គុណសម្បត្តិ ៥យ៉ាងចំពោះសុខភាពពីផ្លែទំពាំងបាយជូរខ្មៅ ដែលមិនគួរមើលរំលង

  • 2018-02-26 07:09:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទំពាំងបាយជូរ​ខ្មៅ ​មាន​ដើម​កំណើត​ដំបូង​បំផុត​មក​ពី​ភាគ​អាគ្នេយ៍​នៃ​សមុទ្រ​ខ្មៅ ​ប្រទេស​អាហ្វហ្គានីស្តាន។ រសជាតិ​ផ្អែម​ពី​ធម្មជាតិ​របស់​វា ​ត្រូវ​បាន​គេ​យក​ទៅ​ផលិត​ជា ​ដំណាប់​ទំពាំងបាយជូរ​ក្រៀម ​គាប​យក​ទឹក ​ឬ​ផលិត​ជា​ស្រា​ទំពាំងបាយជូរ​ជា​ដើម។ ថ្ងៃ​នេះ ​កញ្ញា ​នឹង​បង្ហាញ​ពី​គុណ​សម្បត្តិ​ចំពោះ​សុខភាព​ ៥យ៉ាង​របស់​វា ​ដើម្បី​ឲ្យ​អ្នក​ទាំង​អស់​គ្នា​បាន​ដឹង។

១. រក្សា​សម្ពាធ​ឈាម៖ សមាសធាតុ​ Phenol ​ដែល​មាន​ក្នុង​ទំពាំងបាយជូរ​ខ្មៅ ​ជួយ​បង្កើន​អ័រម៉ុន​អាំងស៊ុយលីន ​ដែល​មាន​នាទី​គ្រប់​គ្រង​លើ​បម្រើ​បម្រាស់​ជាតិ​ស្ករ​ក្នុង​រាង​កាយ។

២. ពង្រឹង​សមត្ថភាព​ខួរ​ក្បាល៖ ជួយ​ឲ្យ​អ្នក​ប្រមូល​អារម្មណ៍​បាន​ល្អ ​ពង្រឹង​ការ​ចងចាំ ​និង​កាត់​បន្ថយ​អាការៈ​ឈឺ​មួយ​ចំហៀង​ក្បាល។

៣. ជួយ​សុខភាព​បេះដូង៖ Phytochemicals ​របស់​ផ្លែ​ទំពាំងបាយជូរ​ខ្មៅ ​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​គាំង​បេះដូង។ វា​ក៏​ជួយ​ដល់​លំនឹង​កូឡេស្តេរ៉ូល​ក្នុង​សរសៃ​ឈាម​ផង​ដែរ។

៤. ជំនួយ​សក់៖ វីតាមីន E ​របស់​ទំពាំងបាយជូរ​ខ្មៅ​ ជំនួយ​ដល់​ការ​លូតលាស់​សក់ ​និង​កាត់​បន្ថយ​សក់​ជ្រុះ។

៥. ជំនួយ​ស្បែក៖ សមាសធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​មាន​ក្នុង​ទំពាំងបាយជូរ​ខ្មៅ ​ជួយ​ការពារ​ស្បែក​របស់​អ្នក​ពី​ការ​បំផ្លាញ​របស់​កាំរស្មី​អ៊ុលត្រាវីយ៉ូឡេ (Ultraviolet) ពី​ព្រះអាទិត្យ។ មិន​តែ​ប៉ុណ្ណោះ​ វីតាមីន ​C និង​វីតាមីន ​E ​ក៏​ធ្វើ​ឲ្យ​ស្បែក​មាន​ភាព​ភ្លឺ​ថ្លា​ផង​ដែរ៕

ចុចអាន៖អត្ថប្រយោជន៍​ចំពោះ​សុខភាព​ទាំង​ ៦យ៉ាង​ពី​ផ្លែ​ផាសិន

ប្រភព៖ Boldsky ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា

អត្ថបទថ្មី