ស្រី​ៗ​មិន​គួរ​ធ្វើ​រឿង ៥ យ៉ាង​ដាច់ខាត ពេល Ex ផ្ញើ​សារ​មក

  • 2018-02-20 02:33:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បែក​គ្នា​ហើយ អ្វី​ៗ​សុទ្ធតែ​ជា​អតីតកាល​ទាំងអស់។ ដូចនេះ​ហើយ​អ្នក​មិន​គួរ​រំលឹក ឬ​ជួប Ex ទៀត​ទេ ហើយ​បើ​គេ​ផ្ញើ​សារ​មក អ្នក​រឹតតែ​មិន​គួរ​ធ្វើ​រឿង ៥ យ៉ាង​នេះ​ដាច់ខាត៖

១.កុំ​ឆ្លើយតប​ភ្លាម​ៗ

ការ​ឆ្លើយតប​ភ្លាមៗ​អាច​ត្រូវ​បាន​គេ​វាយ​តម្លៃ​ថា អ្នក​ជា​មនុស្ស​ស្រី​ងាយស្រួល​រក​នៅ​ពេល​ណា​ដែល​គាត់​នឹក​ឃើញ មិន​ថា​អតីត​សង្សារ​ផ្ញើ​មក​ក្នុង​គោលបំណង​អ្វី​ឡើយ ដាច់​ខាត់​កុំ​បើក​មើល។ ព្រោះ​បើ​មាន​ការ​បន្ទាន់​អ្វីមួយ​គេ​ប្រាកដជា​តេ​មក​មិន​ខាន។ ប្រសិនបើ​អ្នក​ចង់​ឆ្លើយ​តប គួរតែ​ទុក​ចោល​យ៉ាងហោចណាស់ ៥ ទៅ ១០ នាទី​ដែរ។

២.កុំ​រំភើប ហើយ​ផ្ញើ​សារ​ទៅ Ex វិញ​ដូច​កាល​នៅ​ជា​សង្សារ

អ្នក​គួរតែ​គិត​អំពី​មូលហេតុ​ដែល​អតីត​មិត្ត​ប្រុស​ផ្ញើ​សារ​ទៅ​អ្នក ឬ​ក៏​ព្រោះ​តែ​គាត់​ទើបតែ​បែកបាក់​ស្នេហា​ជាមួយ​អ្នក​ថ្មី? អ្នក​មិន​អាច​ដឹង​ចម្ងល់​ទាំងនេះ​បាន​ទេ តែ​អ្វី​ត្រូវ​ហាម​គឺ​ចិត្ត​ខ្លួនឯង​កុំឲ្យ​ទៅ​រំភើប​ញាប់ញ័រ ហើយ​តម​សារ​ទៅ​វិញ​ធ្វើ​ដូច​នៅ​ជា​សង្សារ​នឹង​គ្នា ព្រោះ Ex នឹង​គិត​ថា​អ្នក​មិន​ទាន់ ដាច់​អាល័យ​ពី​គេ។

៣.កុំ​ភ្លេច​ពី​មូលហេតុ​ដែល​ធ្វើឲ្យ​អ្នក​ទាំងពីរ​បែក​គ្នា

អ្នក​គួរ​រំលឹក​ខ្លួនឯង​ជានិច្ច​នូវ​មូលហេតុ​ដ៏​ឈឺចាប់ ដែល​គាត់​បាន​ចាកចេញ​ពី​អ្នក​ទៅ។ ដូចនេះ​ពេល​ចងចាំ​រឿង​ធ្វើឲ្យ​អ្នក​ទាំងពីរ​បែក​គ្នា អ្នក​គ្មាន​ចិត្ត​ត្រេកអរ​នឹង​ឆ្លើយ​តប​សារ ឬ​អាច​នឹង block លេខ Ex កុំ​ឲ្យ​មក​រំខាន​អ្នក​លើក​ក្រោយ​ទៀត​ក៏​មាន។

៤.កុំ​ផ្ដល់​សង្ឃឹម​ដល់ Ex

ប្រសិនបើ​អ្នក​ឆ្លើយតប​ទៅ ហើយ​គាត់​ព្យាយាម​សន្ទនា​ជាមួយ​ដោយ​ពាក្យ​ផ្អែមល្ហែម ដើម្បី​ចង់​ត្រូវ​គ្នា​វិញ អ្នក​គួរតែ​កុំ​ផ្ដល់​អ្វី​ដែល​ជា​ក្ដី​សង្ឃឹម​កសាង​ទំនាក់ទំនង​ឡើង​វិញ​អី។ ការ​ស្រលាញ់​គ្នា​ម្ដង​ទៀត​វា​ជា​រឿង​ងាយស្រួល តែ​អ្វី​ដែល​ពិបាក​គឺ​រក្សា​ចំណង​ស្នេហ៍​ឲ្យ​រឹងមាំ និង​គង់វង្ស​យូរអង្វែង។

៥.កុំ​ឲ្យ​សារ​នោះ​មាន​ឥទ្ធិពល​លើ​អ្នក

សូម​គិត​ពិចារណា​ឡើង​វិញ​ពី​ខ្លឹមសារ​ដែល​គាត់​ផ្ញើ​មក បើ​គ្រាន់តែ​ពាក្យ "សួស្ដី" ពីរ​ម៉ាត់ ហើយ​ក៏​បាត់​សូន្យ ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍​ច្របូកច្របល់​ពេញ​មួយ​ថ្ងៃ។ ពេល​ខ្លះ​គេ​គ្រាន់តែ​ចង់​សាកល្បង​ចិត្ត​អ្នក​ថា នៅ​ស្រលាញ់​គេ​ទៀត​ទេ បើ​គេ​ដឹង​ថា​អ្នក​នៅ​ស្រលាញ់ នោះ​ពេល​គាត់​ខូចចិត្ត​នឹង​ស្នេហា​ថ្មី​ចាំ​ត្រឡប់​មក​រក​អ្នក​មួយ​គ្រា​ប៉ុណ្ណោះ៕

ចុចអាន៖បើ​ធ្លាប់​ខក​ចិត្ត ឬស្រពិចស្រពិល​រឿង​ស្នេហា សៀវភៅ​មួយ​ក្បាល​នេះ​អាច​ជួយ​អ្នក​បាន

ប្រភព៖ Youqueen ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម