មិន​ប្រាកដ​ថា​ស្រី​ស្អាត ធ្វើ​ម៉េច​ក៏​នៅ​តែ​ស្អាតដែរ! តារា​ចិន ៨ រូប​នេះ​សើច​ទៅ​បែរ​ជា​....

  • 2018-01-09 07:24:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ជាច្រើន​តែង​បញ្ចេញ​មតិ​ថា​ ជា​ស្រី​ស្អាត​ស្រាប់ ទោះ​ជា​ធ្វើ​យ៉ាង​ម៉េច​ក៏​នៅ​តែ​ស្រស់​ស្អាត​ដដែល។ តែ​ពាក្យ​នោះ​មិន​អាច​ប្រើ​បាន​ទៅ​គ្រប់​មនុស្ស​ឡើយ។ ជាក់ស្ដែង​តារា​ចិន ដែល​ជា​កំពូល​ស្រី​ស្អាត បែរ​ប្រែ​ទៅជា​អាក្រក់​ភ្លាម​ៗ ពេល​ដែល​ពួក​នាង​ហ៊ាន​សើច​ខ្លាំង។

១.Tiffany Tang៖ ជា​ធម្មតា​តួឯក​ស្រី​ក្នុង​រឿង "អ្នក​ប្រមាញ់​មុខ​ស្រស់" តែង​ស្ថិត​ក្នុង​ចំណោម​ស្រី​ស្អាត​បំផុត​របស់​ចិន​ជានិច្ច។ តែ​ពេល​ដែល​សើច​ខ្លាំង សម្រស់​នាងក៏​ប្រែប្រួល​ទៅ​ជា​មិន​ស្អាត​វិញ​បានដែរ ដូច្នេះ​ហើយស្រី​ស្អាត​វ័យ ៣៤ ឆ្នាំ​កម្រ​សើច​មួយ​ទំហឹង​ឲ្យ​គេ​ឃើញ​ណាស់ ទាល់តែ​ពេល​ភ្លេច​ខ្លួន​ទើប​ឃើញ​នាង​ក្នុង​សភាព​បែប​នេះ។

រូបពេលមិនសើច និងពេលសើច

**២.Liu Yifei**៖ គ្មាន​នរណា​ម្នាក់​ហ៊ាន​និយាយ​ថា សៀវ ឡុងនី មិន​ស្រស់​ស្អាត​ឡើយ ទោះ​ជា​នាង​មិន​ផាត់​មុខ​ក៏​ដោយ។ តែ​ស្រី​ស្អាត​វ័យ ៣០ ឆ្នាំ​រូប​នេះ​ក៏​នៅ​តែ​មាន​ចំណុច​ខ្សោយ​មួយ​លើ​មុខ គឺ​សើច ឬ​ញញឹម​ខ្លាំង​ធ្វើឲ្យ​ធ្មេញ​ច្រពើស លេច​ចេញ​យ៉ាង​ច្បាស់ ហើយ​ធ្វើឲ្យ​រង្វង់​មាត់​នាង​មិន​ស្អាត​តែ​ម្ដង។

រូបពេលមិនសើច និងពេលសើច

៣.Yang Mi៖ មិន​ខុស​ពី​មិត្ត​រួម​អាជីព​ទាំង​ពីរ ភរិយា​ Hawick Lau មិន​អាច​សើច​ខ្លាំង​បាន​ឡើយ ពោល​ត្រឹម​ញញឹម​មិន​ឲ្យ​ចេញ​ធ្មេញ ឬ​ចេញ​បាន​បន្តិច​ប៉ុណ្ណោះ។ តែ​ពេល​សើច​ផ្ទៃ​មុខ​របស់ Yang Mi ពោរពេញ​ដោយ​ស្នាម​ជ្រួញ។

រូបពេលមិនសើច និងពេលសើច

៤.Yao Chen៖ ជា​តារា​ស្រី​មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ជាមួយ​ទេពកោសល្យ និង​រូប​សម្រស់។ តែ​ស្រី​ស្អាត​វ័យ ៣៨ ឆ្នាំ​មិន​អាច​សើច​បាន​ឡើយ ព្រោះនៅ​ពេល​សើច​មាត់​របស់​​នាងធំ​ជាង​មុន​ឆ្ងាយ​ណាស់ ហើយ​មុខ​របស់​នាង​មាន​ស្នាម​ជ្រីវជ្រួញ​គ្រប់​ដណ្ដប់​ជុំវិញ​ភ្នែក និង​រង្វង់​មាត់។

រូបពេលមិនសើច និងពេលសើច

៥.AngelaBaby៖ ភរិយា​របស់​កំពូល​តារា​ប្រុស  Huang Xiaoming ពិតជា​មាន​សម្រស់​ស្រស់​ស្អាត តែ​មិន​មែន​ជា​ពេល​សើច។ មនុស្ស​គ្រប់​គ្នា​ដឹង​ថា នៅ​ពេល​សើច​ នាង​នឹង​បាត់បង់​នូវ​ចំណុច​សំខាន់​មួយ​នោះ។ មុខ Baby ទាំងអស់​មើល​ទៅ​ពិបាក​យល់​ខ្លាំង​ណាស់ ដូចនេះ​ហើយ​តារា​ស្រី​វ័យ ២៨ ឆ្នាំ​ព្យាយាម​ធ្វើ​មុខ​ធម្មតា​ពេល​ចូល​រួម​កម្មវិធី​ផ្សេង​ៗ។

ពេលមិនសើច
ពេលសើច

៦.Zheng Shuang៖ តារា​ស្រី​វ័យ​ក្មេង​ត្រូវ​បាន​អ្នក​គាំទ្រ​និយាយ​ថា មាន​នាង​ស្នាម​ញញឹម​ស្រស់​ស្អាត បែប​ផ្អែមល្ហែម សក្ដិសម​ជាមួយ​ទម្រង់​មុខ​ស្រទន់។ តែ​បើ​នាង​សើច​ខ្លាំង​វិញ គឺ​លែង​ស្រទន់​ទៀត​ហើយ។

រូបពេលមិនសើច និងពេលសើច

៧.Zhao Wei៖ ត្រចៀកកាំក៏​តែង​មាន​ឈ្មោះ​ក្នុង​បញ្ជី​សម្រស់​របស់​ចិន​ជា​ប្រចាំ​ដែរ ប៉ុន្តែ​មិនមែន​ជាមួយ​ស្នាមញញឹម​ឡើយ។ ព្រោះ​ពេល​សើច​បបូរ​មាត់ និង​ធ្មេញ​របស់​នាង​មិនស្អាត​សោះ។

រូបពេលមិនសើច និងពេលសើច

៨.Ruby Lin៖ ពេល​ញញឹម​ម្ដង​អ្នក​ម្ដាយ​កូន​១​រូប​នេះ តែង​ឆក់​បាន​បេះដូង​បុរស​ៗ​ស្ទើរ​គ្រប់​គ្នា។ ប៉ុន្តែ​កុំ​ឲ្យ​សើច​ឲ្យសោះ ព្រោះ​អ្នក​នឹង​ឃើញ​សភាព​ស្បែក​មុខ​ដ៏​យ៉ាប់​របស់​នាង៕

រូបពេលមិនសើច និងពេលសើច

ចុចអាន៖Angelababy រង​ការ​រិះគន់​ព្រោះ​កំពុង​ចិញ្ចឹម​កូន​​តូច តែ​ជក់​បារី​ធ្វើ​មិន​ដឹង

ប្រភព៖ netlife ប្រែ​សម្រួល៖ ទ្រី រ៉ាវី