អ្នកលាបសក់ពណ៌ត្រូវដឹងរបៀបកក់សក់ឱ្យត្រឹមត្រូវ មិនអ៊ីចឹងអាចប៉ះពាល់សុខភាព
- 2018-02-12 00:31:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកលាបសក់ពណ៌ត្រូវដឹងរបៀបកក់សក់ឱ្យត្រឹមត្រូវ មិនអ៊ីចឹងអាចប៉ះពាល់សុខភាព
សក់ពណ៌អាចធ្វើឱ្យសម្រស់នារីស្រស់ស្អាតថែមមួយកម្រិត បើចេះរើសពណ៌ត្រូវនឹងស្បែក និងទម្រង់មុខ។ ប៉ុន្តែបន្ថែមពីលើភាពស្រស់ស្អាតនេះ នារីដែលលាបសក់ពណ៌ក៏ត្រូវយល់ដឹងពីវិធីថែរក្សា ព្រោះថ្នាំពណ៌ទាំងនោះមានផ្ទុកសារធាតុគីមីដែលនាំឱ្យប៉ះពាល់សុខភាពចៀសមិនផុត។
ថ្ងៃនេះ កញ្ញាសូមចែករំលែកវិធីថែរក្សាសក់ពណ៌ ជាពិសេសពេលកក់សក់ដល់មិត្តនារីដែលទើបលាបសក់ថ្មីៗ ដើម្បីចៀសវាងការទទួលរងពីឥទ្ធិពលនៃជាតិគីមីទាំងនោះ។
១- សក់របស់អ្នកនឹងត្រូវហូរពណ៌មកតាមទឹក រាល់ពេលកក់ រហូតទាល់តែជាតិពណ៌ហើរអស់ពីសក់ទើបលែងហូរ។
២- ពាក់ស្រោមដៃ រាល់ពេលកក់សក់ សម្រាប់អ្នកដែលលាបពណ៌ដិតខ្លាំង ដូចជា ក្រហម ស្វាយក្រម៉ៅជាដើម ដើម្បីចៀសវាងពណ៌ក្រឡាក់ដៃលាងមិនងាយជ្រះ ឬជាតិថ្នាំស៊ីក្រចក។
៣- បើអ្នកលាបពណ៌ដល់គល់សក់ គួរប្រយ័ត្នប្រយែងលាងស្បែកក្បាលឱ្យបានស្អាត ទើបមិនធ្វើឱ្យស្បែកក្បាលរលាក ឬរមាស់។
៤- ហាមកក់សក់លាបពណ៌ជាមួយទឹកក្ដៅ ព្រោះជាតិថ្នាំពណ៌ទាំងនោះមានជាតគីមីដែលធ្វើឱ្យសក់ស្ងួត ហើយបើលាងជាមួយទឹកក្ដៅ វានឹងធ្វើឱ្យសក់កាន់តែស្ងួត និងឆាប់បែកចុង ឬខូចតែម្ដង។
៥- ក្រោយកក់រួច គួរបន្ទន់ទឹកដោយប្រើថ្នាំបន្ទន់ ឬថ្នាំអប់ឱ្យបានសព្វដើម្បីឱ្យសក់មានសំណើម និងទន់ល្អ៕
ចុចអាន៖ ៧ យ៉ាងដែលអ្នកមិនធ្លាប់ខ្វាយខ្វល់ពីសាប៊ូកក់សក់