ទាំងនេះ​ជា​អ្វី​ដែល​មិន​គួរ​ធ្វើ​ នៅពេល​អ្នក​កំពុង​តែមាន​អារម្មណ៍​នឿយហត់

  • 2018-03-07 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ថា​ ចេះ​តែ​ទន់​ត្របក​ភ្នែក​ពេល​កំពុង​ធ្វើ​ការ​ដែរ​ទេ? បើ​សិន​អាការ​នេះ​កើត​ឡើង​ស្ទើរ​តែ​ពេញ​មួយ​ថ្ងៃ ​វា​បញ្ជាក់​ថា​អ្នក​កំពុង​នឿយហត់​ខ្លាំង​ហើយ។ ខាង​ក្រោម​ជា​រឿង​ទាំង​ ១០​ដែល​អ្នក​មិន​គួរ​ធ្វើ​នៅ​ពេល​មាន​អារម្មណ៍​នឿយហត់?

១. ផឹក​កាហ្វេ៖ អ្នក​គិត​ថា​ផឹក​កាហ្វេ​អាច​ធ្វើ​ឲ្យ​ខ្លួន​ឯង​ស្វាង​ឡើង​វិញ ​តែ​ការ​ពិត​ជាតិ​កាហ្វេអ៊ីន​ដែល​នៅ​ក្នុង​ខ្លួន​អាច​មាន​ឥទ្ធិពល​ដល់​ទៅ ​៥​ម៉ោង ហើយ​បន្ទាប់​ពី​នោះ​ទៅ​វា​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​អស់​ម្លាំង​ថែម។

**២. គេង​ថ្ងៃ​យូរ៖**បើ​សិន​ជា​អ្នក​ចំណាយ​ពេល​គេង​ថ្ងៃ​យូរ​ពេក ​នោះ​អ្នក​នឹង​ពិបាក​គេង​នៅ​ពេល​យប់ ​ហើយ​នៅ​ថ្ងៃ​បន្ទាប់​អ្នក​ប្រាកដ​ជា​មាន​អារម្មណ៍​នឿយហត់​ទៀត​មិន​ខាន។

៣. ញ៉ាំ​អាហារ​ដែល​មាន​កាឡូរី​ច្រើន៖ ការ​ឃ្លាន​ក៏​បណ្តាល​ឲ្យ​អ្នក​អស់​កម្លាំង​ដែរ ​ប៉ុន្តែ​សូម​កុំ​ព្យាយាម​ញ៉ាំ​អាហារ​ណា​ដែល​មាន​កាឡូរី​ច្រើន ​ដូច​ជា​ភីស្សា ​បឺហ្គឺ ​ដំឡូង​បំពង​។ល។ វា​មិន​បាន​ផ្តល់​ថាមពល​ត្រឹម​ត្រូវ​ឲ្យ​អ្នក​ទេ តែ​បែរ​ជា​ធ្វើ​ឲ្យ​ធាត់​ឡើង​ទម្ងន់​ទៅ​វិញ។

៤. ចុច​ទូរស័ព្ទ ​ឬ​នៅ​មុខ​ពន្លឺ​កុំព្យូទ័រ៖ ពន្លឺ​នៃ​ឧបករណ៍​អេឡិចត្រូនិច​ទាំង​នោះ ​ធ្វើ​ឲ្យ​គេង​មិន​លក់​ទោះ​ជា​ងងុយ​គេង ​និង​អស់​កម្លាំង​ខ្លាំង​ក៏​ដោយ។

**៥. ចូល​គេង​យប់​ជ្រៅ៖**បើ​អ្នក​មាន​ការងារ​នៅ​ថ្ងៃ​ធម្មតា​ច្រើន ​រហូត​មិន​បាន​គេង​គ្រប់​គ្រាន់​ហើយ ​ដូច្នេះ​គួរ​ចំណាយ​ពេល​នៅ​​ចុង​សប្តាហ៍​វិញ ​ចូល​គេង​ពី​ក្បាល​ព្រលប់​បន្តិច​ដើម្បី​សន្សំ​កម្លាំង៕

ចុចអាន៖ហេតុអ្វីអាហារដែលមានជាតិដែក សំខាន់ចំពោះស្ត្រីប្រើកម្លាំងច្រើនក្នុងការងារប្រចាំថ្ងៃ?

ប្រភព៖ Boldsky ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា