គ្រោះថ្នាក់​ដល់​ជីវិត ៤ នឹង​កើតឡើងពេលអ្នកបរិភោគអាហារសម្បូរជាតិខ្លាញ់ច្រើន

  • 2017-12-14 07:15:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គ្រាន់​តែ​នឹក​ឃើញ​ដល់​អាហារ​សម្រន់​បំពង​ស្រួយ​ៗ​ ឈ្ងុយ​ៗ ​អ្នក​ណា​ក៏​ទ្រាំ​អត់ឃ្លាន​មិន​បាន​ដែរ​។ ប៉ុន្តែ​អ្នក​មិន​គួរបរិភោគ​វា​តាម​ដែល​ចិត្ត​ចង់​រហូត​ទេ​ ព្រោះ​គ្រោះ​ថ្នាក់​មួយ​ចំនួន​ខាង​ក្រោម​អាច​នឹង​កើត​ឡើង​ចំពោះ​សុខភាព​៖

១. ធ្វើ​ឱ្យ​ខូច​ប្រព័ន្ធ​រំលាយ​អាហារ​៖ អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​គឺ ​មិន​ងាយ​រំលាយ​ដូច​អាហារ​សរីរាង្គ​ផ្សេង​ទៀត​ទេ ​វា​ធ្វើ​ឱ្យ​ក្រពះ​ពោះវៀន​អ្នក​ធ្វើ​ការ​លើស​កម្លាំង​ជាង​មុន។ នៅ​ពេល​ដែល​អាហារ​មិន​បាន​រំលាយ​សព្វ​អស់ បញ្ហា​នៃការ​ដុះ​ក្បាល​ពោះ​នឹងកើតឡើង។

​២. អាច​ធ្វើ​ឱ្យ​រាគ​រូស​៖ ជាតិ​ខ្លាញ់​ដែល​មាន​នៅ​ក្នុង​អាហារ​អាច​ធ្វើ​ឱ្យ​អ្នក​មាន​បញ្ហា​ឈឺ​ពោះ​រាគ​ជា​ដើម​។

៣. សម្លាប់​បាក់តេរី​ដែល​មាន​ប្រយោជន៍​៖ បាក់តេរី​ទាំង​នោះ​ហាក់​បី​ដូច​ជា​របាំង​ការពារ​ពោះវៀន​អ៊ីចឹង ​វា​ដើរ​តួ​ជា​អ្នក​សម្រប​សម្រួល​ក្នុង​ការ​រំលាយ​អាហារ​ និង​ប្រឆាំង​ជាមួយ​បាក់តេរី​អាក្រក់​ផ្សេង​ៗ​។

រូបតំណាង

៤. ប្រឈម​នឹង​ជំងឺ​បេះដូង ​និង​ទឹក​នោម​ផ្អែម​៖ តាម​ការ​ស្រាវ​ជ្រាវ​របស់​មហាវិទ្យាល័យ ​Harvard ​បាន​ឱ្យ​ដឹង​ថា មនុស្ស​ដែល​បរិភោគ​អាហារ​មាន​ជាតិ​ខ្លាញ់​ពី ​៤ ​ទៅ​ ៦ ​ដង​ក្នុង​មួយ​សប្តាហ៍​អាច​ប្រឈម​នឹង​ជំងឺ​បេះដូង​លើស​ពី ​២៣ ​ភាគរយ​។ ចំណែក​ជំងឺ​ទឹក​នោម​ផ្អែម​វិញ​លើស​ពី​ ៣៩ ភាគរយ​ឯណោះ​៕

ចុចអាន៖ក្នុង​អាហារ​ ៣​ ពេល​ តើ​ពេល​មួយ​ណា​គួរ​ញ៉ាំ​ច្រើន​ ហើយ​ពេល​ណា​គួរ​ញ៉ាំ​តិច?

ប្រភព៖ health ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា

អត្ថបទពេញនិយម