អាថ៌កំបាំង៧​យ៉ាង​ក្លាយ​ជា​នារី​សិច​ស៊ី​ក្នុង​ភ្នែក​បុរស​

  • 2018-02-19 09:46:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ភាគ​ច្រើន​តែង​យល់​ច្រលំ​ថា​ ពាក្យ​សិច​ស៊ី​សំដៅ​លើ​ការ​ពាក់​អាវ​វាល​ខ្លាំង ខោ​ដល់​ថ្នាក់​ជែង​ម៉ូដ​ជាមួយ​ខោ​ក្នុង។ តែ​អត់​ទេ សិច​ស៊ី​នៅ​ទី​នេះ​មិន​មាន​ន័យ​ថា​អាក្រាត​ទេ​ណា៎! វា​សំដៅ​លើ​ភាព​អស្ចារ្យ​ ឡូយ​ឆាយ​ដែល​ពិបាក​ដក​ចិត្ត​ ហើយ​ភាគ​ច្រើន​ពាក្យ​សិច​ស៊ី​នេះ​ច្រើន​និយាយ​ពី​នារី​ឬ​បុរស​ដែល​មាន​មន្ត​ស្នេហ៍​កប់​ជ្រៅ រហូត​អ្នក​ណា​ឃើញ​ពិបាក​ហាម​ចិត្ត​ស្រលាញ់​មិន​បាន​។ ដើម្បី​ក្លាយ​ជា​នារី​សិចស៊ី​ មាន​ចំណុច​មួយ​ចំនួន​ដែល​នារី​គួរ​ពិចារណា​ និង​ធ្វើ​ឱ្យ​បាន​ជា​មុន​សិន។

១-ទំនុក​ចិត្ត​

ដើរ​មើល​ទៅ​ តើ​មាន​នារី​ណា​ម្នាក់​ដែល​ស្អាត​ហើយ​ខ្វះ​ទំនុក​ចិត្ត​ គេ​ហៅ​ថា​ស្អាត​នោះ? មុន​ពេល​អ្នក​ដទៃ​អាច​ផ្ដោត​លើ​យើង យើង​ត្រូវ​ទុក​ចិត្ត​ខ្លួន​ឯង ហើយ​មុន​ទុក​ចិត្ត​ខ្លួន​ឯង​បាន​ត្រូវ​តែ​ដឹង​ពី​វីធី​ដែល​ធ្វើ​ឱ្យ​ពេល​ចេញ​ទៅ​ក្រៅ​ ពោរពេញ​ដោយ​ទំនុក​ចិត្ត​។

២-មាន​ជំនឿ​ចិត្ត​

មនុស្ស​ស្រី​ពេញ​ដោយ​ជំនឿ​ចិត្ត​ គឺ​ជា​នារី​ដែល​ដឹង​ថា​ខ្លួន​ឯង​កំពុង​ទៅ​ណា ជួប​មនុស្ស​បែប​ណា​ ហើយ​គួរ​ស្លៀក​ពាក់​បែប​ណា? និយាយ​ស្ដី​បែប​ណា​ដើម្បី​បង្កើន​ភាព​លេច​ធ្លោ? ហើយ​គួរ​លេង​សើច​ក្នុង​កម្រិត​ណា?

៣-បង្កើន​ភាព​ទាក់ទាញ​ដោយ​ការ​និយាយ​ស្ដី

មនុស្ស​ស្រី​ស្អាត​ សិចស៊ី​អាង​លើ​ស្នាម​ញញឹម​ សំឡេង និង​ទឹក​ដម​នៃ​វាចា។ ពេល​ខ្លះ​យើង​ត្រូវ​ចេញ​ឌឺ​តិច​តួច តែ​រក្សាស្នាម​ញញឹម​សុភាព​រមទម្យ ហើយ​មាន​រលក​សំឡេង​ស្រាលៗ តែ​មិន​ញ័រ​ ពេញ​ដោយ​អំណាច​នឹង​នរ។

៤-មាន​ចំណេះ​ដឹង

បើ​យើង​គិត​ពី​ខាត់​ស្បែក​ ហើយ​ត្អូញ​ថា​រៀន​បាន​តិច​និយាយ​ស្ដី​មិន​ដល់​គេ ម៉េច​មិន​យក​ពេល​ទៅ​រៀន​បន្ថែម? ការ​អាន​សៀវភៅ ការ​និយាយ​ជាមួយ​អ្នក​ដែល​គេ​ចេះ​ដឹង​ច្រើន​ ការ​មើល​ទូរទស្សន៍​រក​រឿង​ណា​ដែល​មាន​ប្រយោជន៍ ទាំង​អស់​នេះ​អាច​ធ្វើ​ឱ្យ​យើង​ចូល​សង្គម​ចុះ ហើយ​ក្លាយ​ជា​នារី​ពេញ​ដោយ​ទំនុក​ចិត្ត។

៥-ការ​តុបតែង

វា​មិន​ដែល​ហួស​ពេល​ទេ​ក្នុង​ការ​តុបតែង​ខ្លួន កុំ​ឱ្យ​តែ​វា​ហួស​ហេតុ​ដល់​ថ្នាក់​ក្មេង​ច្រឡំ​ថា យក្ខិណី​សល់​ពី​រោង​ល្ខោន​។ សម័យ​នេះ​ ក្នុង​ Internet មាន​ច្រើន​ណាស់ វិធី​ផាត់​មុខ​ធម្មជាតិ តែង​សក់ និង​ជ្រើស​សម្លៀកបំពាក់​។

៦-ប្រាក់​កាស

នារី​មាន​ទំនុក​ចិត្ត ជា​នារី​មាន​ផែនការ​ច្បាស់​លាស់​ទៅ​អនាគត។ នាង​មិន​ដេក​ចា​សំណាង​ ចាំ​រាជបុត្រ​សេះ​ស​ទេ។ នារី​ឧស្សាហ៍​ព្យាយាម​​ មាន​ជំនាញ មាន​មុខ​របរ មាន​ផែន​ការ​អនាគត មាន​គំនិត​មារយាទ ចាត់​ទុក​ថា "Sexy” ក្នុង​ភ្នែក​បុរសៗ​ហើយ។

៧- ស្នេហា

ដល់​ចំណុច​សំខាន់​ហើយ! នារី​សិចស៊ី​មិន​មែន​មក​ពី​នាង​ដោះ​អាវ​ ហើយ​ថត​ផ្ញើ​ទៅ​មនុស្ស​ប្រុសទេ។ នារី​សិចស៊ី​ដែល​ប្រុសៗ គ្រប់​គ្នា​​ចង់​បាន គឺ​នារី​ដែល​ចេះ​រក្សា​ខ្លួន​ប្រាណ ឱ្យ​តម្លៃ​ខ្លួន​ឯង និង​រក្សា​ភាព​ថ្លៃ​ថ្នូរ រហូត​ដល់​ប្រុសៗ​មិន​អាច​ទ្រាំ​អត់​ធន់​បាន​ក្នុង​ការ​យក​ឈ្នះ​បេះដូង​របស់​នាង​បាន។

ស្តាប់​ លោក ម៉េង ប៊ុន​ឡូ​ និយាយ​រឿង​នេះ នៅ​លើ​កម្មវិធី​ Soyo ដោយ​ឥត​គិត​ថ្លៃ!

➡ទាញ​យក​ម្មវិធី Soyo ឥឡូវ​នេះ​ដើម្បី​ទស្សនា​រឿង​ថ្មី​ៗ​ជា​ច្រើន​ឥត​គិត​ថ្លៃ​នៅ​លើ Soyo រហូត​ដល់​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៨។

ទាញ​យក​កម្ម​វិធី Soyo ដោយ​ឥត​គិត​ថ្លៃ​ឥឡូវ​នេះ​តាម​រយៈ៖

App Store: https://goo.gl/Fzx11s

Play Store: https://goo.gl/fgJbtB​ ​

អត្ថបទ៖ សរ សុគន្ធី

អត្ថបទពេញនិយម