ល្បិច​សម្អាត​ងាយៗ​​១០ដែល​អ្នក​​នឹក​ស្មាន​មិន​ដល់​តែ​មាន​ប្រសិទ្ធភាព​មិន​គួរ​ឱ្យ​ជឿ

  • 2018-04-10 06:59:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

យោង​ទៅ​តាម​ការ​ស្រាវជ្រាវ​ ជា​ធម្មតា​ក្មេង​ជំទង់​ចំណាយ​ពេល​ពី​ ៧ទៅ​១៩​ម៉ោង​ក្នុង​១សប្តាហ៍​ដើម្បី​សម្អាត​ផ្ទះ។​ ប៉ុន្តែ​តួលេខ​ទាំង​អស់​នេះ​ វា​អាស្រ័យ​ទៅ​លើ​កត្តា​ អាយុ​និង​សង្គម​ ប្រភេទ​ផ្ទះ​ និង​វិធី​សំអាត។​ វិធី​សម្អាត​ជា​កត្តា​ចម្បង​ក្នុង​ការ​សំអាត​ផ្ទះ​ ឬ​សម្ភារៈ​ផ្សេងៗ ប្រសិនបើ​អ្នក​ជ្រើសរើស​វិធី​សម្អាត​ត្រឹមត្រូវ​នោះ​ការ​សំអាត​ក៏​លឿន​ទៅ​តាម​នឹង​ដែរ។ ខាង​ក្រោម​នេះ​ជា​វិធី​ងាយៗ​ដែល​អាច​សម្រួល​ដល់​ការ​សម្អាត​របស់​អ្នក៖

១. ប្រើ​ស្រោម​ជើង​ដើម្បី​សម្អាត​បង្អួច​

វា​អាច​និង​ពិបាក​ក្នុង​ការ​សម្អាត​បង្អួច​ដោយ​ប្រើ​ក្រណាត់​ធម្មតា ស្រោម​ជើង​អាច​សំអាត​បាន​ស្អាត​ជាង​នឹង​លឿន​ជាង​ព្រោះ​កម្ទេច​ធូលី​ខ្លះ​ទាល់​តែ​ប្រើ​ស្រោម​ជើង​ទើប​អាច​សម្អាត​បាន​ស្រួល។

២. ប្រើ​បន្ទះ​អាលុយមីញ៉ូម

ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​សម្អាត​សម្ភារៈ​ដុត​រួច​អ្នក​គួរ​ប្រើ​បន្ទះ​អាលុយមីញ៉ូម​លាយ​ជាមួយ​សាប៊ូ​បោក​ខោអាវ​បន្តិច​ ដោយ​គ្រាន់​តែ​យក​បន្ទះ​ អាលុយមីញ៉ូម​មក​ដុស​ត្រង់​កន្លែង​ប្រឡាក់​។

៣. ប្រើ​ទឹក​ប៉េងប៉ោះ​ដើម្បី​សម្អាត​សម្ភារៈ​ទង់ដែង

ដើម្បី​សម្អាត​សម្ភារៈ​ទង់ដែង​ឱ្យ​មើល​ទៅ​ភ្លឺ​ស្អាត​ អ្នក​គ្រាន់​តែ​​លាប​ទឹក​ប៉េងប៉ោះ​បន្តិច​ រួច​យក​អេប៉ុង​មក​ប៉ាត​អោយ​សព្វ​ទុក​ចោល​មួយ​សន្ទុះ​។ បន្ទាប់​មក​យក​ក្រណាត់​ជូត​ទឹក​ប៉េងប៉ោះ​ ហើយ​លាង​ទឹក​ចេញ។​ ប្រសិនបើ​កន្លែង​ខ្លះ​ពិបាក​សម្អាត​ អ្នក​អាច​ដាក់​អំបិល​បន្ថែម​បន្តិច។

៤. ប្រើ​ម្សៅ​សូដា​ និង​ទឹក​ខ្មេះ​ដើម្បី​សម្អាត​គែម​បង្អួច

ធូលី​ដី​ និង​សំរាម​ផ្សេងៗ​ ច្រើន​មាន​នៅ​ក្នុង​គែម​បង្អួច ដែល​អ្នក​គ្រប់​គ្នា​ច្រើន​មើល​រំលង​។ គែម​បង្អួច​គឺ​ជា​កន្លែង​ដែល​ពិបាក​សម្អាត​ជាង​គេ​ ដូច្នេះ​ហើយ​យើង​ត្រូវ​សម្អាត​ដោយ​ម្សៅ​សូដា​ និង​ទឹក​ខ្មេះ។​ ទុក​វា​ចោល​៥​ទៅ​១០​នាទី​ រួច​យក​ច្រាស​ដុស​ធ្មេញ​មក​ដុស​ បន្ទាប់មក​ប្រើ​ក្រណាត់​ជូត​ចេញ។​

៥. ប្រើ​ក្រដាស​សើម​លាយ​ជាមួយ​ទឹក​ខ្មេះ​សម្រាប់​លាង​បង្គន់

វា​កាន់​តែ​ងាយ​ស្រួល​បំផុត​ ក្នុង​ការ​សម្អាត​ស្នឹម​ទាំង​ឡាយ​ដែល​មាន​នៅ​ក្នុង​បង្គន់ ដោយ​គ្រាន់​តែ​បន្តក់​ទឹក​ខ្មេះ​ទៅ​លើ​ក្រដាស​សើម​បន្តិច​ ហើយ​ដាក់​វា​នៅ​លើ​កន្លែង​ដែល​មាន​ស្នឹម​នោះ​ ទុក​ចោល​២​ឬ​៣​ម៉ោង​ ចាំ​យក​ក្រណាត់​មក​ជូត​ចេញ​។

៦. ប្រើ​ថ្នាំ​ដុស​ធ្មេញ​

ថ្នាំ​ដុស​ធ្មេញ​ពិត​ជា​មាន​ប្រយោជន៍​ណាស់​ក្នុង​ការ​សម្អាត​សម្ភារៈ​ប្រភេទ​អ៊ីណុក​។ ដើម្បី​ធ្វើ​អោយ​សម្ភារៈ​អ៊ីណុក​ភ្លឺ​ចែង​ចាំង អ្នក​គ្រាន់​តែ​លាប​ថ្នាំ​ដុស​ធ្មេញ​រួច​ជូត​ចេញ​ជា​ការ​ស្រេច។

៧. ប្រើ​ស្រោម​ដៃ​ជ័រ​

សម្រាប់​គ្រឿង​សង្ហា​រឹម​ទន់​ៗ​ អ្នក​អាច​ប្រើ​ស្រោម​ដៃ​ជ័រ​ដើម្បី​ចាប់​ ឬ​សម្អាត​កម្ទេច​ធូលី​តូចៗ​និង​រោម​សត្វ។

៨. ប្រើ​ក្រែម​កោរ​ពុក​មាត់​ដើម្បី​សម្អាត​ដែក​អ៊ីណុក​

ក្រែម​កោរ​ពុក​មាត់​អាច​ជួយ​ឱ្យ​សម្អាត​សម្ភារៈ​អ៊ីណុក​ភ្លឺ​ ដូច​ថ្នាំ​ដុស​ធ្មេញ​ដែរ។

៩. ផ្លែ​វលណាត់

ផ្លែ​វលណាត់​មិន​ត្រឹម​តែ​អាច​ញាំ​បាន​ទេ​ ថែម​ទាំង​អាច​បំបាត់​ស្នាម​ឆ្នូត​នៅ​លើ​គ្រឿង​សង្ហា​រឹម​បាន​ថែម​ទៀត​ផង។​ អ្នក​គ្រាន់​តែ​យក​វា​មក​ត្រដុស​នៅ​លើ​ស្នាម​ឆ្កូត​ នោះ​វា​នឹង​កម្ចាត់​ ឬ​ជួយ​កាត់​បន្ថយ​ស្នាម​ឆ្កូត​ទាំង​នោះ។

១០. ប្រើ​អាកុល​ដើម្បី​​សម្អាត​សម្ភារៈ​អ៊ីណុក​នៅ​ក្នុង​ផ្ទះបាយ

សម្អាត​សម្ភារៈ​អ៊ីណុក​នៅ​ក្នុង​ផ្ទះបាយ​ដូច​ជា ចង្ក្រាន​ Microwave គឺ​អាច​សម្អាត​បាន​ដោយ​ប្រើ​អាកុល (Vodkaក៏​បាន) បន្តក់​លើ​ក្រណាត់​ទន់ៗ រួច​ជូត​លើ​ថ្នមៗ​ជា​ការ​ស្រេច។

ចុចអាន៖

ប្រភព៖ Brightside ប្រែសម្រួល៖ តាន់ ច័ន្ទលក្ខិណា