៧ យ៉ាងដែលអ្នកមិនធ្លាប់ខ្វាយខ្វល់ពីសាប៊ូកក់សក់
- 2017-02-01 03:22:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៧ យ៉ាងដែលអ្នកមិនធ្លាប់ខ្វាយខ្វល់ពីសាប៊ូកក់សក់
សក់គឺជាផ្នែកមួយដ៏សំខាន់ដើម្បីជួយលើកសម្រស់របស់យើងទាំងអស់គ្នា ហើយសាប៊ូកក់សក់បានក្លាយជាផ្នែកមួយដ៏សំខាន់ដែលមិនអាចខ្វះបានពេលងូតទឹក។ មនុស្សស្រីណាក៏ដោយតែងប្រាថ្នាចង់បានសក់ទន់ភ្លឺរលោង និងត្រង់ស្អាត។
រឿងទាំង៧យ៉ាងអំពីសាប៊ូកក់សក់ដែលអ្នកមិនធ្លាប់ខ្វល់ខ្វាយនោះគឺ៖
-មុនពេលទិញសាប៊ូ អ្នកត្រូវមើលគ្រឿងផ្សំ៖ ព្រោះមានគ្រឿងផ្សំខ្លះមិនស័ក្ដិសមនឹងសរសៃសក់ និងស្បែកក្បាលរបស់យើងឡើយ។ ព្រោះថានៅលើផ្សារបច្ចុប្បន្ន សាប៊ូកក់សក់ភាគច្រើនសុទ្ធតែអះអាងថាជាសាប៊ូកក់សក់ដែលល្អ និងមានគុណភាពខ្ពស់ទាំងអស់។
-កុំរំពឹងខ្ពស់ពេកពីសាប៊ូដែលអ្នកប្រើ៖ ការផ្សព្វផ្សាយពាណិជ្ជកម្មពីសាប៊ូកក់សក់តែងប្រកាសនិងអះអាងថាជាផលិតផលដែលជួយធ្វើឱ្យសក់ដុះវែងឆាប់រហ័ស និងភ្លឺរលើបរលោង ប៉ុន្តែចូរអ្នកកុំរំពឹងខ្ពស់ពេក ព្រោះថាការផ្សព្វផ្សាយពេលខ្លះតែងពន្លើសដើម្បីធ្វើឱ្យផលិតផលរបស់ខ្លួនលក់ដាច់។
-ដាក់សាប៊ូតែបន្តិចដើម្បីលទ្ធផលដ៏ប្រសើរ៖ អ្នកខ្លះយល់ខុសថាដាក់សាប៊ូច្រើននឹងអាចជួយលាងសម្អាតក្អែល និងធូលីដែលនៅជាប់សក់។ វាមិនត្រឹមតែខ្ជះខ្ជាយប៉ុណ្ណោះទេ ការលាងសម្អាតក៏មិនបានជ្រះស្អាតល្អដែរ។ អ្នកគួរផ្សើមសក់របស់អ្នកឱ្យសើម រួចចាក់សាប៊ូលើបាតដៃ ដោយលាយទឹកបន្តិច រួចសឹមយកទៅញីនឹងសក់ ទើបជាការត្រឹមត្រូវ។
-សាប៊ូកក់សក់ដែលប្រើនៅសាឡនមានលក់នៅតាមផ្សារ៖ ពេលខ្លះហាងធ្វើសក់ដែលអ្នកតែងទៅកក់សក់បានប្រើប្រាស់សាប៊ូម៉ាកផ្សេងៗដែលអ្នកមិនធ្លាប់ស្គាល់ ហើយគេតែងប្រាប់អ្នកថាសាប៊ូកក់សក់ដែលគេប្រើយកមកពីប្រទេសនេះប្រទេសនោះ ប៉ុន្តែចូរអ្នកសង្កេតមើលម៉ាកសាប៊ូកក់សក់នោះ រួចរកមើលតាមទីផ្សារ ដើម្បីកាត់បន្ថយការចំណាយទៅលើការទៅកក់សក់កន្លែងគេ។
-សម្រាប់សក់លាបពណ៌ត្រូវប្រើសាប៊ូប្រភេទផ្សេងពីសក់ធម្មតា៖ ជាធម្មតាអ្នកដែលលាបពណ៌សក់ត្រូវប្រើសាប៊ូដែលខុសពីសាប៊ូកក់សក់ធម្មតា ប៉ុន្តែមនុស្សភាគច្រើនមិនបានដឹងថាសាប៊ូសម្រាប់អ្នកមានសក់ពណ៌គឺងាយជាប់ធូលីដី និងឡើងប្រេងឆាប់ណាស់។ កុំប្រើសាប៊ូតែមួយប្រភេទ៖ អ្នកជំនាញផ្នែកសបានណែនាំថាអ្នកគួរតែផ្លាស់ប្ដូរសាប៊ូកក់សក់ ព្រោះថាពីមួយរដូវទៅមួយរដូវតែងមានអាកាសធាតុខុសគ្នា ដូចជាក្ដៅ និងត្រជាក់ជាដើម។ ដូច្នេះអ្នកគួរតែផ្លាស់ប្ដូរសាប៊ូឱ្យត្រូវតាមរដូវកាល។
-ជំនឿមិនត្រឹមត្រូវដែលថាសាប៊ូកក់សក់ធ្វើឱ្យសក់កាន់តែជ្រុះ៖ ការពិតសាប៊ូជាភ្នាក់ងារជួយលាងសម្អាតសរសៃសក់ និងស្បែកក្បាល ព្រមទាំងធ្វើឱ្យសក់របស់អ្នកមានសភាពភ្លឺរលើបរលោង។ ប៉ុន្តែមុនពេលដែលអ្នកទិញសាប៊ូប្រភេទណាក៏ដោយត្រូវតែពិនិត្យមើលគ្រឿងផ្សំឱ្យបានត្រឹមត្រូវជាមុនសិន៕
ប្រភព៖ Zeppfeed