ណាសាឌី​ បង្ហើប​ពី​បុរសក្នុង​សុបិន​ តែ​ខុសទាស់​ត្រង់មិនមែន​ជា​បុរសវ័យ​ក្មេង​

  • 2017-12-21 02:32:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ស្រី​ណា​ក៏​មាន​បុរស​ក្នុង​ក្ដី​ស្រម៉ៃ​របស់​ខ្លួន​ដែរ​ ជា​ពិសេស​គឺ​ស្រី​ៗ​ដែល​មិន​ទាន់​មាន​គូរ។​ តួយ៉ាង​ដូចជា​កញ្ញា​ណាសាឌី​ជា​ដើម​ ដែល​ជា​តារា​សម្ដែង​និង​បង្ហាញ​ម៉ូដ​ ទើប​ប្រលូក​ក្នុង​សិល្បៈ​តែ​មាន​ឈ្មោះ​បោះ​សំឡេង​មិន​ធម្មតា​ដោយ​សារ​តែ​រូប​សម្ផស្ស​ស្រស់​ស្អាត​មិន​ចាញ់​តារា​បរទេស។​

នៅ​ក្នុង​បទ​សម្ភាសន៍​តាម​ទូរស័ព្ទ​តារាវ័យ២១ឆ្នាំរូបនេះ​និយាយ​រៀបរាប់​ដោយ​រីករាយ​ថា​ នាង​ក៏​មាន​បុរស​ក្នុង​ក្តី​ស្រមៃ​ដែរ​តែ​មិនមែន​ជាបុរសវ័យ​ក្មេងឡើយ។ នាង​ចូល​ចិត្ត​បុរស​វ័យ​កណ្ដាល​ ដែល​មាន​សមត្ថភាព​ មាន​មុខរបរ​ពិត​ប្រាកដ​ ​​ម្ចាស់​ការ​លើ​ខ្លួន​ឯង​និង​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់​ លើ​គ្រួសារ​ ការងារ។​ ចំពោះ​រូប​សម្បត្តិ​វិញ​មិន​ជា​សំខាន់​នោះ​ទេ​ តែ​អ្វី​ដែល​សំខាន់​គឺ​គាត់​គោរព​ស្រលាញ់​គ្រួសារ​របស់​នាង​ផង​ដែរ។​ តែ​នាង​បាន​បន្ថែម​ថា​នាង​ចូល​ចិត្ត​បុរស​រឹង​មាំ​ និង​ម៉ឺងម៉ាត់​ដូច​ច្នេះ​ក៏​ពិត​មែន​ តែ​សូម​ឲ្យ​គាត់​មាន​ភាព​ផ្អែម​ល្ហែម​ទន់​ភ្លន់​ចំពោះ​នាង​ និង​ចាត់​ទុក​នាង​ដូច​ព្រះ​នាង​ម្ចាស់​តូច​គ្រប់​ពេល។

អត្ថបទ៖ Pencharm

អត្ថបទពេញនិយម