្មេង​ ៥​ របៀប​នេះ​ពេល​ផាត់​​មុខ​ដើម្បី​ឲ្យ​សាច់​មុខ​ម៉ត់​ស្អាត​ជាប់​បាន​យូរ៖​

១.​ ប្រើ​ម្សៅ​កូន​ក្មេង​ជំនួស​ម្សៅ​ទ្រនាប់​

មុន​ពេល​ផាត់​មុខ​ លាប​ម្សៅ​កូន​ក្មេង​ពេញ​មុខ​ទះ​តិច​ៗ​ដើម្បី​ឲ្យ​ចូល​សព្វ​ រួច​សឹម​ដាក់​ចាប់​ផ្ដើម​ផាត់​មុខ​ដូច​សព្វ​ដង។​ លាប​ម្សៅ​កូន​ក្មេង​ធ្វើ​ជា​ម្សៅ​ទ្រនាប់​បែប​នេះ​និង​ធ្វើ​ឲ្យ​ ការ​ផាត់​មុខ​អ្នក​ជាប់​បាន​យូរ។​

២.​ ប្រើ​ដើម្បី​ឲ្យ​មុខ​ភ្លឺ​ម៉ត់​ក្រោយ​ផាត់​មុខ​រួច

ក្រោយ​ពេល​ផាត់​មុខ​រួច​រាល់​ លាប​ម្សៅ​កូន​ក្មេង​ដូច​ Hight lighter​នៅ​ថ្ងាស​ ក្រោម​ភ្នែក​ ខ្ទង់​ច្រមុះ​ និង​ចង្កា​។​ ទុក​រយៈ​ពេល​ ១០​នាទី​ សឹម​យក​ជក់​បោស​ចេញ​ ពី​លើ​មុខ។​ ស្បែក​មុខ​អ្នក​និង​ភ្លឺ​រលោង​ម៉ត់​ខៃ​ដូច​កូន​ក្មេង។​

៣.​ ជួយ​ឲ្យ​រោម​ភ្នែក​មើល​ទៅ​ក្រាស​ជាង​មុន

ម្សៅ​កូន​ក្មេង​ជួយ​ឲ្យ​រោម​ភ្នែក​អ្នក​ដុះ​វែង​ល្អ​ ហើយ​ថែម​ទាំង​ធ្វើ​ឲ្យ​ឃើញ​ក្រាស់​ជាង​មុន​ពេល​លាប​មាស្ការ៉ា​ពី​លើ។​ ដំបូង​អ្នក​ចាក់​ម្សៅ​លើ​ដៃ​ ហើយ​យក​ប្រដាប់​សិត​រោម​ភ្នែក​ មក​ជ្រលក់​ ហើយ​គ្រលាស់​បន្តិច​ យក​មក​សិត​រោម​ភ្នែក​ រួច​លាប​ម៉ាស្ការ៉ា​ពី​លើ​ រួច​ស្រេច។​

៤.​ ជួយ​ឲ្យ​ក្រែម​ប្រែ​ជា​ស្ងួត

អត្ថប្រយោជន៍​ម៉្យាង​ទៀត​របស់​ម្សៅ​កូន​ក្មេង​ គឺ​អាច​ធ្វើ​ឲ្យ​ក្រែម​លើ​បបូរ​មាត់​ស្ងួត​ជាប់​បាន​យូរ ដោយ​គ្រាន់​តែ​លាប​ក្រែម​រួច​ ហើយ​ថែម​ម្សៅ​កូន​ក្មេង​ពី​លើ​ថែម​ទៀត​និង​ធ្វើ​ឲ្យ​ពណ៌​ក្រែម​ស្ងួត​ជាប់​បាន​យូរ។​

៥.​ កម្ចាត់​សក់​ឡើង​ប្រេង

បើ​អ្នក​ត្រូវ​ចេញ​ក្រៅ​ជា​បន្ទាន់​ គ្មាន​ពេល​កក់​សក់​ សក់​ឡើង​ប្រេង​អ្នក​អាច​ប្រើ​ម្សៅ​កូន​ក្មេង​លាប​តាម​គល់​សក់​ ទុក​មួយ​ស្របក់​វា​និង​ជ្រាប​ចូល​សរសៃ​សក់​កាត់​បន្ថយ​សក់​ឡើង​ប្រេង។

ចុចអាន៖រៀន​​តែ​ ៦ជំហាន​​​ក្នុង​ការ​ Make-up​នេះ​​ ធានា​ជួយ​ឲ្យ​ផ្ទៃមុខអ្នក​ស្អាត​ដូច​នារី​កូរ៉េ

ប្រភព៖ trendcrown ប្រែ​សម្រួល៖ Pencharm

អត្ថបទពេញនិយម