អត្ថប្រយោជន៍​នានា​ដែល​ទទួល​បាន​នៅ​ពេល​មាន​មិត្ត​ប្រុស​មិន​សូវ​ស្អាត

  • 2017-12-17 04:16:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​វិទ្យាសាស្ត្រ​បាន​ស្រាវ​ជ្រាវ​រក​ឃើញ​ថា ភាគ​ច្រើន​បុរស​អាក្រក់​តែង​មាន​ទេពកោសល្យ និង​មាន​ចិត្ត​ស្មោះ​ជាង​បុរស​ដែល​មាន​រូប​សម្បត្តិ​ស្រស់​ស្អាត។ ក្រៅ​ពី​នោះ អ្នក​ក៏​ទទួល​បាន​សារ​ប្រយោជន៍​ជា​ច្រើន​ទៀត​នៅ​ពេល​មនុស្ស​ប្រុស​មិន​ស្អាត​មក​ធ្វើ​ជា​សង្សារ។

១. មាន​គំនិត​ឈាន​ទៅ​មុខ

មនុស្ស​មិន​ស្អាត​តែង​ដឹង​ពី​ចំណុច​ខ្សោយ​របស់​ខ្លួន ដូច​នេះ​គេ​នឹង​ប្រឹង​អស់​ពី​សមត្ថភាព​ដើម្បី​អះអាង​ឲ្យ​គេ​ឃើញ​ថា​ខ្លួន​មាន​គំនិត​ឆ្ពោះ​ទៅ​មុខ។ នេះ​គឺ​ជា​មូលហេតុ​ដែល​មនុស្ស​ប្រុស​មិន​ស្អាត​ភាគ​ច្រើន​តែ​ឆ្លាត និង​ឧស្សាហ៍​ជាង​អ្នក​បាន​តែ​សម្រស់​ខាង​ក្រៅ​ហើយ​ខ្ជិល​រលួយ។

រូបតំណាង

**២. ចេះ​ឲ្យ​តម្លៃ​មនុស្ស​ស្រី**

ដោយ​សារ​មិន​សូវ​ស្អាត ទើប​មិន​សូវ​មាន​មនុស្ស​ស្រី​ច្រើន​ចោមរោម​នោះ​ទេ ម្ល៉ោះ​ហើយ​ពេល​បាន​មនុស្ស​ស្រី​ណា​ម្នាក់​ស្រលាញ់ គេ​តែង​ឲ្យ​តម្លៃ​មនោសញ្ចេតនា​មួយ​នេះ​ខ្លាំង​ណាស់។ គេ​អាច​មើល​ថែ​អ្នក​បាន​ល្អ​ជាង​ប្រុស​ស្អាត​ដទៃ​ឆ្ងាយ​ណាស់។

៣. ស្មោះ​ត្រង់

ស្ទើរ​តែ​ប្រុស​មិន​ស្អាត​ទាំង​អស់​គឺ​ស្មោះ​ត្រង់​ព្រោះ​ដឹង​ថា​ខ្លួន​មិន​អំណោយផល​ខាង​រូប​សម្បត្តិ។ រាល់​ពេល​សុំ​ស្រលាញ់​នរណា​ម្នាក់ គេ​តែង​ភ័យ​ខ្លាច ព្រោះ​អត្រា​ជោគជ័យ​គឺ​ទាប​ជាង​អ្នក​ដទៃ ដូច​នេះ​ពេល​មាន​ស្នេហា​មួយ​ហើយ គេ​នឹង​ព្យាយាម​ថែ​រក្សា​វា។

៤. មាន​ជម្រើស​ច្រើន​សម្រាប់​មនុស្ស​ស្រី

បើ​និយាយ​ពី​ប្រុស​ស្អាត​គឺ​កម្រ​មាន ព្រោះ​ប្រុស​រាប់​សិប​អ្នក​ទើប​រក​បាន​ស្អាត​ម្នាក់ តែ​បើ​អ្នក​មិន​សូវ​ស្អាត​វិញ​គឺ​មិន​ពិបាក​ស្វែង​រក​នោះ​ឡើយ។ ប្រសិន​បើ​អ្នក​មិន​មែន​ជា​ប្រភេទ​មនុស្ស​ដែល​រើស​ពេក អ្នក​អាច​រក​បាន​សង្សារ​ម្នាក់​ដោយ​ងាយ​ស្រួល។

រូបតំណាង

៥. មាន​ទេពកោសល្យ​ផ្សេង​ៗ​ច្រើន

ជំនួស​ឲ្យ​ការ​ទាក់ទាញ​ដៃ​គូ​ដោយ​រូប​សម្បត្តិ មនុស្ស​ប្រុស​ដែល​មិន​សូវ​ស្អាត​នឹង​ប្រើ​វិធី​ដទៃ​ដើម្បី​ទាក់ទាញ​ចំណាប់​អារម្មណ៍​របស់​អ្នក។ ភាគ​ច្រើន​មាន​ទេព​កោសល្យ​ដូច​ជា ច្រៀង​ពិរោះ ពូកែ​តែង​កំណាព្យ ឬ​ចេះ​គូរ​រូប​ជា​ដើម៕

ប្រភព៖ Spiceee ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម