Fan Bingbing និងមិត្តប្រុសដោះអាវថតយ៉ាងស្និទ្ធលើកដំបូង ក្នុងកម្រងរូបថ្មី
- 2018-01-11 01:59:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Fan Bingbing និងមិត្តប្រុសដោះអាវថតយ៉ាងស្និទ្ធលើកដំបូង ក្នុងកម្រងរូបថ្មី
នៅក្នុងកម្រងរូបថ្មីនៅលើទស្សនាវដ្ដី កំពូលតារាសម្ដែងស្រីចិន Fan Bingbing ព្រមទាំងមិត្តប្រុសបានថតរូបយកស្ដាយសិចស៊ី ប្លែកភ្នែក។
មុននេះបន្តិច តារាសម្ដែងស្រីជួរមុខ Fan Bingbing ជាមួយនឹងមិត្តប្រុសខ្លួន តារាសម្ដែង Li Chen ទើបតែក្លាយជាតារាគ្របមុខថ្មីរបស់ទស្សនាវដ្ដី Elle សម្រាប់លេខចេញផ្សាយខែកុម្ភៈខាងមុខ។ ខុសប្លែកពីរាល់ដងដែល Li Chen ធ្លាប់តែស្លៀកពាក់បែបសុភាពរាបសារ រាល់ពេលថតទស្សនាវដ្ដីនោះ លើកនេះតួរឿង "មហិច្ឆតាអ៊ូម៉ីនាង" បានប្ដូរស្ទីលមកបែបសិចស៊ីវិញ គឺដោះអាវបង្ហាញសាច់ដុំតែម្ដង។
គួរបញ្ជាក់ផងដែរថាបើទោះបីជាមិនទាន់ដឹងកាលបរិច្ឆេទច្បាស់លាស់ក៏ដោយ តែតារាទាំង២ត្រូវបានគេឲ្យដឹងថានឹងចូលរោងការក្នុងឆ្នាំនេះ។ មុននោះដែរ កាលពីខែកញ្ញាឆ្នាំមុន ប្រុសស្អាតវ័យ៣៩ឆ្នាំបានសុំមិត្តស្រីរៀបការ ហើយត្រូវបាននាងយល់ព្រមផងដែរ៕
ចុចអាន៖មិនប្រាកដថាស្រីស្អាត ធ្វើម៉េចក៏នៅតែស្អាតដែរ! តារាចិន ៨ រូបនេះសើចទៅបែរជា....