ពាក្យ ៧ឃ្លាធ្វើឲ្យសង្សារបាក់ចិត្តលើអ្នកកាន់តែខ្លាំង
- 2018-03-02 08:10:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពាក្យ ៧ឃ្លាធ្វើឲ្យសង្សារបាក់ចិត្តលើអ្នកកាន់តែខ្លាំង
មានសង្សារទៅហើយប្រាកដជាចង់ឲ្យសង្សារស្រឡាញ់កាន់តែខ្លាំងមែនអត់? បើសិនជាគូស្នេហ៍របស់អ្នកចាប់ផ្ដើមមានអារម្មណ៍សោះអង្គើយ ឬមិនសូវស្និទ្ធស្នាលដូចមុន ថ្ងៃនេះ កញ្ញា មានប្រយោគ Sweet Sweet មួយចំនួនដែលអាចឲ្យដៃគូរបស់អ្នកងាកមកលង់ស្នេហ៍យើងម្ដងទៀតបាន។ ថាតើមានពាក្យអ្វីខ្លះ សូមអានខាងក្រោមនេះតែម្ដង៖
**១. អូនចូលចិត្តពេលបងញញឹម**
ប្រើពាក្យនេះជាមួយគេជាប្រចាំ នឹងធ្វើឲ្យគេឧស្សាហ៍ញញឹមដាក់យើង ហើយនៅពេលគេញញឹមដាក់ហើយ មនុស្សស្រីយើងក៏គួរញញឹមទៅគេវិញដែរណា។
២. នៅជាមួយបងអូនមានក្ដីសុខ
មនុស្សប្រុសណាមិនទន់ចិត្តពេលឮប្រយោគនេះ ព្រោះគេមានអារម្មណ៍ថា គេជាមនុស្សដែលធ្វើឲ្យយើងមានក្ដីសុខបាន ហើយគេនឹងមានមោទនភាពចំពោះខ្លួនឯង។
៣. អូនស្រឡាញ់បងជាបង
ពាក្យសម្ដីនេះបង្ហាញថា អ្វីដែលមិត្តប្រុសរបស់យើងមាននៅពេលនេះគឺល្អហើយសម្រាប់អ្នក ហើយវាធ្វើឲ្យគេមានអារម្មណ៍ថាគេមិនចាំបាច់រៀបឬកច្រើនពេលនៅជាមួយយើង។
៤. អូនយល់ចិត្តបង
នៅពេលមានបញ្ហាកើតឡើងចំពោះគេ ហើយគេចង់បញ្ចេញអារម្មណ៍ក្នុងចិត្តឲ្យអ្នកស្ដាប់ អ្នកក៏គួរតែជាអ្នកស្ដាប់យ៉ាងយកចិត្តទុកដាក់ ហើយនិយាយថា “អូនយល់ពីបង” ដើម្បីឲ្យគេមានអារម្មណ៍ថានៅមានមនុស្សម្នាក់ដែលយល់ និងយកចិត្តទុកដាក់ពីគេ។
៥. បងជាមនុស្សពូកែមែន
មនុស្សប្រុសភាគច្រើនចូលចិត្តឲ្យមនុស្សស្រីសរសើរញឹកញាប់ ព្រោះគេមានអារម្មណ៍ថាការដែលត្រូវគេសរសើរនោះ បង្ហាញឲ្យឃើញថាគេជាមនុស្សសំខាន់។
៦. អូនចាំផ្ដល់កម្លាំងចិត្តបងជានិច្ច
មិនថាគេនឹងធ្វើអ្វី មនុស្សស្រីដូចយើងគួរតែនៅក្បែរ ចាំធ្វើជាកម្លាំងគាំទ្រសម្រាប់គេ ដូចជាការនិយាយនូវប្រយោគ “អូនផ្ដល់កម្លាំងចិត្តបងជានិច្ច” ដើម្បីឲ្យគេកាន់តែមានកម្លាំងតស៊ូជាមួយរឿងផ្សេងៗ។
៧. សប្បាយចិត្តដែលមានបងចូលមកក្នុងជីវិត
ពាក្យនេះ មនុស្សស្រីអាចយកទុកប្រើប្រាស់ក្នុងឱកាសពិសេសដូចជាខួបអាពាហ៍ពិពាហ៍ ខួបជាសង្សារ ឬខួបកំណើតរបស់ខ្លួនឯងក៏បាន ដែលបង្ហាញថាគេប្រៀបដូចជាកាដូដ៏ពិសេសក្នុងជីវិតរបស់អ្នក។
ឧស្សាហ៍និយាយពាក្យទាំងនេះឲ្យញឹកញាប់ ព្រោះមន្តស្នេហ៍សំខាន់របស់មនុស្សស្រីគឺស្ថិតលើពាក្យសម្ដីផ្អែមៗនេះហើយ ហើយកាន់តែសំខាន់គឺត្រូវនិយាយដោយស្មោះពីចិត្ត ៕
ចុចអាន៖